VOV WorldVOV World
វីឡា Cau Da – បុប្ជានៅក្បែឈូង សមុទ្រ Nha Trang
11/07/2013 09:58
(VOV) – វីឡា Cau Da គឺមណ្ឌលស្ថាប្យកម្មរួមមានវីឡាចំនួន ៥ ខ្នង ដែលស្ថិតនៅភ្នំ Canh Long នៅក្បែរសមុទ្រ ភាគខាងត្បូងទីក្រុង Nha Trang (ភាគកណ្ដាល វៀតណាម) ។ វីឡាចំនួន ៥ នេះមយកឈ្មោះរបស់ផ្កានិងដើមឈើចំនួន ៥។
វីឡា Cau Da – បុប្ជានៅក្បែឈូង សមុទ្រ Nha Trang
(VOV) – វីឡា Cau Da គឺមណ្ឌលស្ថាប្យកម្មរួមមានវីឡាចំនួន ៥ ខ្នង ដែលស្ថិតនៅភ្នំ Canh Long នៅក្បែរសមុទ្រ ភាគខាងត្បូងទីក្រុង Nha Trang (ភាគកណ្ដាលវៀតណាម) ។ វីឡាចំនួន ៥ នេះមយកឈ្មោះរបស់ផ្កានិងដើមឈើចំនួន ៥។  វិឡា Cau Da ត្រូវបានកសាងនាឆ្នាំ ១៩២៣ សំដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប្យកម្ម យុទ្ធសាស្ត្រមួយបំរើការស្រាវជ្រាវសមុទ្រខាងកើតនិងតំបន់អាស៊ីអាគ្នេយ៍។ នាអតីតកាល ទីនេះគឺទីកន្លែងរស់នៅនិងធ្វើការរបស់អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវសាគរសាស្ត្រមក ពីលោកខាងលិច។  វីឡា ១ មានឈ្មោះថា “Les Agaves” (ដំបងយក្ស)។ វីឡាទី ២ បានហៅថា “Les Frangipaniers”​ (កាប៉ាសស្រុក)​។ វីឡាចំនួន ៣ ខ្នងទៀតហៅថា៖ “Les Bouguinvillés” - ផ្កាក្រកាស, “Les Flamboyants” - ផ្កាក្ងោក, “Les Badamniers” - ដើម badamier. បណ្ឌិតបារាំងមានដើមកំណើតអាល្លឺម៉ង់និងជានាយកដំបូងរបស់វិទ្យាស្ថានសាគរសាស្ត្រ ឥណ្ឌូចិន លោក​ Armand Krempt បានណែនាំជាផ្ទាល់ការកសាងមណ្ឌល វីឡា Cau Da។ វីឡាចំនួន ៥ ខ្នងមានក្បូក្បាច់រចនាជាលក្ខណៈបារាំង។សំណង់និមួយៗ ភាពវិសេស វិសាល ពិសេសដោយឡែក ប៉ុន្តែ នៅមានភាពប្រហាក់ប្រហែលគ្នា ។ ហើយមានភាព សមស្រប​ជាមួយទេសភាពនៅជុំវិញដីនេះ។ ក្នុងដំណាក់កាល​ ១៩៤០ ­- ១៩៤៥ ស្តេច Bảo Đại បានប្រើប្រាស់សំរាប់សំរាក់កាយ ជាមួយគ្រួសានៅវីឡាដំបងយក្សនិងវីឡាចំប៉ី។ដោយហេតុ​នេះ មណ្ឌលវីឡាពោលខាង លើក៏ត្រូវបានហៅថា៖ វិមាន Bao Đai - Nha Trang ផងដែរ។ វីឡា Cau Da មានអាយុកាលជិត ១០០ ឆ្នាំហើយ។ ប៉ុន្តែ វីឡាចំនួន ៥ ខ្នង នៅរក្សាភាព ស្អាតនៃស្ថាប្យកម្មដើមរបស់ខ្លួន។ រួមជាមួយទេសភាពធម្មជាតិមណ្ឌលវីឡានេះត្រូវបាន ចាត់​ទុកគឺផ្កាដ៏ស្រស់ស្អាតនៃទីក្រុងសមុទ្រ Nha Trang។ ផ្លូវចំណោតធ្វើដំណើរទៅកាន់មណ្ឌលវីឡា។ វីឡាផ្កាក្រដាស វីឡា ផ្កាក្ងោក វីឡាដើម  badamier ផ្នែកមួយរបស់វីឡាដើម  badamier វីឡាផ្កាកប៉ាសស្រុក ទ្វារបស់វីឡាផ្កាកប៉ាសស្រុក។ វីឡាដំបងយក្សគឺជាសំណងដែលមានទីតាំងស្អាតបំផុតក្នុងចំណោមវីឡានៅទីនេះ។ ភ្ញៀវទសេចរណ៍អាចគយគន់ទេសភាពសមុទ្រនិងទៅឆ្នេមុជទឹក“ព្រះមហាក្រត្រីយានី”។