VOV WorldVOV World
ការប្រឡងឆ្លាក់រូបចម្លាក់ដោយដីខ្សាច់នៅឆ្នេរសមុទ្រ Da Nang
31/07/2013 06:48
(VOV) – ការប្រឡងនេះដែលបានរៀបចំឡើងនៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាមបានទាក់ទាញការចូលរួមរបស់មិត្តវ័យគ្មេងនិងភ្ញៀវទេសចរណ៍ចំនួន ៣ រយនាក់ ។
ការប្រឡងឆ្លាក់រូបចម្លាក់ដោយដីខ្សាច់នៅឆ្នេរសមុទ្រ Da Nang
នាព្រឹកថ្ងៃទី ២៨ កក្កដា នៅឧទ្យានសមុទ្រខាងកើត លើវិថី Pham Van Dong ទីក្រុង Da Nang បានប្រព្រឹត្តទៅការប្រឡងចម្លាក់រូបដោយដីខ្សាច់លើកទី ២ ឆ្នាំ ២០១៣ ដែលបាន ទាក់ទាញការចូលរួមរបស់មិត្តវ័យក្មេងនិងភ្ញៀវទេស ចរណ៍ចំនួន ៣ រយ នាក់។ ការចួលរួមជាច្រើនកុះកររបស់សិស្សនិស្សិតប្រជាជននិងភ្ញៀវទេសចរណ៍បាន បង្ហាញនូវសេចក្តីស្នេហា​ជាតិនិងសមុទ្របានផ្ញើរសារអំពីកិច្ចការពារបរិស្ថាន សមុទ្រ។ លោកស្រី Nguyen Thi Khanh Phu នាយិការក្រុមហ៊ុនចំកាត់ “ព្រះអាទិត្យប្រាក់”  ជាអង្គភាពដែលរៀបចំការប្រឡងនេះបានឲ្យដឹងថា៖“គោលដៅនៃកម្មវិធីនេះ គឺសំដៅអោយមនុស្សយើងរាល់គ្នាមានពេលវេលាសំរាប់សប្បាយនិងជាឱកាស ដើម្បីផ្សព្វផ្សាយបរិស្ថានសមុទ្រនិង​​ទីក្រុង Da Nang​ផង។​” អ្នករៀបចំកម្មវិធីមានគោលបំណងថា៖កម្មវិធីនេះនឹងត្រូវបានបន្តរៀបចំឡើងជា ប្រចាំឆ្នាំ​ដោយ​មាន ទ្រង់ទ្រាយធំសំដៅទាក់ទាញភ្ញៀវទេសចរណ៍មកដល់ទីក្រុង Da Nang។ រូបភាពគួរឲ្យចាប់អារម្មហ៍មួយចំនួនក្នុងការប្រឡងពោលខាងលើ។ តាំងពីព្រឹកព្រលឹមបណ្ដាក្រុមមានវត្តមានទទួលយកឧបករណ៍និងចាប់ផ្តើមការប្រឡង។             រូបសណ្ឋានស្ពានលើទន្លេ Han - ជានិមិត្តរូបមួយរបស់ទីក្រុង Da Nang។     វណ្ណៈកម្ម“រូបចម្លាក់វីរៈអ្នកម្តាយវៀតណាម Nguyen Thi Thu” បង្កើតបានចំណុចដ៍វិសេស វិសាលក្នុងការប្រឡងឆ្នាំនេះ។     សារអំពីការពារបរិស្ថានសមុទ្រ “ចូរសង្គ្រោះមហាសាគររបស់យើង”។   បណ្ដាវណ្ណៈកម្មលើឆ្នេរមុជទឹក My Khe។   វណ្ណៈកម្មមួយរបស់ជនបរទេស។   វណ្ណៈកម្មគួរអោយកំប្លក់កំប្លែងផ្សេងមួយទៀត៕