VOV WorldVOV World
៤ ជំនាន់ក្នុងគ្រួសារមួយកាត់ដេរ ទង់ជាតិ
04/09/2013 12:12
VOV.VN - ៤ ជំនាន់ក្នុងគ្រួសាកាត់ដេរទង់ជាតិក្នុងអំឡូង ៧០ ឆ្នាំ កន្លងមក បង Nguyen Van Phuc ជានិច្ចកាលមានមោទនៈភាពអំពីប្រពៃណីនេះ។
៤ ជំនាន់ក្នុងគ្រួសារមួយកាត់ដេរ ទង់ជាតិ
តាំងពីថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ មក ផលិតផលទង់ជាតិរបស់គ្រួសារ បង Nguyen Van Phuc នៅភូមិ Tu Van ឃុំ Thang Loi ស្រុក Thuong Tin ទីក្រុងហាណូយ បានមាន វត្តមាននៅសព្វទីកន្លែងនៅទូទាំងប្រទេសវៀតណាម ហើយចូលរួមព្រឹត្តិការណ៍ សំខាន់ជាច្រើនរបស់ប្រទេសជាតិ។ ទង់ជាតិធំបំផុត​មានផ្ទៃ ៥៤ ម៉ែត្រក្រឡាដែលបង Nguyen Van Phuc បានកាត់ដេរ ទង់ជាតិនិមិត្តរូបសំរាប់ជនជាតិទាំង ៥៤ នៅវៀតណាមដែលបានបង្ហូតនៅកំពូល Lung Cu ខេត្ត Ha Giang (ភាគខាងជើងវៀតណាម)។ ជារៀលរាល់ថ្ងៃ គ្រួសារ បង Nguyen Van Phuc បន្តកាត់ដេរបណ្ដាទង់ជាតិដ៏ពិសិដ្ឋដោយមានមោទនៈភាពក្នុង រយៈពេលជិតសតវត្សកន្លងមក។ ផ្ទះតូចរបស់បង Phuc ផ្ទុកពេញទៅដោយកីក្រណាត់និងឧបករណ៍ប្រកបការងារ។ បង Phuc មានការប្រុងប្រយ័ត្នក្រណាត់ឲ្យស្មើមុនពេលកាត់។ ក្រៅពីទង់ជាតិធម្មតា ទៅតាមការបញ្ជាទិញទង់ជាតិអាចមានប្រវែងជិតរាប់សិបម៉ែត្រ។ ប៉ុន្តែ ដោយសារផ្ទះចង្អៀត បង Phuc មិនទទួលកាត់ដេរផលិតផលធំៗ។ បងស្រី Dao Thi Xuyen កាត់ក្រណាត់នៅកណ្ដាល នាថ្ងៃត្រងក្តៅ។ បង Phuc រួមជាមួយអ្នកធ្វើពលម្មខ្ទាស់ម្ជុលភ្ជាប់សំធឹងលើផ្កាយមាសដើម្បីកាត់ ដេរមានថ្នេរស្អាត។ ដោយមានម៉ាស៊ីនកាត់ដេរតាមបែបឧសហកម្ម ការងារធ្វើរបស់បង Phuc បានឆាប់ រហ័សនឹងមិនសូរលំបាកលំបិន។ បង Phuc ជានិច្ចកាលចាត់ទុកផលិតផលនិមួយៗរបស់ខ្លួនគឺជាវ័ណ្ណៈកម្ម១។ ដោយហេតុនេះលោកមានការប្រុងប្រយ័ត្នណាស់ក្នុងថ្នេរដេរនិមួយៗ។ ក្រៅពីទង់ជាតិ គ្រួសាររបស់បងនៅដេរទង់បក្ស ទង់សំរាប់យុទ្ធជនពិលី ទង់របស់ បណ្ដាប្រទេសផ្សេងៗ ទៀតជាដើម។           ទីលានក្នុងផ្ទះមិនត្រឹមែជាទីកន្លែងហាលទង់ ប៉ុណ្ណោះទេ ថែមទាំង គឺទីលេងកំសាន្ន                                                         សំរាប់កូនៗរបស់បង Phuc ទៀតផង។ ក្នុងផ្ទះពោពេញទៅដោយក្រណាត់ចំរុះព័ណគ្រប់ប្រភេទបានក្លាយទៅជាផ្នែកមួយក្នុង កុមារភាពរបស់កុមារាកុមារីនៅទីនេះ។