VOV WorldVOV World
ភាពមនុស្សសាស្ត្រសុដ្ឋិនិយមបដិវត្តក្នុងក្រមកំណាព្យទិលានុលេខក្នុងពន្ធនាគារ
20/09/2013 17:00
Vovworld-ក្នុងជីវភាពសកម្មភាពបដិវត្តរបស់ខ្លួន លោក ប្រធានហូជីមិញបាន​បន្សល់ទុកនូវឯកសារប្រវត្តិសាស្ត្រ វណ្ណកម្មល្បីឈ្មោះជាច្រើន ក្នុងនោះមាន​វណ្ណកម្ម ក្រម កំណាព្យ ទិលានុលេខក្នុងពន្ធនាគារ។ ទិលានុលេខក្នុង ពន្ធនាគារ​ជា​គំនូរគូរខ្លួនឯងដោយកំណាព្យ បង្ហាញនូវភាពមនុស្សសាស្ត្រ ទឹកចិត្តសុដ្ឋិនិយម​របស់យុទ្ធជនកុម្មុយនីស្តហូជីមិញ ជាអ្នកកវីដ៏មហិមារ ហូជីមិញ។
ភាពមនុស្សសាស្ត្រសុដ្ឋិនិយមបដិវត្តក្នុងក្រមកំណាព្យទិលានុលេខក្នុងពន្ធនាគារ
ក្រមកំណាព្យទិលានុលេខក្នុងពន្ធនាគារ (ឯកសារ)          Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតវណ្ណកម្ម ទិលានុ លេខ​ក្នុងពន្ធនាគារ សិក្ខាសាលាមួយត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ សិក្ខាសាលាបានរួមចំណែកអះអាងនូវតំលៃដ៏ធំធេងអំពីសិល្បៈចរិតលក្ខណៈ​មនុស្សសាស្ត្រនិងកំលាំងរស់ដ៏យូរអង្វែងរបស់ក្រមកំណាព្យ ទិលានុលេខក្នុង​ ពន្ធនាគារ ជាវណ្ណកម្មមានតួនាទីក្នុងខឿនកំណាព្យវៀតណាមទំនើប។ ទិលានុ លេខ​ក្នុងពន្ធនាគារ រួមមានបទកំណាព្យចំនួន១៣៣បទដោយអក្សរ Han របស់ លោកប្រធានហូជីមិញបាននិពន្ធចាប់ពីថ្ងៃទី២៨សីហាឆ្នាំ១៩៤២ ដល់ថ្ងៃទី​១០ កញ្ញាឆ្នាំ១៩៤៣។ ប្រការពិសេសរបស់វណ្ណកម្មគឺលោកប្រធានហូជីមិញជាអ្នក ​និពន្ធផង ជាតួរអង្គផង បានកត់ឡើងវិញ និទានរឿងក្នុងពន្ធនាគារដោយ កំណាព្យ​តាម​របៀបទិលានុលេខ។ អ្នកស្រាវជ្រាវអក្សរសាស្ត្រ សាស្ត្រាចារ្ស Phuong Luu បានចាត់ទុកថា បណ្ដាសង្វាក់កំណាព្យក្នុង ទិលានុលេខក្នុង ពន្ធនាគារ បានឲ្យ​មិត្ត​អ្នកអានបានឃើញនូវចរិតលក្ខណៈរបស់មនុស្សមហិមារ មួយរូបជាមួយបំណង​ប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតគឺ “ឯករាជ្យសំរាប់ប្រជាជាតិនិង សេរីភាពសំរាប់មនុស្ស”។         “ចំណុចមួយគួរឲ្យយកចិត្តទុកដាក់គឺ ក្នុងក្រមកំណាព្យបានមានអក្សរ​សេរី ភាព​ជាច្រើន។ ប្រការនេះបានបង្ហាញថា លោកប្រធានហូជីមិញមានបំណង​ប្រាថ្នាសេរីភាពជាមួយតួនាទីជាមនុស្សមួយនាក់ ជាមួយតួនាទីជាកវីមួយរូប។ ប្រការនោះក៏សមស្របនឹងសតិអារម្មណ៍របស់លោកជាមួយតួនាទីជាអគ្គមគ្គុទ្ទេស មួយរូប។ យើងត្រូវយកចិត្តទុកដាក់ជាពិសេសគឺ ក្នុងពេលបង្កើតប្រទេសជាតិ លោកបានដាក់ឈ្មោះប្រទេសជា វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ ប្រហែលមិនសូវមានប្រទេសណាបានមានបាវចនាមួយទៀតគឺ ឯករាជ្យ សេរី ភាព សុភមង្គល។ មាននៃថា ប្រជាជាតិត្រូវបានឯករាជ្យ ប្រជាជនមានសិទ្ធិសេរី ភាព ប្រជាជនត្រូវបានរស់នៅក្នុងសុភមង្គល។ នោះជាប្រការដែលដល់ឥឡូវនេះ យើង​ក៏កំពុងបន្តខំប្រឹងប្រែង។”         អានបណ្ដាកំណាព្យក្នុង ទិលានុលេខក្នុងពន្ធនាគារ អាចបានឃើញថា