VOV WorldVOV World
ម៉ាស៊ីនជំនួយដកដង្ហើមកាន់ដៃ-សង្ឃឹមថ្មីសំរាប់អ្នកជំងឺនានា
24/04/2014 06:54
(VOV)_ជំងឺ​សរសៃប្រសាទចលករបានធ្វើ អោយដំ ណើរដកដង្ហើមរបស់អ្នកជំងឺជួបប្រទះការលំបាក ជាច្រើន។ ដោយមិនមានថ្នាំព្យាបាលជំងឺនេះអ្នក ជំងឺត្រូវចំណាយពេលវេលាជាច្រើននៅក្នុងមន្ទី ពេទ្យ ជាមួយម៉ាស៊ីនជំនួយដកដង្ហើម។
ម៉ាស៊ីនជំនួយដកដង្ហើមកាន់ដៃ-សង្ឃឹមថ្មីសំរាប់អ្នកជំងឺនានា
          (VOV)_ជំងឺ​សរសៃប្រសាទចលករបានធ្វើអោយដំណើរដកដង្ហើមរបស់អ្នក​ជំងឺជួបប្រទះការលំបាកជាច្រើន។ ដោយមិនមានថ្នាំព្យាបាលជំងឺនេះ អ្នកជំងឺ​ត្រូវចំណាយពេលវេលាជាច្រើននៅក្នុងមន្ទីពេទ្យ ជាមួយម៉ាស៊ីនជំនួយដកដង្ហើម។ ប៉ុន្តែ ដំណោះស្រាយសំរាប់បញ្ហានេះ ត្រូវបានមន្ទីពេទ្យ Tan Tock Seng នាំចេញ នាពេលថ្មី​ៗនេះ បានជួយឧបត្ថម្ភអ្នកជំងឺមានជីវភាពរស់នៅសកម្មជាង សប្បាយរីក​រាយជាង នៅខាងក្រៅមន្ទីពេទ្យ។ មន្ទីពេទ្យ Tan Tock Seng (dulich.com)           មន្ទីពេទ្យ Tan Tock Seng ជាមន្ទីពេទ្យពហុព្យាបាល ធំទី២ នៅសិង្ហបុរី​ ជំ នាញ​ព្យាបានជំងឺឆ្លង និងស្ដារកាយសម្បទា​ និងផ្តល់សេវាកម្មអោយជួល ម៉ាស៊ីន​ជំនួយដកដង្ហើមកាន់ដៃ។ ដោយមានរូបរាងតូច ​ ម៉ាស៊ីននេះបានជួយ​ឧបត្ថម្ភ​អ្នកជំងឺមិនបាច់ព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យទេ និងអា​ចចូលរួមសកម្មភាពជា ច្រើន​នៅខាងក្រៅបាន។ បង Syahrunizham Xainalអាយុ២២ឆ្នាំ ជាអ្នកជំងឺ​មួយនាក់បានអោយដឹងថា÷ បងតែងតែលេង Boccial(ការលេងបោះបាល់)  ប៉ុន្តែដោយសារបញ្ហាសុខភាពមិនបានធានា ដូច្នេះ ពីយូរណាស់ហើយ បង គ្រាន់តែឈរនៅខាងក្រៅមើលប៉ុណ្ណោះ។ ដោយមានការវត្តមានរបស់​​ម៉ាស៊ីន​នេះ បង Syahrunizham Xainal អាចត្រឡប់មកលេងកីឡាដែលបានខ្លួនចូល ចិត្តបាន÷           “ ម៉ាស៊ីននេះបានជួយអោយខ្ញុំមានជីវភាពរស់នៅជាធម្មតា។ ខ្ញុំដក ដង្ហើម​ បានល្អជាង និងការហត់នឿយត្រូវបានបន្ធូរស្រាល។ វាបានជួយខ្ញុំ អាច​ត្រឡប់មកលេងកីឡាមួយចំនួនបាន។”           មុននេះ បណ្ដាអ្នកជំងឺដូចជាបង Syahrunizham Xainalគឺត្រូវព្យាបាល​ជំងឺនៅក្នុងមន្ទីពេទ្យ ដើម្បីអាចទទួលបានការជំនួយ​ដកដង្ហើមទាន់ពេលវេលា ។ ដោយសារគ្មានថ្នាំសង្កូវព្យាលជំងឺដូច្នេះរយៈពេលស្នាក់នៅក្នុងមន្ទីពេទ្យរបស់ អ្នកជំងឺនោះអាចជារៀងរហូត។ ប្រការនេះបានធ្វើអោយអ្នកជំងឺនឿយហត់។ ទន្ទឹមនឹងនោះ ការដែលត្រូវរស់នៅក្នុងមន្ទីពេទ្យក៏បង្កើនការឆ្លងជំងឺពីអ្នកជំងឺ ផ្សេងៗទៀត។ ដូច្នេះ ម៉ាស៊ីនជំនួយដកដង្ហើមនេះ អាចជួយអ្នកជំងឺស្នាក់នៅផ្ទះ ខ្លួនដើម្បី ព្យាបាលជំងឺបានងាយស្រួល។ ដើម្បីធានាសុវត្ថិភាពសំរាប់អ្នកជំងឺ  មន្ទីពេទ្យ Tan Tock Sengបានណែនាំគ្រួសារអ្នកជំងឺ​អំពីរបៀបប្រើម៉ាស៊ីន របៀបចលនា ដង្ហើមសិប្បនិមិត្ត។ បណ្ដាគ្រូពេទ្យ គិលានុបដ្ឋាយិកា​របស់ មន្ទីពេទ្យនឹងមកដល់គ្រួសារ ពិនិត្យព្យាបាលជំងឺជាប្រចាំ និងនាំចេញផែន ការព្យាបាលជំងឺអោយសមស្រប។ វេជ្ជបណ្ឌិត Chan Yeow នៅមន្ទីពេទ្យ  Tan Tock Seng បានអោយដឹងថា÷           “ប្រសិនបើយើងមិនជួយឧបត្ថម្ភអ្នកជំងឺនេះ ជីវិតរបស់គេនឹងត្រូវរិច រិលក្នុងមន្ទីពេទ្យ។ ដូច្នេះ ប្រការសំខាន់បំផុតនោះគឺយើងស្វែងរកបានរបៀប ជួយឧបត្ថម្ភ គេសម្របខ្លួនចូលក្នុងសហគមន៍ ជួយឧបត្ថម្ភគេមានសកម្មភាព អត្ថន័យជាច្រើន។”           ចំណាយសំរាប់ការប្រើម៉ាស៊ីនជំនួយដកដង្ហើមនេះក្នុង១ថ្ងៃគឺ៧០  USDសិង្ហបុរី ហើយ​ចំណាយសំរាប់ការព្យាបាលជំងឺក្នុងមន្ទីពេទ្យ​គឺ១០០០  USD សិង្ហបុរី។ ទន្ទឹមនឹងការសន្សំសំចៃអំពីទឹកប្រាក់នោះ អត្រារស់នៅ និង គុណភាពនៃជីវភាពរស់នៅរបស់អ្នកជំងឺត្រូវបានកើនឡើងទៀតផង៕   

More