VOV WorldVOV World
ដំណើរទស្សនានៅកងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២១០
16/07/2013 08:05
(VOV) - ក្នុងការតស៊ូប្រឆាំងចក្រពិត្តអាមេរិកសង្គ្រោះជាតិ នាថ្ងៃទី ២៩ មេសា ឆ្នាំ ១៩៦៦​ កងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២១០ យោធភូមិភាគ ទី ១ របស់កងទ័ពប្រជាជនវៀតណាមបានបាញ់ធ្លាក់យន្តហោះទី ១០០០ របស់ចក្រពត្តិអាមេរិកលើលំហអាកាសភាគខាងជើងវៀតណាម។
ដំណើរទស្សនានៅកងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២១០
កងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២១០ ចំណុះយោធភូមិភាគទី ១ ដែល ចេញេពីកងវរសេនាធំកាំភ្លើងធំការពារដែនអាកាសលេខ ២១០ ចំណុះបញ្ជាការដ្ឋាន ការពារដែន អាកាសវៀតណាម មានភារកិច្ចការពារតំបន់មណ្ឌលឧស្សាហកម្មដែក ថែប Thai Nguyen ។ ក្នុងដំណាក់កាលដំណើរការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ នាថ្ងៃទី ២៩ មេសា ឆ្នាំ ១៩៦៦ អង្គភាពបានបាញ់ធ្លាក់យន្តហោះទី ៩៩៩ និង ១០០០ របស់កង ទ័ពជើងអាកាសអាមេរិកលើលំហអាកាសភាគខាងជើងវៀតណាម។ ក្នុងឆ្នាំ ១៩៦៧ អង្គភាពរួមជាមួយប្រជាជននៅស្រុក Can Loc (ខេត្ត Ha Tinh ភាគ កណ្ដាល វៀតណាម) និងកំលាំងយុវជនសម្រ័ចិត្តបានចូលរួមយុទ្ធនាការ ១៤៧ យប់ថ្ងៃការការពារផ្លូវចែកជាបី Dong Loc ។ បន្តជំហានកសាងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់បុព្ខបុរស សព្វថ្ងៃយុទ្ធជន កង កងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២១០​ ជានិច្ចកាលហ្វឹកហាត់ យ៉ាងសកម្មសំដៅបំពេញភារកិច្ចត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារដែនអាកាស របស់មាតុប្រទេសដ៏រឹងមាំ និងពង្រីកប្រពៃណីត្រចះត្រចង់របស់អង្គភាពតទៅ ទៀត៕ យុទ្ធជនកាំភ្លើងធំការពារដែនអាកាសប្រមូលផ្តុំយ៉ាងឆាប់រហ័របន្ទាប់ពីទទួលបទបញ្ជា។ បណ្ដាយុទ្ធជនកាំភ្លើងធំការពារដែនអាកាសកំពុងស្វែងរកគោលដៅ។                                                              បញ្ចូលគ្រាប់។                                                                    ឃ្លាំមើលគោលដៅ។ រូ បភាពយន្តហោះយុទ្ធជនសំរាប់ការហ្វឹកហាត់។                                          កាំភ្លើងធំ  57mm ត្រៀមខ្លួនជាស្រេចប្រយុទ្ធ។              បណ្ដាយុទ្ធជនកាំភ្លើងសង្វាតហ្វឹកហាត់ដើម្បីការពារដែនអាកាសនៃមាតុប្រទេស។                                    យុទ្ធជននានាដកពិសោធន៍បន្ទាប់ការហ្វឹកហាត់។ អង្គភាពជានិច្ចកាលជួបប្រាស្រ័យជាមួយប្រជាជន សាលារៀន ក្នុងតំបន់ ដើម្បីបង្កើន មនោសញ្ចេតនារវាងកាងទ័ពនិងប្រជាជន៕ ប្អូនៗសិស្សានុសិស្សទៅទស្សនាអង្គភាព៕