VOV WorldVOV World
រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ
15/05/2014 10:35
(VOV)_ស្រីក្រមុំជាច្រើននាក់នៅកម្ពុជាកំពុងខំប្រឹង ប្រែងរៀនរាំរបាំប្រពៃណីអប្សរាដើម្បីរួចផុតពីភាពក្រី ក្រ។ របាំអប្សរាអាចចាត់ទុកជាប្រភេទរបាំ​គំរូ​មួយក្នុង ការអភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ក៏ដូចជារបៀបធ្វើអាជីវកម្មដ៏ថ្លៃថ្លាមួយ​ដើម្បីបំរើជីវ ភាពរស់នៅរបស់ប្រជាជន។​
រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ
(VOV)_ស្រីក្រមុំជាច្រើននាក់នៅកម្ពុជាកំពុងខំប្រឹងប្រែងរៀនរាំរបាំប្រពៃណីអប្ស រាដើម្បីរួចផុតពីភាពក្រីក្រ។ របាំអប្សរាអាចចាត់ទុកជាប្រភេទរបាំ​គំរូ​មួយក្នុងការអភិ រក្ស  និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ក៏ដូចជារបៀបធ្វើអាជីវកម្មដ៏ថ្លៃថ្លាមួយ​ដើម្បីបំរើជីវភាពរស់នៅរបស់ប្រជាជន។​ រាំរបាំអប្សរា “ ជីវិតរបស់ខ្ញុំបាន​ផ្លាស់ប្តូរ​ជាច្រើន ចាប់ពីពេលខ្ញុំចូល​រៀន​រាំ​របាំអប្សរា និងក្លាយ ទៅជានាដករ។ ខ្ញុំជានារីមួយនាក់នៅគ្រួសារធម្មតា។ ប៉ុន្តែដោយចេះរាំរបាំអប្សរា ខ្ញុំ បាន​ទៅបរទេសដើម្បីសម្ដែង។ ​ខ្ញុំរកលុយ​បាន​ច្រើន​ដើម្បីជួយឧបត្ថម្ភគ្រួរសារនិង ចំណាយក្នុងការសិក្សារ។”           នេះគឺជាការសំណេះសំណាលរបស់ស្រីសេន ជានាដកាមួយនាក់ក្នុងចំណោម នាដកាអប្សរា​នៅកម្ពុជា។ ស្រីសេនបានអោយដឹងថា÷ ដើម្បី​ក្លាយទៅជានាដកាអប្ស រានាង ត្រូវចូលរៀនតាំងពីកាលមុនអាយុ១៤ឆ្នាំ និងត្រូវហ្វឹកហាត់ក្នុងរយៈពេល៨ឆ្នាំ ជាបន្តបន្ទាប់។ ​

More