VOV WorldVOV World
ផ្ទះមេអំបៅ-ការផ្តើមគំនិតថ្មី១ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិរបស់ហ្វីលីពិន
10/04/2014 06:53
(VOV)_រូបសណ្ឋានថ្មីមួយដែលទើបនឹងបានប្រកាស នៅហ្វីលីពីន នោះគឺ” ផ្ទះមេអំបៅ”ដោយគុណសម្បត្តិ ជាច្រើន ​ដូចជា៖ងាយ​ស្រួល​ប្រើ​ចីរភាព ចំណាយទាប មិនគ្រាន់ តែបំពេញតម្រូវការរបស់ប្រជាជនដែល​ត្រូវ បាត់បង់ផ្ទះសម្បែងដោយខ្យល់ព្យុះប៉ុណ្ណោះទេ ថែមទាំងនេះគឺជាវិធីមួយដើម្បី​ប្រជាជនអាចទប់ទល់នឹងគ្រោះធម្មជាតិទៀតផង។
ផ្ទះមេអំបៅ-ការផ្តើមគំនិតថ្មី១ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិរបស់ហ្វីលីពិន
(VOV)_រូបសណ្ឋានថ្មីមួយដែលទើបនឹងបានប្រកាសនៅហ្វីលីពីន នោះគឺ”ផ្ទះ មេអំបៅ”ដោយគុណសម្បត្តិជាច្រើន ​ដូចជា៖ងាយ​ស្រួល​ប្រើ​ចីរភាព ចំណាយទាប  មិនគ្រាន់តែបំពេញតម្រូវការរបស់ប្រជាជនដែល​ត្រូវបាត់បង់ផ្ទះសម្បែង ដោយ ខ្យល់ ព្យុះប៉ុណ្ណោះទេ ថែមទាំងនេះគឺជាវិធីមួយដើម្បី​ប្រជាជនអាចទប់ទល់ នឹង គ្រោះធម្មជាតិទៀតផង។ ផ្ទះមេអំបៅ (VOV) តាមការស្ថិតិរបស់អង្គការសហប្រជាជាតិថា៖ប្រជាជនហ្វីលីពីនជាង ៤លាន នាក់ត្រូវបាត់បង់ផ្ទះសម្បែង ដោយខ្យល់ព្យុះ Haiyan ជាខ្យល់ព្យុះ​មានកម្លាំងបំផ្លេចបំ ផ្លាញ់ខ្លាំងបំផុតពីមុនមកបានបោក​ចូលហ្វីលីពីន។ ​បរិមាណ​មនុស្សត្រូវបាត់បង់ផ្ទះ សម្បែង ដ៏ច្រើនលើសលុប ដូច្នេះបានបង្កើត​ជាកម្លាំង​សម្ពាធដ៏ធ្ងន់ធ្ងរចំពោះថវិកា រដ្ឋហ្វីលីពីន។ ដើម្បីជួយប្រជាជនមាន​ស្ថិរភាព​ជីវភាពរស់នៅយ៉ាងឆាប់ៗផង និង កាត់បន្ថយកម្លាំងសម្ពាធចំពោះ​រដ្ឋាភិបាលផង អាជីវករ Rogelio Santos Jr ជាជន អាមេរិក​ប្រភព​ដើម​ហ្វីលីពីន បានគូប្លង់រូបសណ្ឋានផ្ទះថ្មី នោះគឺ ផ្ទះមេអំបៅ។ លោក  Rogelio Santos Jr បានចែករំលែកអំពីចំណុចពិសេសដោយឡែករបស់ផ្ទះនេះថា៖           “ ចំណុចពិសេសដោយឡែករបស់ផ្ទះនេះគឺវាបំពេញបានតម្រូវការ​ទប់​ទល់ នឹងគ្រោះធម្មជាតិយ៉ាងលឿនផង និងមានរចនាសម្ព័ន្ធជាដែក​ថែប ​ធ្វើអោយប្រជា ជនជឿជាក់ នឹងនរចិត្ត ពេលរស់នៅក្នុងផ្ទះនេះ​ទៀតផង។”           ផ្ទះមេអំបៅមានប្រព័ន្ធដែកថែបមួយ ក្តានានាមានស្រាប់និងអាច​បតបាន។  ពេល ចង់ប្រើប្រាស់ផ្ទះ ប្រជាជនអាចដម្លើងផ្ទះអស់តែ៥នាទីប៉ុណ្ណោះ។ នាបច្ចុប្បន្ន  ផ្ទះ មេអំបៅមាន២ប្រភេទ៖ប្រភេទទី១មានផ្ទៃ១១ម៉ែត្រក្រឡា  និងប្រភេទទី២  មាន ផ្ទៃ២៦ម៉ែត្រក្រឡា។ ទន្ទឹមនឹងចរិតលក្ខណះងាយ​ស្រួលប្រើនោះ ផ្ទះមេអំបៅនៅ មានចំណាយទាប  និងស្និទ្ធិស្នាលជាមួយ​បរិស្ថានទៀតផង។ ទោះបីជាបានគូរប្លង់ ជាផ្ទះចល័តដើម្បីទប់ទល់នឹងគ្រោះធម្មជាតិក្តី ប៉ុន្តែផ្ទះមេអំបៅអាចក្លាយទៅជាផ្ទះ ១ដ៏រឹងមាំបាន ប្រសិនបើបានចាក់បេតុងគ្រិះផ្ទះ។ អ្នកគូប្លង់ល្បីឈ្មោះ១រូបរបស់​ហ្វី លីពីន លោក Royal Pineda វាយតម្លៃថា៖           “តម្លៃរបស់ផ្ទះមេអំបៅនេះនឹងជាផ្ទះ១មានគុណភាពល្អក្នុងការទប់​ទល់ ជា មួយ សោកនាដ្ឋកម្ម។ ប៉ុន្តែ នេះមិនមែនជាអ្វីទាំងអស់ទេ។ មិត្ត​អាច​ដំឡើង គុណ ភាព របស់ផ្ទះនេះពេលដែលរួចផុតពីគ្រោះធម្មជាតិ។”           នាបច្ចប្បន្ន ផ្ទះដើមដំបូងក្នុងប្រព័ន្ធ ផ្ទះមេអំបៅត្រូវបានអនុវត្តន៍​ជាបទ ពិ សោធ៍នៅទីប្រជុំជន Estancia របស់ខេត្ត Iloilo  សំដៅវាយ​តម្លៃអំពីប្រតិកម្ម របស់ ប្រជាជន ក៏ដូចជាការកែច្នៃរូមគំនួផ្ទះនេះ ឲ្យ​សមស្រប​នឹងគោលដៅប្រើ ប្រាស់ជា ច្រើនជាងរបស់ប្រជាជន។​​តាម​លោក Rogelio Santos Jr ថា នេះជា ប្រភេទផ្ទះ​សម សម្រប​ សំរាប់ការផលិតចេញជាបន្តបន្ទាប់។ ផ្ទះមេអំបៅក៏បានសរ ឲ្យឃើញ​ពីការ​ ច្នៃប្រឌិត​ពហុ​បែបរបស់មនុស្សក្នុងការទប់ទល់ជាមួយគ្រោះ ធម្មជាតិ៕

More