ជំនួបជាមួយអ្នកអក្សរសាស្ត្រមួយចំនួនដែលទើបដណ្ដើមបានរង្វាន់ អក្សរសាស្ត្រអាស៊ីអាគ្នេយ៏
22/03/2012 06:31
(VOVworld)– រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ ឬបានហៅថា៖ S.E.A Write Award ជារង្វាន់អក្សរសាស្រ្ត 1ដែលត្រូវបានប្រគល់ជាប្រចាំឆ្នាំ សំរាប់បណ្ដាអ្នកអក្សរសាស្ត្រ និងកវី អាស៊ីអាគ្នេយ៏ កាលពីឆ្នាំ 1979មក។ រង្វាន់រៀបចំដោយ ព្រះរាជវង្សារនុវង្សថៃ គឺសំដៅលើកដម្កើងបណ្ដាអ្នកអក្សរសាស្រ្ត កវីដែលមានវណ្ណកម្មឆ្នើម

លោកអ្នកនាងជាទីមេត្រី រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ ឬបានហៅថា៖ S.E.A Write Award ជារង្វាន់អក្សរ សាស្រ្ត មួយដែលត្រូវបានប្រគល់ជាប្រចាំឆ្នាំ សំរាប់បណ្ដាអ្នកអក្សរសាស្ត្រ និងកវី អាស៊ី អាគ្នេយ៏ កាលពីឆ្នាំ 1979មក។ រង្វាន់រៀបចំដោយ ព្រះរាជវង្សារនុវង្សថៃ គឺសំដៅលើក ដម្កើងបណ្ដាអ្នកអក្សរសាស្រ្ត កវីដែលមានវណ្ណកម្មឆ្នើម។ ក្នុងនាទី ដំបូលអាស៊ាន ពេល នេះ សូមអញ្ជើញលោកអ្នកនាងជួបជាមួយ អ្នកអក្សរសាស្ត្រមួយចំនួន ដែលទើបដណ្ដើមបានរង្វាន់ S.E.A Write Award 2011។ រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៏ លើកនេះត្រូវបានប្រគល់ជូន អ្នកនិពន្ធចំនួន ៨នាក់ នៃបណ្ដាប្រទេសប្រុយណេ ឥណ្ឌុនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីនសិង្ហបុរី ថៃ និងវៀតណាម ជាមួយបណ្ដាវណ្ណកម្ម ដូចជា៖រឿងខ្លី ប្រលោមលោក កំណាព្យ…ជាដើម។ អ្នកអក្សរសាស្ត្រ Boun Thanong Xomxayphol ទទួលបាន រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៏ ជាមួយវណ្ណកម្មរឿងខ្លី ៖ អដ្ឋិធាតុរបស់ជនអាមេរិក ( American Bones) ។ វណ្ណ កម្មនេះស្ថិតនៅក្នុងកម្រងរឿងខ្លី៖
Related








