VOV WorldVOV World
ការបោះជំហានយ៉ាងខ្លាំងក្លាក្នុងសកម្មភាពសហប្រតិបត្តិការវិនិយោគវៀតណាម ជាមួយឡាវ
09/02/2012 07:11
(Vovworld)-ឆ្នាំ 2011ជាឆ្នាំដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងសកម្មភាពសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម របស់វៀតណាមនៅឡាវ។ក្នុងឆ្នាំកន្លងទៅវៀតណាមបាន វិនិយោគចូលមកឡាវគំរោងការណ៏ធំចំនួន 39 គំរោងជាមួយទឹកប្រាក់ចំនួន 275លាន USD តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន 700លាន USD កើនជិត​ ​
ការបោះជំហានយ៉ាងខ្លាំងក្លាក្នុងសកម្មភាពសហប្រតិបត្តិការវិនិយោគវៀតណាម ជាមួយឡាវ
( VOV WORLD) ឆ្នាំ 2011 ជាឆ្នាំដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងសកម្មភាព​សហប្រតិបត្តិការវិនិយោគ និង ពាណិជ្ជកម្ម របស់វៀតណាម នៅឡាវ។ ក្នុងឆ្នាំ​កន្លងទៅ វៀតណាមបានវិនិយោគចូលមកឡាវ គំរោងការណ៏ធំចំនួន 39 គំរោង  ជាមួយទឹកប្រាក់ចំនួន 275 លាន USD តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន  700លាន USD កើនជិត​ ​70 % បើប្រៀបទៅនឹងឆ្នាំ 2010។ នេះគឺជាតួរលេខ​គួរអោយចាប់អារម្មណ៏ បង្កការបោះជំហានយ៉ាងខ្លាំងក្លា ក្នុងសកម្មភាពសហ ប្រតិបត្តិការ វិនិយោគវៀតណាម ជាមួយឡាវ។ សន្និសិទ្ធសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ(http://nguyentandung.org) ជាមួយការខំប្រឹងប្រែង និងសេចក្ដីប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរសំដៅឆ្ពោះទៅ ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ 2012  និងរំលឹក ខួប អនុស្សាវរីយ លើកទី 50 ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ​សកម្មភាពជាច្រើនបានអនុវត្តន៏ ក្នុងនោះលេចធ្លោគឺជា ​សកម្មភាពសហប្រតិបត្តិការវិនិយោគ។ នៅសន្និសិទ្ធិសហប្រតិបត្តិការ  វិនិយោគវៀតណាម -ឡាវ (​ខែកញ្ញា ឆ្នាំ 2011)  នាយករដ្ឋមន្ត្រី ឡាវ  លោក Thoongsing Thammavong បានអះអាងថា៖ វិនិយោគរបស់វៀតណាម​ ជាគំរូរ អំពីវិនិយោគពីបរទេស រួមចំណែកសកម្មចូលក្នុងការកសាង  និងអភិវឌ្ឈន៏សេដ្ឋកិច្ច-សង្គមកិច្ច​របស់​ឡាវ។ គំរូរមួយ ក្នុងចំណោមបណ្ដាគំរូរឆ្នើម អំពីសកម្មភាពរបស់បណ្ដាអង្គភាព អាជីវកម្មវៀតណាមនៅឡាវ ជាសាជីវកម្ម រវាង សម្ព័ន្ធក្រុមហ៊ុន ទូរគមនាគម យោធារ Viettel និង​ក្រុមហ៊ុនទូរគមនាគម Lao telecom ( Unitel) ។ Unitel​  បានចាប់ផ្ដើម​សកម្មភាព​ ជាផ្លូវការ នាឆ្នាំ 2009 ដោយការទទួល​ប្រាក់​ចំណូលបាន 2លាន 40 ហ្មឹន USD ក្នុង​​មួយឆ្នាំ។ តែដល់នាបច្ចុប្បន្ន Unitel​ បានក្លាយទៅជា ក្រុមហ៊ុនមួយ ក្នុងចំណោម​ បណ្ដា​ក្រុមហ៊ុនធំបំផុត​នៅឡាវ ជាមួយប្រាក់ចំណូលក្នុងឆ្នាំ 2011 ទទួលបាន ជិត 110 លាន​ USD ​ នាំមុខ ក្នុងទីផ្សារទូរគមនាគមនៅឡាវ។  ​តាមទស្សនះ៖ ​ធ្វើ

More