លោក​ហូជីមិញជាអ្នកដែលក្នុងស្ថានភាពណាក៏រួមផ្សំដ៏អស្ចារ្សកំលាំងនិងទំនុកទុកចិត្ត របស់អ្នកបដិវត្តជាមួយបំណងប្រាថ្នាសេរីភាព ឆ័ន្ទះហ្វឺកហាត់ ស្មារតីឆ្លងផុតពីរាល់ ការ​លំបាកនិងក្តីសង្ឃឹម សុដ្ឋិនិយមទៅលើអនាគត។ ​ទោះបីត្រូវឃុំឃាំង ត្រូវបញ្ជូន​ឆ្លងស្រុកចំនួន១៣ជាមួយពន្ធនាគារចំនួន១៨របស់ខេត្ត Quang Xi ចិនក្តី ប៉ុន្តែ​បណ្ដា បទកំណាព្យរបស់លោករហូតក្នុងដំណើរពោពេញទៅដោយការលំបាកនោះជា និច្ចកាលបានបង្ហាញនូវចរិតលក្ខណៈរបស់អ្នកក្នុងពន្ធនាគារមួយរូប អ្នកបដិវត្ត​ មួយរូប។ ចាប់ផ្ដើមក្រម ទិលានុលេខក្នុងពន្ធនាគារ លោកហូជីមិញ បានសរសេរ​ ថា​តែងកំណាព្យខ្ញុំមិនសូវនិយមឡើយ។ ប៉ុន្តែក្នុងពន្ធនាគារមិនដឹងធ្វើអ្វីសោះ។ រយៈពេលដ៏វែងតែងកំណាព្យធ្វើឲ្យបន្ធូការទុក្ខព្រួយ។ តែងកំណាព្យផងរងចាំ ដល់ថ្ងៃ​មាន​សេរីភាពផង។ រស់នៅក្នុងបណ្ដាពន្ធនាគាររបស់ Chiang Kai-shek មានការ​លំបាក់ច្រើនណាស់ ប៉ុន្តែលោកនូវមានជំនឿជឿជាក់នៅអនាគតដ៏ភ្លឺ ស្វាងរបស់​បដិវត្ត។ ជំនឿជាក់ បំណងប្រាថ្នាឆ្ពោះទៅសេរីភាព ឆ្ពោះទៅអនាគត បដិវត្តក្នុង​ដួងចិត្តលោកហូជីមិញបានរួមចំណែកធ្វើឡើងនូវភាពសុដ្ឋិនិយម ដោយឡែក។ សៀវភៅ ទិលានុលេខក្នុងពន្ធនាគារ​ បានជួយឲ្យជំនាន់ក្រោយៗ បានស្រមើ​ស្រមៃ​ផ្នែកណាមួយក្នុងពិភពព្រលឹងរបស់លោកប្រធានហូជីមិញ ដែលសាស្ត្រាចារ្ស Phong Le អ្នកស្រាវជ្រាវអក្សរសាស្ត្របានចាត់ទុកថា នោះជា គំនូរគូរអំពីខ្លួនឯង​ដ៏ជាក់​ស្ដែងនិងជ្រាលជ្រៅបំផុត។ ជាបន្តបន្ទាប់ពីបទនេះទៅ បទនោះ លោកហូជីមិញ​បាន​លេចឡើងជាមួយតួនាទីជាច្រើន ជាអ្នកបដិវត្តបាត់ បង់សេរីភាព ជាមួយបំណង​ប្រាថ្នាដ៏ធំបំផុតគឺបានមានសេរីភាព ជាទណ្ឌិតមួយរូប ជាមួយការឈឺចាប់លើសលប់​និងជាមិត្តប្រកបដោយការអាណិតអាសូរជាមួយ អ្នកតូចតាចជាដើម។ រីឯកវី Vu Quan Phuong បានឲ្យដឹងថា៖         “ខ្ញុំបានមានបទសរសេរមួយចំនួនស្រាវជ្រាវអំពីលោក ក្នុងនោះបានមាន​បទ​សរសេរអំពីការកេចពីពន្ធនាគារ​អំពីការដែលលោកបានបានសម្របខ្លួនក្នុងវណ្ណចុង​ក្រោយនៃសង្គមដូចជាក្នុងបទកំណាព្យ កមរមាស់។​ លោកបានកំប្លែងក្នុងពេល​ដែល​ប្រៀបខ្លួនមានកមរមាស់ដូចជាបានស្លៀកពាក់អាវព្រែ រីឯកាយវិការអែះដូច​ជាលេង ចាបី។ លោកបានសម្របខ្លួនជាមួយបណ្ដាទណ្ឌិត។”         នាឆ្នាំ១៩៦០ វណ្ណកម្ម ទិលានុលេខក្នុងពន្ធនាគារត្រូវបានបកប្រែទៅជា​ភាសា វៀតណាម ត្រូវបានអ្នកជាច្រើនវាយតំលៃជាការបង្ហាញផ្សេងទៀតអំពី​លោក​ ប្រធានហូជិមិញ ជាមួយតួនាទីជាកវី។ ដល់ឥឡូវនេះ វណ្ណកម្មមិនត្រឹមតែ​បាន​ផ្សព្វផ្សាយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបានវាយតំលៃខ្ពស់និង​ឧទ្ទេសនាម ដោយភាសាជាច្រើនលើពិភពលោកដូចជាអង់គ្លេស អារ៉ាប់ អាល្លឺម៉ង់​ជាដើម។ នាថ្ងៃទី១តុលាឆ្នាំ២០១២ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​បាន​សំរេច​ចិត្តទទួល ស្គាល់វណ្ណកម្ម ទិលានុលេខក្នុងពន្ធនាគារ ជាវត្ថុពិសិទ្ធិជាតិ៕

More