VOV WorldVOV World
រមណីយដ្ឋាន Trang An របស់វៀតណាម
09/02/2015 08:21
Vovworld-ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃ វិទ្យុ​សម្លេងវៀតណាមទទួលបាន សំបុត្រចំនួន២១៧របស់មិត្តអ្នកស្ដាប់ មកពីប្រទេសនិងដំបន់ដែនដីចំនួន ៤២។ ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រចំនួន៣របស់ មិត្តអ្នក​ស្ដាប់នៅរាជធានីភ្នំពេញ កម្ពុជា។
រមណីយដ្ឋាន Trang An របស់វៀតណាម (VOV)         Vovworld-ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ​ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២១៧របស់មិត្តអ្នកស្ដាប់មកពីប្រទេស និងដំបន់ដែនដីចំនួន៤២។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ ចំនួន៣របស់មិត្តអ្នក​ស្ដាប់នៅរាជធានីភ្នំពេញកម្ពុជា។ ក្នុងនោះមិត្តសុវណ្ណា សសេរថា នាពេលថ្មីៗនេះរមណីយដ្ឋាន Trang An របស់វៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជា​បេតិកភ័ណ្ឌ​ពិភពលោក ខ្ញុំចង់ស្វែងយល់បន្ថែមអំពី រមណីយដ្ឋាននេះ។ តាមសំណូមពររបស់មិត្តក្នុងនាទី​ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរមណីយដ្ឋាន Trang An នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម។         បានប្រៀបធៀបដូចជា Ha Long លើដីគោក ដោយមានរូងភ្នំ​ដ៏ស្អាតអស្ចារ្ស ជិត១០០​ រមណីយដ្ឋាន Trang An ជា​បេតិកភ័ណ្ឌ​​ដំបូង​របស់វៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជា​បេតិកភ័ណ្ឌ​ពិភពលោកដោយមានតំលៃវប្បធម៍ រមណីយដ្ឋានលេចធ្លោនៅសកល​លោក។        រមណីយដ្ឋាន Trang An រួមមាន ប្រព័ន្ធទន្លេបឹងដ៏ស្អាតអស្ចារ្ស ដោយមានអំបូររុក្ខជាតិមួយនិងព្រៃធម្មជាតិដ៏ សម្បូរបែប។ Trang An បានប្រមូលផ្ដុំរាល់តំលៃវប្បធម៍និងធម្មជាតិ​វិសេសវិសាល ​ដោយមានកេរ៌្តដំណែលនិងរមណីយដ្ឋានចំនួន៣ត្រូវបានរៀបចំណាត់ថ្នាក់កេរ៌្ត ដំណែលជាតិ​ពិសេសគឺអតីតរាជធានី Hoa Lu មណ្ឌលរមណីយដ្ឋាន Trang An- Tam Coc-Bich Dong ព្រៃសម្បទាន Hoa Lu-វត្ត Bai Dinh។ បងស្រី Nguyen Thi Them ភ្ញៀវ​ទេសចរណ៍​មួយ​នាក់បានមានចំណាប់អារម្មណ៍ថា៖         “ទោះបីជាទេសភាពនៅទីនេះមិនស្អាតដូចជា Quang Binh ក្តី ប៉ុន្តែធម្មជាតិ ដើម ភាគ​ច្រើន​គឺជ្រលងភ្នំ ជិះទូកកំសាន្តគឺជក់ចិត្តណាស់។​វៀតណាមមាន សក្ដានុភាព​ទេសចរណ៍​ជាច្រើន។ ភាគច្រើនគឺទេសភាពធម្មជាតិ។”         មិនត្រឹមតែមានភ្នំរូងភ្នំទន្លេបឹងបួសប៉ុណ្ណោះទេ Trang An នៅផ្ទុកក្នុងខ្លួនរាល់​ តំលៃ​ប្រវត្តិសាស្ត្រវប្បធម៍សាសនាដោយមានកេរ៌្តដំណែលវិហារសក្ការបូជា​ស្ដេច Dinh ស្ដេច Le វត្ត Bai Dinh ជាវត្តទទួលបានឯកត្តកម្មអាស៊ី-អាគ្នេយ៍។ លោក Tran Ngoc Tien នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Ngoi Sao បាន​ឲ្យ​ដឹងថា៖         “អ្នកធ្វើទេសចរណ៍ Ninh Binh ជានិច្ចកាលមានមនសិការធ្វើសម្បូរ​បែប​បន្ថែម ​ផលិតផលទេសចរណ៍។ ​ភ្ញៀវទេសចរណ៍មកទីនេះមិនត្រឹមតែទស្សនា​ប៉ុណ្ណោះ ទេ។​ ឧទាហរណ៍ដូចជាពេលចូលរួមតួរទេសចរណ៍ជនបទដោយយើង​ខ្ញុំ​រៀបចំ ភ្ញៀវបានស្វែងយល់ជីវភាពពលកម្មរបស់ប្រជាជនដំបន់នេះយ៉ាង​ម៉េច។”         ជាទីបញ្ចប់យើងខ្ញុំ​សូមអញ្ចើញលោកអ្នកនាងឆ្លើយសំនួរ​ខែ​កុម្ភៈគឺ កម្មវិធី ផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមនាខែមករាបាន​ឧទ្ទេសនាមអំពីដំណើរ ជំនះលើកំពូលភ្នំ Fansipan។ សូមលោកអ្នកនាងឲ្យដឹងថា​កំពូល​ភ្នំ Fansipan មាន កំពស់ប៉ុន្មានបើប្រៀបនឹងនីវូទឹកសមុទ្រ។ រាល់ចំលើយ​សំបុត្រ  

More