ដំណើរទស្សនានៅភូមិបុរាណ Cuu
10/09/2013 04:11
VOV.VN - ភ្ញៀវមកពីគ្រប់ទិសទីដែលបានទៅទស្សនា នៅភូមិបុរាណ Cuu នឹងមិនអាច បំភ្លេចបានភូមិគ្រឹះ បុរាណស្អាតនៅទីនេះឡើយ។
ខុសពីដោយឡែកពីរូបភាពទេសភាពនៅបណ្ដាភូមិជនបទប្រពៃណីរបស់វៀតណាម ភូមិ Cuu ឃុំ Van Tu ស្រុក Phu Xuyen (ទីក្រុងហាណូយ) ល្បីឈ្មោះដោយបណ្ដាភូមិ គ្រឹះបុរាណស្អាត មានក្បូក្បាច់រចនាជាលក្ខណៈបារាំងនាដើមសតវត្សទី ២០។ អ្នកភូមិ Cuu ល្បីឈ្មោះដោយមុខរបរកាត់ដេរ។ នាអតីតកាល អ្នកកាត់ដេរនៅភូមិ Cuu គ្រាន់តែកាត់ដេរសំលៀកបំពាក់សំរាប់ជនបារាំងនិងអ្នកមាននៅទីក្រុងហាណូយ តែប៉ុណ្ណោះ។ អាស្រ័យដោយមុខរបរនេះ អ្នកភូមិ Cuu បានក្លាយទៅជាមូលធនស្តុត ស្តម ដែលមាន ហាងកាត់ដេរជាច្រើននៅទីក្រុងហាណូយផងនិងទីក្រុង Sai Gon (បច្ចុប្បន្នជាទីក្រុង ហូជីមិញ) ផង។ គ្រានោះ បណ្ដាអាគារនៅទីក្រុងហាណូយ ឬ ទីក្រុង Hai Phong (ភាគខាងជើង វៀតណាម) សុទ្ធតែត្រូវបានកសាងតាមស្ថាបយ្យកម្មបារាំង។ ដោយហេតុនេះ អ្នកភូមិ Cuu បានកសាងភូមិគ្រឹះរបស់ខ្លួនតាមស្ថាបយ្យកម្មពោលខាងលើ។ ដំណើរកសាងនេះបាន ប្រព្រឹត្តទៅក្នុងដំណាក់កាលឆ្នាំ ១៩២០-១៩៤៥។ នាបច្ចុប្បន្ន បណ្ដាភូមិគ្រឹះបុរាណមានក្បូក្បាច់រចនាជាលក្ខណៈវប្បធម៌របស់លោក ខាងលិចនិងខាងកើតនៅរក្សាបាន។ ភ្ញៀវណាពីគ្របទិសទីដែលបានទៅទស្សនា នៅភូមិបុរាណ Cuu នឹងមិនអាចបំផ្លេចបានរូបភាពស្រស់ត្រកាលវិសេសវិសាល នៃភូមិគ្រឹះបុរាណនៅទីនេះឡើយ។ ខ្លោងទ្វារបស់វិហារមួយនៅភូមិ Cuu ។ បណ្ដាខ្លោងទ្វានៃភូមិគ្រឹះបុរាណ។ ស្វែងកណ្ដាលក្នុងផ្ទះបុរាណមួយក្នុងភូមិ Cuu។
Related




