សួនឧទ្យានវប្បធម៌ Cao Son Luu Thuy
07/01/2014 08:00
VOV.VN – មកទស្សនានៅសួនឧទ្យានវប្បធម៌ Cao Son Luu Thuy នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ភ្ញៀវទេសចរណ៍នឹងមានពេលវេលាសំរាកដោយ សុខសាណត្រាន ដូចជានៅលើឋានសួត៍។

នៅភូមិកម្មករអណ្ដូងរ៉ែនៃក្រុមហ៊ុនធ្យូង Cao Son នៅទីក្រុង Cam Pha ខេត្ត Quang Ninh ភាគខាងជើងវៀតណាម មានសួនឧទ្យាន “Cao Son Luu Thuy”។ មណ្ឌលស្ថាបត្យកម្មនេះ ពោពេញទៅដោយស្មារតីវប្បធម៌ប្រពៃណីនិងពុទ្ធសាសនា។ ទីកន្លែងនេះបានប្រមូលផ្តុំសំណងសាងសង់មួយចំនួនដែលត្រូវបានកសាងតាមលំនាំ ដើម កេរ្តិ៍តំណែលវប្បធម៌ល្បីឈ្មោះរបស់វៀតណាម ដូចជា៖ វត្ត Mot Cot កំពូលប្រា សាទ But (ទីក្រុងហាណូយ) កំពូលប្រាសាទ Phuoc Duyen (ទីក្រុង Hue) ប្រាសាទ Canh Dai (Ngu Hanh Son)។ នៅទីនេះមានវិហារសម្ភារៈលោកប្រធានហូជីមិញ ឬ ហៅថា៖ វត្តអ៊ុំហូ។ វត្តអ៊ុំហូជាទីសការៈបូជាព្រះពុទ្ធនិងវីរជនរបស់ប្រជាជាតិ។ សួនឧទ្យាន “Cao Son Luu Thuy” ត្រូវបានកសាងដើម្បីកម្មាភិបាលកម្មករអណ្ដូងរ៉ែនៅ តំបន់ភាគឦសានប្រទេសវៀតណាមដែលគ្មានលក្ខណៈទៅធ្វើទេសចរណ៍ប៉ុន្តែអាច ទស្សនាគយ់គន់បណ្ដាសំណង់សាងសង់វប្បធម៌ល្បីឈ្មោះនៃមាតុប្រទេសនៅទីនេះ។ សួនឧទ្យានវប្បធម៌ “Cao Son Luu Thuy” បានចាប់ផ្តើមកសាង នាថ្ងៃទី ១២ មិនា ឆ្នាំ ២០០៣ និងបើកសម្ពោធន៍ នាថ្ងៃទី ១ មេសា ឆ្នាំ ២០០៤។ សំណងសាងសង់នេះត្រូវបានកសាង ដោយកម្មករអណ្ដូងរ៉ែ Cao Son ។ ឃ្លោងទ្វាចូលក្នុងសួនឧទ្យានវប្បធម៌ Cao Son Luu Thuy ។ ប្រជាជននៅទីនេះហៅសំណង់នេះជាវត្តអ៊ុំហូ។ កំពូលប្រាសាទ Kim Lien ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មវត្ត Mot Cot នៅទីក្រុង ហាណូយ។ កំពូលប្រាសាទ Linh Son ត្រូវបានកសាងតាមស្ថាបត្យកម្មនៃកំពូលប្រាសាទ Thap But នៅបឹង Ho Guom (ទីក្រុងហាណូយ)។ រូងភ្នំ Linh Son ។ សំណងសាងសង់ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មនៃឡូវ Vong Nguyet។ កំពូលប្រាសាទ Canh Dai។ កំពូលប្រាសាទ Phuc Duyen ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មនៃកំពូលប្រាសាទ Phuoc Duyen នៅទីក្រុង Hue៕
Related




