VOV WorldVOV World
ពិធីបុណ្យផ្កាសាគូរាឆ្នាំ ២០១៤
11/03/2014 10:47
VOV.VN – ឆ្នាំនេះគណៈរៀបចំកម្មវិធីបាននាំយកមែកផ្កាសាគូរាពីជប៉ុនមកដាក់តាំង។ សកម្មភាពដ៏សម្បូរ បែបនេះបានប្រព្រឹត្តទៅក្នុងពិធីបុណ្យលើកនេះ។
ពិធីបុណ្យផ្កាសាគូរាឆ្នាំ ២០១៤
ពិធីបុណ្យសាគូរាឆ្នាំ ២០១៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ទី ៩ មិនា នៅ មជ្ឃមណ្ឌល ពិពណ៌រ Giang Vo ទីក្រុងហាណូយដោយក្រសួងវប្បធម៌កីឡានិង ទេសចរណ៍សហ ការជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាមរៀបចំឡើង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ប្រជាជនទីក្រុងហាណូយនិង យុវជនវ័យក្មេងរាប់ពាន់នាក់ដែលស្រឡាញ់វប្បធម៌របស់ជប៉ុនយ៉ាងច្រើនកុះករ។ ពិធីបុណ្យផ្កាសាគូរាបានបង្ហាញឡើងវិញបរិយាកាសពោពេញទៅដោយ អត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃប្រទេសទាំង ២ វៀតណាមនិងជប៉ុន។ ឈុតសម្តែងរបាំ Yosakoi របស់ក្រុមសិល្បៈករ Yosakoi វៀតណាមនិងជប៉ុនបាន ប្រព្រឹត្តទៅរួមជាមួយសម្មភាពវប្បធម៌ប្រពៃណី ដូចជា ការសម្តែងក្បាច់គុន Kendo Aikido សិល្បៈបត់ក្រដាស់ Origami ជាដើម។ ជាពិសេស ទស្សនិកជននៅបានគយគន់បណ្ដាយុវជនវ័យក្មេងបង្ហាញក្នុងតួអង្គរិ នៃរឿងគំនូរ ជីវចលជន៉ុន (Cosplay)។ ក្នុងឱកាសនេះ ល្បែងកំសាន្តប្រជាប្រិយ៍និងម្ហូបអាហារប្រពៃណីរបស់ប្រទេសទាំង ២ វៀតណាមនិងជប៉ុនក៏ត្រូវបានឧទ្ទេសនាមផងដែរ។ ពិធីបុណ្យផ្កាសាគូរាបានបិទបញ្ចប់នា រសៀលថ្ងៃទី ៩ មិនា។ ទស្សនីយភាពរបាំ Yosakoi បានធ្វើឲ្យបរិយាកាសក្នុងពិធីបុណ្យកាន់តែអូអរសប្បាយ រីរាយ។ របាំ Yosakoi សំបែងដោយនិស្សិតមកពីមហាវិទ្យាល័យនានាក្នុងទីក្រុង ហាណូយ។ ក្រៅពីនោះ Cosplay ការលក់វត្ថុអនុស្សារវរីយ៍និងម្ហូបអាហារក៏ត្រូវបានប្រព្រឹត្តទៅ ។ ដើមឈើផ្កាសាគូរានេះបានផ្សំពីមែកផ្កាចំនួន ២០០ ដែលផ្ញើរមកពីជប៉ុន ពិធីបុណ្យទាក់ទាញការចូលរួមរបស់យុវជនវ័យក្មេងជាច្រើនក្នុងសំលៀកបំពាក់ Cosplay ពិសេស។ មិនត្រឹមតែបណ្ដាយុវនារីចូលចិត្តសកម្មភាព Cosplay ប៉ុណ្ណោះទេសម្បូបែបយុវជន ក៏បានចូលចិត្តសកម្មភាពនេះផងដែរ។ បណ្ដាយុវវ័យចូលចិត្តថតរូបនៅក្បែដើមឈើរសាគូរា។ ក្រមុំវៀតណាមក្នុងសំលៀកបំពាក់ប្រពៃណី kimono របស់ជប៉ុន។ ពិធីបុណ្យគឺជាបរិយាកាសវប្បធម៌រវាងបណ្ដាយុវវ័យដែលស្រឡាញ់វប្បធម៌ជប៉ុននិយាយរួម និងសិល្បៈ Cosplay និយាយដោយឡែក៕