VOV WorldVOV World
សម្រស់ព្រៃឈើវៀតណាមក្នុងក្រសែភ្នែកអ្នកថតរូប
27/11/2013 11:02
VOV.VN - ការតាំងពិព័ណ៍រូបថតដោយប្រធានបទ “ធម្មជាតិក្នុងដួងព្រលឹងខ្ញុំ” បានប្រព្រឹត្ត ទៅនៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៧ វិច្ឆិកា។
សម្រស់ព្រៃឈើវៀតណាមក្នុងក្រសែភ្នែកអ្នកថតរូប
ពិព័ណ៍ដែលឧទ្ទេសនាមកម្រងរូបថតអំពីសួនឧទ្យានជាតិមណ្ដលអភិរក្សធម្មជាតិក្នុង ទូទាំង ប្រទេសវៀតណាមរបស់អ្នកថតរូបល្បីឈ្មោះចំនួន ១៧​ រូប បានបើកនាព្រឹកថ្ងៃ ទី ២៣ វិច្ឆិកា នៅមណ្ឌលវប្បធម៌យុវជនលេខ ៨ លើវិថី Pham Ngoc Thach នៅទីក្រុង ហូជីមិញ។ នេះគឺជាឱកាសដើម្បីទស្សនិកជនអាចគយគន់សម្រស់ត្រកាលនៃព្រៃគប់នៅ វៀតណាម។គោលដៅនៃការតាំងពិព័ណ៍នេះគឺសំដៅអំពាវនាវឲ្យសហគមន៍ រួមដៃគ្នាធ្វើសកម្មភាពការពារ បរិស្ថិាន។ នេះគឺជាសកម្មភាពជួយជ្រោមជ្រែង ទិវាបេតិកភណ្ឌធម្មជាតិវៀតណាម (ថ្ងៃទី ២៥ វិច្ឆិកា) និងទិវារុក្ខកម្មវៀតណាម (ថ្ងៃទី ២៨ វិច្ឆិកា)។ ចំនួនប្រាក់ដែលទទួលបានពីការលក់រូបថតនៅការតាំងពិព័ណ៍នេះត្រូវបានរួម វិភាគទានចូល ក្នុងមូលនិធិការពារធម្មជាតិនៅសួនឧទ្យានជាតិ Cat Tien និងមួយ ផ្នែកទៀតត្រូវបានផ្ញើជូន ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្ដាលវៀតណាម។ ជនបន្តទៅនេះគឺរូបថតមួយចំនួនដែលត្រូវបានដាក់តាំងក្នុងការតាំងពិព័ណ៍នេះ៕