ពិធីប្រគល់រង្វាន់ “មហោស្រពរូបថតខ្សែភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថានក្នុងអាស៊ាន"
21/02/2014 08:15
(VOVworld) – នាយប់ថ្ងៃទី ២០ កុម្ភៈ ពិធីប្រគល់រង្វាន់ “មហោស្រពរូបថត ខ្សែភាពយន្តឯកសារអំពីកិច្ចការពារ បរិស្ថានបំរែបំរួលអាកាសធាតុក្នុងសហគមន៍ អាស៊ានឆ្នាំ ២០១៣” បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយប្រទេស វៀតណាម។

សន្និសីទកាសែតអំពីរង្វាន់ “មហោស្រពរូបថត ខ្សែភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថានបំរែបំរួលអាកាសធាតុក្នុងសហគមន៍ អាស៊ានឆ្នាំ ២០១៣” (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ២០ កុម្ភៈ ពិធីប្រគល់រង្វាន់ “មហោស្រពរូបថតខ្សែភាព យន្តឯកសារអំពីកិច្ចការពារបរិស្ថានបំរែបំរួលអាកាសធាតុក្នុងសហគមន៍អាស៊ាន ឆ្នាំ ២០១៣” បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ វ័ណ្ណកម្ម ឆ្នើមចំនួន ២៨ ត្រូវបានលើកដម្កើងក្នុងពិធីនេះ។ រូបថត “តួនាទីរបស់ព្រៃនិងបំរែ បំរួលអាកាសធាតុ”របស់វៀតណាមនិងខ្សែភាពយន្តឯកសារដោយប្រធានបទ “Jungle Beat” នៃសម្ព័ន្ធក្រុមហ៊ុនអភវិឌ្ឍន៍ខ្សែភាពយន្តជាតិម៉ាឡេស៊ីដណ្តើមបាន លំដាប់ទី ១។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានឲ្យដឹងថា៖ ដោយមានប្រធានបទ “ការពារបរិស្ថាន បំរ៉ែបំរួលអាកាសធាតុក្នុងសហគមន៍អាស៊ន” មហោស្រពលើក នេះឆ្ពោះទៅ ចក្ខុវិស័យអាស៊ានដល់ឆ្នាំ ២០២០ ដើម្បីកសាងសហគមន៍អាស៊ានស្អាតនិង បៃតងដែលមានយន្តការស្ថិរភាពសំរាប់ការអភិវឌ្ឍន៍ចីរភាព។ ព្រមទាំង ជំរុញកចិ្ចសហប្រតិបត្តិការការយោគយល់គ្នាទៅវិញទៅមករវាងបណ្ដាប្រទេស អាស៊ានឲ្យបានខ្លាំងក្លាថែមទៀត៕
Related








