VOV WorldVOV World
សម្រស់ត្រកាលដូចគំនូរនៃវាលស្រែកាំជណ្តើរក្នុងរដូវស្ទូងនៅ វៀតណាម
06/06/2013 05:33
(VOV) - រដូវស្ទូងចាប់ផ្តើមនាខែឧសភាជាប្រចាំឆ្នាំ។ នេះគឺ ជាពេលដែលវាលស្រែ កាំជណ្តើរនៅឃុំ Y Ty មានទិដ្ឋភាព ស្អាតត្រកាលអស្ចារ្យ ដូចជាដាក់កាំជណ្តើរឋានតុសិត។
សម្រស់ត្រកាលដូចគំនូរនៃវាលស្រែកាំជណ្តើរក្នុងរដូវស្ទូងនៅ វៀតណាម
ពីយូរណាស់មកហើយ តំបន់វាលស្រែកាំជណ្តើរជានិច្ចកាលគឺសោភ័ណ្ឌភាពនៅតំបន់ ខ្ពង់រាប ដែលទាក់ទាញការស្វែងរកឃើញរបស់ភ្ញៀវទេសចរណ៍និងអ្នកថតរូបជាច្រើន នាក់។ នៅឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai (ភាគខាងជើងវៀតណាម) រដូវស្ទូង (រដូវភ្លៀង) គឺពេលវេលាដែលទាក់ទាញអ្នកថតរូបជាច្រើនបំផុតមកដល់ទីនេះគយគន់ ទិដ្ឋភាពដ៏ត្រកាស នេះ។ រដូវស្ទូងចាប់ផ្តើមនាខែឧសភា។ ក្នុងពេលភ្លៀងធ្លាក់ រាល់វាលស្រែកាំជណ្តើរនៅឃុំ Y Ty ក្រប ដណ្តាប់ទឹកដូចជាដាក់កាំជណ្តើរឡើងទៅឋានតុសិត។ ពពកអណ្តែកលើ ភ្នំខ្ពស់គួប្សំជាមួយ​ទឹកនៅវាលស្រែបង្កើតឡើងផ្ទាំងគំនូរដ៏ស្រស់ត្រកាលគួរឲ្យឆាក់ អារម្មណ៍មិនចាញ់ វាលស្រែកាំ ជណ្ដើរល្បីឈ្មោះនៅ Sa Pa (ខេត្ត Lao Cai) Hoang Su Phi (ខេត្ត Ha Giang) ឬ Mu Cang Chai (ខេត្ត Yen Bai)៕