VOV WorldVOV World
ពិធីសែនព្រេនត្រីនៅតំបន់ Trung Bo ខាងត្បូង
02/04/2014 12:09
VOV.VN -​ ពិធីសែនព្រនត្រីគឺជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវិតស្មារតីរបស់ ប្រជាជននៅខេត្តឆ្នេរសមុទ្រ។
ពិធីសែនព្រេនត្រីនៅតំបន់ Trung Bo ខាងត្បូង
កម្មវិធីសម្តែងពិធីសែនព្រេនត្រីដែលបានបង្កើតឡើងវិញបរិយាកាសវប្បធម៌របស់ ប្រជាជននៅតំបន់ឆ្នេរសមុទ្រវៀតណាមដែលប្រព្រឹត្តទៅនៅស្រុក Dong Hoa ស្រុក Tuy An ទីរួមខេត្ត Song Cau និងទីក្រុង​ Tuy Hoa ខេត្ត Phu Yen (ភាគខាងត្បូងវៀតណាម)។ នេះគឺជាសកម្មភាពវិសេសវិសាលក្នុងក្របខ័ណ្ឌ Festival ជលផលវៀតណាម-Phu Yen ឆ្នាំ ២០១៤។ ក្នុងពិធីនេះ អ្នកនេសាទសែនជលផលថ្វាយដល់ទេវតាសមុទ្រដើម្បី បួងសួងសូម​ឲ្យប្រទេសជាតិមានសន្តិភាពប្រជាជនមានសុដុមរម្យនា។ ពិធីសែនព្រេន ត្រីគឺសំដៅអភិរក្សពង្រីកនិងលើកដម្កើងបេតិកភ័ណ្ឌវប្បធម៌តំលៃមនុស្សសាស្ត្រដ៏ ជ្រាលជ្រៅរបស់អ្នកនេសាទ ។ បណ្ដាជនចាស់ជរានិងប្រធានក្រុមអ្នកនេសាទ Phu Cau ខ័ណ្ឌទី ៦ ទីក្រុង Tuy Hoa ត្រៀមរៀបចំសំរាប់ពិធីសែនព្រេន។ តំណាងក្នុងនេសាទ Phu Cau ខ័ណ្ឌទី ៦ ទីក្រុង Tuy Hoa វាយស្គរចាប់ផ្តើម ពិធីសែនព្រន។ ជនចាស់ជរានានានៅតំបន់ Phu Cau ដំណើរកាអូជធូបថ្វាយដូនតា។ សមាជិកនៃក្រុមសែនព្រេនត្រីខេត្ត Ninh Thuan បានមកកាន់វិហារ Phu Cau ខ័ណ្ឌទី ៦ ទីក្រុង Tuy Hoa ដើម្បីជូនរឿងសែន។ សម្តែងពិការនៅវិហារ Phu Cau។ អ្នកនេសាទនានាដែលបានចូលរួមក្នុងពិធីសែននេសាទត្រីវនេះបានធ្វើឲ្យបរិយាកាស នៅទីនេះពោពេញទៅដោយវប្បធម៌របស់តំបន់សមុទ្រ។ ពិការរបស់ពិធីបណ្យសែននេសាទត្រី។ ក្រុមសែនេសាទត្រីរបស់ខេត្ត Ninh Thuan បានបង្ហាញឡើងវិញបរិយាកាសវប្បធម៌ ប្រពៃណីរបស់ប្រជាជននៅតំបន់ឆ្នេរសមុទ្រ៕