VOV WorldVOV World
ការប្រគួតបោកចំបាប់នៅឃុំ Ninh Hiep
19/03/2013 08:29
(VOV) - ក្នុងក្របខ័ណ្ឌពិធីបុណ្យវត្ត Nanh នៅឃុំ Ninh Hiep ស្រុក Gia Lam ទីក្រុងហាណូយការប្រគួតបោកចំបាប់ប្រពៃណី បានប្រព្រឹត្តទៅក្នុងបរិយាកាសអូអរសប្បាយរីករាយដោយមាន ការចូលរួបរបស់កីឡាករបោកចំបាប់ជាច្រើនកុះករ។
ការប្រគួតបោកចំបាប់នៅឃុំ Ninh Hiep
ជារៀលរាល់ឆ្នាំ ចាប់ពីថ្ងៃទី ៤ ដល់ទី ៦ ខែទី ២​ តាមច័ន្ទគតិ ការប្រគួតបោកចំបាប់នៅឃុំ Ninh Hiep ស្រុក Gia Lam ទីក្រុង ហាណូយត្រូវបានរៀបចំឡើង។ ការប្រគួតបោកចំបាប់នៅឃុំ Ninh Hiep មានប្រពៃណីពីយូរណាស់មកហើយ។ នាបច្ចុប្បន្ន ក្លឹបកីឡាបោកចំបាប់ឃុំ Ninh Hiep គឺជាសមាជិកមួយក្នុងចំណោម សមាជិកចំនួន ១៨ នៃក្លឹបកីឡាបោកចំបាប់ Kinh Bac។​ សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពស្អាតមួយចំនួនក្នុងការប្រគួតបោកចំបាប់នៅឃុំ Ninh Hiep ឆ្នាំ ២០១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ មិនា (ថ្ងៃទី ៤ ដល់ទី  ៦ ខែទី​ តាមច័ន្ទគតិ) កន្លងមក។ បណ្ដាកីឡាករបោកចំបាប់បង្ហាញពីរបៀបរបបប្រពៃណីមុនពេលចាប់ផ្តើមការប្រគួត។ វករប្រគួតបានចាប់ផ្តើម។ កីឡាករបោកចំបាប់មួយនាក់ដណ្ដើមជ័យជំនេះ។ មិនត្រឹមតែ កីឡាករចូលរួមការប្រគួតនេះ ប៉ុណ្ណោះទេ ថែមទាំង កីឡាការិនីក៏ចូលរួម ការប្រគួតបោកចំបាប់ ទៀតផង។ ព្រឹត្តិការនេះទាក់ទាញប្រជាជននិងភ្ញៀវទេសចរណ៍ជាច្រើនកុះករមកទស្សនា៕