VOV WorldVOV World
ការធ្វើធម្មយាត្រាជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ
04/12/2013 03:08
VOV.VN -​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយប្រជាជនទីក្រុង ហូជីមិញចំនួន ៧ ពាន់ ៥ រយ នាក់បានចូលរួមការការធ្វើធម្មយាត្រាដើម្បី ជួយជ្រោមជ្រែង ទិវាជនពិការអន្តរជាតិ (ថ្ងៃទី ៣ ធ្នូ)។
ការធ្វើធម្មយាត្រាជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ
នាព្រឹកថ្ងៃទី ១ ធ្នូ នៅខ័ណ្ឌទី​ ៧ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មូលនិធិ ដើម្បី កុមារពិការបានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌អាជីវករ-សាខាភាគខាង ត្បូងវៀត ណាមនិងអង្គការតភ្ជាប់ពាណិជ្ជកម្មពិភពលោកប្រចាំនៅវៀតណាម (BNI) បានរៀបចំការធ្វើធម្មយាត្រាសំដៅជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ(ថ្ងៃទី ៣ ធ្នូ) ។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយប្រជាជនទីក្រុង ហូជីមិញ ចំនួន ៧ ពាន់ ៥ រយ នាក់ ក្នុងនោះ មានជនពិការជាច្រើនកុះករបានចូលរួមការ ធ្វើធម្មយាត្រានេះ។ រូបភាពប្រធានរដ្ឋ Truong Tan Sang រួមជាមួយមនុស្សរាប់ពាន់នាក់រួមដៃគ្នារុញរទះ ជនពិការក្នុងទិវានេះគឺជាសារល្អមួយសេចក្តីស្រឡាញ់ការចែករំលែកដ៏ជ្រាលជ្រៅ ដែលវៀតណាមចង់ផ្ញើជូនដល់សហគមន៍អន្តរជាតិអំពីប្រពៃណីសីលធម៌ដ៏ខ្ពង់ខ្ពស់ របស់ ប្រជាជនវៀតណាមក្នុងទិវាជនពិការអន្តរជាតិ។  រូបថតមួយចំនួនក្នុងការធម្មយាត្រានេះ៕