មុខម្ហូបថៃនៅក្នុងកម្មវិធីTaste of Thailand |
នាវេលាម៉ោង ១៨ និង ៣០ នាទី បរិយាកាសនៅជាន់ទី ១ សណ្ឋាគារ Deawoo នៅរដ្ឋធានីហាណូយមានសភាពអ៊ូអរ និងសប្បាយរីករាយយ៉ាងក្រៃលែង។ សិប្បករថៃជាច្រើនរូបបានរៀបចំម្ហូបអាហារ និងវណ្ណកម្មចម្លាក់ផ្លែឈើយ៉ាងស្រស់ស្អាត ដោយទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសទាំងឡាយ។ ជាពិសេសគឺមានវត្តមានរបស់ចុងភៅថៃ និងមុខម្ហូបឈ្ងុយឆ្ងាញ់ បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទាំងឡាយ។
“ចុងភៅថៃរៀបចំមុខម្ហូបគឺស្រស់ស្អាតណាស់។ ម្ហូប នៅទីនេះ ស្រស់ៗ ណាស់។ ខ្ញុំចូលចិត្តមុខម្ហូប Pho ឆា ដោយមាន រស់ជាតិទឹកស៊ីអ៊ី វដ៏ពិសេសដោយឡែករបស់ថៃ។ ក្រៅពីនេះ ចុងភៅថៃបានកែច្នៃម្ហូបយ៉ាងល្អិតល្អន់ណាស់”។
“ខ្ញុំបានបរិភោគមុខមុខម្ហូបញាំស្លឹកម្លូព្រៃ Pho ឆា និង សាឡាត់គ្រឿងសមុទ្រ។ ដោយមានគ្រឿងផ្សំគ្រប់មុខ បានជាមុខម្ហូជទាំងនេះពិតជាឆ្ងាញ់ណាស់”។
![]() |
មុខម្ហូបស្ទើរតែទាំងអស់គឺត្រូវបានរៀបចំស្រាប់ ដើម្បីបម្រើភ្ញៀវ។ លោកស្រី Yanat Maartloet ជាចុងភៅដែលមានថ្វីដៃម្នាក់នៅសាលាម្ហូបអាហារល្បីល្បាញ SuanDusit នៅទីក្រុងបាងកកបានឲ្យដឹងថា៖
“នាងខ្ញុំចូលរួមកម្មវិធីនេះ ដើម្បីឧទ្ទេសនាមអំពីរបៀបធ្វើមុខម្ហូបញាំល្ហុងជូនភ្ញៀវ។ របៀបធ្វើមុខម្ហូបនេះគឺមិនសូវពិបាកទេ ពោល គឺយើង ត្រឹមតែ រៀបចំគ្រឿងផ្សំគ្រប់គ្រាន់គឺអាចធ្វើបានហើយ”។
របៀបធ្វើម្ហូបញាំល្ហុងរបស់ចុងភៅកិត្តយស លោកស្រី Yanat Maartloet បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវ ដូចជា លោក Rayendra ប្រជាជន ឥណ្ឌូនេស៊ីមួយរូបដែលកំពុងបំពេញការងារនៅរដ្ឋធានីហាណូយ និងលោកស្រី Thanh Huyen នៅខ័ណ្ឌ Hoan Kiem។
“ពិតជាអស្ចារ្យណាស់។ ថ្ងៃនេះខ្ញុំបានរៀនវិធីធ្វើមុខម្ហូបញាំល្ហុងហើយ។ ចុងភៅបានធ្វើមុខម្ហូបនេះតាមរូបមន្តប្រពៃណី។ ប្រការនេះពិតជាជក់ចិត្តណាស់
“។
“មុខម្ហូបញាំល្ហុងថៃមានរសជាតិពិសេសណាស់។ ញាំមុខម្ហូបនេះធ្វើឲ្យយើងលែងត្រលាន់ នៅពេលហូបសាច់ច្រើនពេក”។
តាមរយៈទឹកដៃដ៏ប៉ិនប្រសបរបស់ចុងភៅថៃនោះ មុខម្ហូបនិមួយៗត្រូវបានកែច្នៃញគួរឲ្យទាក់ភ្នែកជូនភ្ញៀវវៀតណាមទាំងអស់ សូម្បីតែអ្នកដែលមានឱកាសបរិភោគម្ហូបអាហារថៃនៅនឹងប្រទេសថៃទៀតផង។
“ប្អូនតែងតែញាំម្ហូបថៃនៅប្រទេសថៃតែប៉ុណ្ណោះ។ ថ្ងៃនេះ មានឱកាស ញាំ ម្ហូថៃនៅវៀតណាម ប្អូនឃើញថាមុខម្ហូបទាំងនេះគឺមានរសជាតិស្រដៀងនឹងមុខម្ហូបនៅប្រទេសថៃ”។
![]() |
ការពេញចិត្តរបស់ភ្ញៀវអំពីមុខម្ហូបថៃគឺជាគោលដៅរបស់គណៈចាត់តាំងកម្មវិធីនេះ តាមនោះជួយឲ្យម្ហូបអាហារថៃខិតមកជិតប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។ លោកស្រី Wanthanee Viputwongsakul ភារៈធារីស្ដីទីនៃស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា៖
“នៅថៃមានភោជនីដ្ឋានវៀតណាមច្រើនណាស់។ ប្រជាជនថៃចូលចិត្តញាំ ម្ហូបវៀតណាមណាស់។ ប៉ុន្តែនៅទីក្រុងហាណូយ មានត្រឹមភោជនីដ្ឋានថៃមួយចំនួនប៉ុណ្ណោះ។ ហេតុដូច្នេះ យើងខ្ញុំបានអញ្ជើញចុងភៅថៃមកចម្អិនម្ហូបថៃជូនប្រជាជនវៀតណាម។ យើងខ្ញុំទើបនឹងរៀបចំសកម្មភាពនេះប្រកដោយជោគជ័យកាលពីឆ្នាំទៅមិញ ។ មនុស្សគ្រប់រូបគឺចូលចិត្តម្ហូបថៃណាស់។ ដូច្នេះហើយ យើងខ្ញុំនឹងរៀបចំសកម្មភាពនេះជារៀងរាល់ឆ្នាំ”។
នេះគឺជាដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តម្ហូបថៃនៅវៀតណាម។ រីឯចំពោះមិត្តអ្នកស្ដាប់វិញដែលមានវត្តមាននៅទីក្រុងហាណូយនាពេលនេះ សូមអញ្ជើញទៅអាស័យដ្ឋានម្ហូបអាហារគួរឲ្យទាក់ទាញនេះនៅសណ្ឋាគារ Deawoo ចាប់ពីពេលនេះ ដល់ដំណាច់ថ្ងៃទី ២៦ សីហាផងដែរ៕

មុខម្ហូបថៃនៅក្នុងកម្មវិធីTaste of Thailand








