VOV WorldVOV World
រាត្រីពន្លឺព្រះច័ន្ធរ៉ូម៉ង់តិចនៅវិថី បុរាណ Hoi An
29/05/2013 11:41
(VOV) – អាចនិយាយបានថា៖ គយគន់ព្រះច័ន្ធនារាត្រី នៅវិថីបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាល វៀតណាមគឺស្អាតនិងរ៉ូម៉ង់តិចបំផុត។ ក្នុងបណ្ដាទីក្រុងធំៗ យើងមិនអាច គយគន់ព្រះច័ន្ធទេ ដោយសារអគារខ្ពស់ ឬ ពន្លឺភ្លើងអគ្គីសនី។ ពន្លឺព្រះច័ន្ធធ្វើឲ្យវិថីបុរាណ Hoi An ស្អាតជាង រ៉ូម៉ង់តិចជាង។
រាត្រីពន្លឺព្រះច័ន្ធរ៉ូម៉ង់តិចនៅវិថី បុរាណ Hoi An
អាចនិយាយបានថា៖ ពន្លឺព្រះច័ន្ធរះគ្របដណ្តប់គ្រប់ទីកន្លែងវិថីបុរាណ Hoi An។ គ្មានអាគារ ខ្ពស់ គ្មានពន្លឺភ្លើងពីប៉ាណូផ្សាយពាណិជ្ជកម្ម ដូច្នេះ​ ការគយគន់ព្រះច័ន្ធនៅទីនេះគួរឲ្យ ចាប់ចិត្តណាស់។ អ្នកណាដែលបានគយគន់ព្រះច័ន្ធលើវិថីបុរាណ Hoi An សុទ្ធតែ ជាក់ចិត្តចាប់អារម្មហ៍។ វិថីបុរាណ Hoi An ក្លាយទៅជារ៉ូម៉ង់តិច ក្នុងរាត្រីពន្លឺព្រះច័ន្ធ។ យើងអាចគយគន់ព្រះច័ន្ធគ្រប់កន្លែងនៅទីនេះ។ ព្រះច័ន្ធដូចជាភ្លើងតុបតែងឲ្យផ្កាប្រដាសលើវិថីបុរាណ។ ព្រះច័ន្ធនិងពន្លឺភ្លើងក្នុងរាត្រីលើវិថី Hoang Van Thu។ ព្រះច័ន្ធរះនៅចុងដើមដូងនៅកំពុងផែរ Bach Dang ខាងក្បែទន្លេ Hoai។ ពន្លឺព្រះច័ន្ធរះពេញផ្សារ Hoi An។ ពន្លឺព្រះច័ន្ធលើដំបូលវត្ត Ong លើវិថី Tran Phu - Nguyen Hue។ សារៈមន្ទីប្រវត្តិសាស្ត្រវប្បធម៌ទីក្រុង Hoi An ក្នុងរាត្រីពន្លឺព្រះច័ន្ធ។ កុមារាកុមារីលេងកំសាន្តក្រោមពន្លឺព្រះច័ន្ធលើវិថី  Nguyen Thai Hoc។ ជ្រុងវិថី Tran Phu ។