ការធ្វើសមយុទ្ធពិត ARDEX-13
30/10/2013 03:47
VOV.VN - បណ្ដាអង្គភាពកងទ័ពការពារអាកាសទ័ព អាកាស កងវិស្វកម្ម កងទ័ពគីមីសាស្ត្រ និង ពេទ្យទ័ព គឺជាកំលាំងស្នូលដែលអនុរត្តការធ្វើសមយុទ្ធ ARDEX-13។

នាព្រឹកថ្ងៃទី ២៣ តុលា ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិក្នុងតំបន់អាស៊ាន ឆ្នាំ ២០១៣ (ARDEX-13) នៅឃុំ Thuy An ស្រុក Ba Vi ទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម នាយឧត្តសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការទប់ទល់នឹងខ្យល់ព្យុះ មជ្ឈឹម លោក Cao Duc Phat និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh រួម ជាមួយតំណាងនៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ បានចូលរួមព្រឹត្តិការណ៍នេះ។ Phó Thủ tướng Hoàng Trung Hải đến dự khai mạc Diễn tập thực binh ứng phó thiên tai ARDEX 13. ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចូលរួមពិធីបើក ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ ARDEX 13។ ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិបានចាប់ផ្តើមដោយសេណារីអ៊ូខ្យល់ព្យុះ “Neptune” ដែលបានបោកបក់លើវាលទំនាប Bac Bo ភាគខាងជើងវៀតណាម ដោយ បង្កមហន្តរាយដ៏ធ្ងន់ធ្ងរ។ កំលាំងស្វែងរកនិងជួយសង្គ្រោះនៃបណ្ដាប្រទេសអាស៊ាន បាន សហការធ្វើសមយុទ្ធតាមសេណារីអ៊ូនិងផ្តល់ជំនួយសុខាភិបាលនៅទីនេះ។ តាមរយៈការធ្វើសមយុទ្ធនេះភាគីនានាបានចែករំលែកបទពិសោធន៍និងដក់ស្រង់ មេរៀនជាក់ស្តែងសំដៅទប់ទល់ នឹងគ្រោះធម្មជាតិប្រកបដោយមានប្រសិទ្ធភាព។ រូបភាពមួយចំនួនក្នុងការធ្វើសមយុទ្ធ ចាប់ផ្តើមការធ្វើសមយុទ្ធ។ កាធ្វើសមយុទ្ធដោយប្រធានបទ“ស្វែងរកនិងជួយសង្គ្រោះក្នុងឧប្បត្តិហេតុ ដោយជាតិគីមី” កំលាំងជួយពន្លាក់អគ្គីភ័យកំពុងខំប្រឹងប្រែងពន្លាក់អគ្គីភ័យនៅរោងចក្រគីមី។ កំលាំងជួយសង្គ្រោះត្រូវបានប្រដាប់របាំងមុខការពារសារធាតុពុល។
Related




