VOV WorldVOV World
ការផ្ទេរប្តូររចនាសម្ព័ន្ធក្នុងប្រភពកម្លាំងពលករនិងខឿនសេដ្ឋកិច្ចសិង្ហបុរី
27/02/2014 06:40
(VOV)_តាមរបាយការណ៍របស់ក្រសួងការងារសិង្ហបុរី ដែលទើបនឹងបានប្រកាសនាពេលថ្មីៗនេះ បានសរ អោយឃើញថា៖​បរិមាណ​ការងារធ្វើ​ថ្មីនិងចំណូលក្នុង ឆ្នាំកន្លងទៅត្រូវបានកើនឡើងជាច្រើន។
ការផ្ទេរប្តូររចនាសម្ព័ន្ធក្នុងប្រភពកម្លាំងពលករនិងខឿនសេដ្ឋកិច្ចសិង្ហបុរី
(VOV)_តាមរបាយការណ៍របស់ក្រសួងការងារសិង្ហបុរីដែលទើបនឹងបានប្រកាស នាពេលថ្មីៗនេះ បានសរអោយឃើញថា៖​បរិមាណ​ការងារធ្វើ​ថ្មីនិងចំណូលក្នុងឆ្នាំ កន្លង ទៅត្រូវបានកើនឡើងជាច្រើន។ ប៉ុន្តែ បណ្ដាអ្នកជំនាញការក៏បានព្រមានអំពី បណ្ដា ការសាកល្បងថ្មីៗចំពោះពលករនៅ​សិង្ហបុរី ក្នុងពេលដែលក្រុមហ៊ុនជាច្រើន អនុវត្ត ការរៀបចំរចនាសម្ព័ន្ធ​ផលិតកម្ម អាជីវកម្មឡើងវិញក្នុងឆ្នាំ២០១៤នេះដែរ។ ការផ្ទេរប្តូររចនាសម្ព័ន្ធក្នុងប្រភពកម្លាំងពលករនិងខឿនសេដ្ឋកិច្ចសិង្ហបុរី(TTXVN)           ក្នុងឆ្នាំ ២០១៣កន្លងទៅ  សិង្ហបុរីបានបង្កើតការងារធ្វើថ្មីចំនួន ​១៣៥ ០០០។ ដោយសារគោលនយោបាយរឹតបន្តឹងចំពោះពលករ​បរទេសនោះ បរិមាណការងារ ធ្វើសំរាប់ពលករសិង្ហបុរីត្រូវបានកើនឡើងជាង៣៩%។ តាមតួរលេខស្ថិតិថា ​បរិមាណ ការងារធ្វើថ្មី​ក្នុងត្រីមាសទី៤​ ច្រើនជាងក្នុងត្រីមាសទី៣។ ប៉ុន្តែ សាស្ត្រាចារ្យរង Shandre M.Thangavelu   នៅមហាវិទ្យាល័យជាតិសិង្ហបុរី បានព្រមានថា៖           “ ក្នុងត្រីមាសទី៤នេះ បានមានការងារធ្វើថ្មីចំនួន៣៩ ០០០។ ប៉ុន្តែ​សន្ទស្សន៍ ផលិតផល ក្នុងប្រទេសសរុប​បានថយចុះ។ ប្រការនេះ​សរអោយឃើញថា៖ទិន្នផល ផលិតកម្មក្នុងត្រីមាសទី៤នេះបានថយចុះ​ បើប្រៀបនឹងត្រីមាសទី៣។ ដូច្នេះការបង្កើន ទិន្នផលផលិតកម្មត្រូវយក​ចិត្តទុកដាក់ថែមទៀតនាពេលខាងមុខនេះ។” តាមបណ្ដាអ្នកជំនាញការសេដ្ឋកិច្ចថា៖ដើម្បីបង្កើនបរិមាណផលិតកម្ម រដ្ឋាភិបាល សិង្ហបុរី ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មទ្រង់ទ្រាយ មធ្យម  និងតូច ក៏ដូចជាការផ្លាស់ប្តូររចនា​សម្ព័ន្ធ​ផលិត​កម្ម អាជីវ​កម្ម។ បរិមាណការងារធ្វើថ្មីចំ នួន៦០%​ត្រូវបានបង្កើត​ឡើងពី​អង្គភាព​អាជីវកម្មតូចនិងមធ្យម។ ដូច្នេះ ការបង្កើនទិន្ន ផល នៅអង្គភាពអាជីវកម្មនេះនឹងរួមចំណែកសំខាន់ក្នុងការបង្កើនទិន្នផលនៃខឿន សេដ្ឋកិច្ចទាំង​មូល។ ម្យ៉ាងវិញទៀត ​បណ្ដាកា​រងារថ្មីនេះបានប្រមូលផ្តុំ​ក្នុងវិស័យ​សេវាកម្ម ក្នុងពេលនោះពលករក្នុងវិស័យផលិតកម្មត្រូវបាត់បង់អាជីពច្រើនបំផុត។ នេះគឺជាសញ្ញានៃការផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ លោក David Ang នាយកទ ទួលបន្ទុកការអភិវឌ្ឍន៍ អាជីវកម្ម រៀបចំប្រភព​ធនធាន​មនុស្សសិង្ហបុរី បានចាត់ទុកថា៖           “ បណ្ដាវិស័យដូចជា៖ហិរញ្ញវត្ថុ ​គណនេយ្យ ធនាគារ អប់រំ​ សេវាកម្ម​ឯកទេស  មានតម្រូវការច្រើន អំពីបរិមាណពលករ។ ​ផ្នែកសណ្ឋានគារ​ក៏ត្រូវការពលករជាច្រើន ផងដែរ។”           វិស័យ១ក្នុងចំណោមវិស័យដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅ​សិង្ហបុរី ក្នុង រយៈពេល២ ឆ្នាំកន្លងទៅ នេះគឺសេវាកម្មថែទាំសុខភាពនៅផ្ទះ ដោយមានកំណើន កើនជាង៣ដង។ តាមក្រសួងសុខាភិបាលសិង្ហបុរីថា៖​ សេវាកម្មថែទាំសុខភាព នៅផ្ទះនឹងដើរតួនាទីដ៏សែនសំខាន់ ដើម្បីបំរើ​ជនចាស់ជរាចំនួនជាង១ម៉ឹននាក់ នាឆ្នាំ ២០២០។ លោកស្រី Sze Yunn ឧបការីនីរបស់​អគ្គនាយកអង្គការថែទាំជនចាស់ជរា NTUC បានអោយ​ដឹងថា៖           “ យើងខ្ញុំឃើញថា៖តម្រូវការអំពីសេវាកម្មសង្គមកិច្ចត្រូវបាន​កើន​ឡើងយ៉ាង ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ។ ពីខែមិថុនាឆ្នាំ២០១៣មក យើងខ្ញុំ​បានបើកសេវាកម្ម ថែទាំបំប៉ន់បីបាច់​ ព្យាបាលសុខាភិបាលនៅផ្ទះ និងកំពុងឆ្ពោះទៅសេវាកម្មគ្រប់គ្រាន់ ១។ បណ្ដាជនចាស់ជរានឹងបានថែទាំទាំងស្រុង។”           បណ្ដាការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធពលករសិង្ហបុរី បានសរអោយ​ឃើញថា៖ខឿនសេដ្ឋកិច្ចសិង្ហបុរីកំពុងមានការផ្លាស់ប្តូរថ្មី។ ​ផ្នែកសេវា​កម្មត្រូវបានបើកទូ លាយ ដោយឥតឈប់ឈរ សំដៅបំពេញតម្រូវការដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃរបស់ប្រជាជនក្នុងប្រទេស ក៏ដូចជាភ្ញៀវ​ទេសចរណ៍អន្តរជាតិបេលមកដល់ប្រ ទេសនេះផងដែរ៕

More