VOV WorldVOV World
ទៅធ្វើបុណ្យទានដើមឆ្នាំ
29/01/2012 06:51
ចំពោះប្រជាជនវៀតណាម ពិធីបុណ្យគឺជាចរិតលក្ខណះ វប្យធម៏ពិសេស​​ មួយដែលសម្តែងនូវបំណងប្រាថ្នាអំពីការ រស់នៅ​មួយ ដោយសុភមង្គល​ នឹង​និរន្តភាព។​ ហេតុដូច្នេះ ពេលដែលនិទាឃរដូវមកដល់ម្តងៗទោះបីសម្របខ្លួន ទៅក្នុងបរិយាកាសតេតក្តី ជនវៀតណាមជាច្រើននាក់ នៅតែមិនភ្លេចទៅវត្តដុតធូបបួងសួងឲ្យខ្លួន នឹងសមាជីក គ្រួសារទាំងអស់មានសុខភាពបរិបូរ ជួបតែនិងសេចក្តីសុខ នឹងសុភមង្គល
ទៅធ្វើបុណ្យទានដើមឆ្នាំ
ចំពោះប្រជាជនវៀតណាម ពិធីបុណ្យគឺជាចរិតលក្ខណះវប្យធម៏ពិសេស​​ មួយ ដែលសម្តែងនូវបំណងប្រាថ្នាអំពីការរស់នៅ​មួយ ដោយសុភមង្គល​ នឹង​និរន្តភាព។​ ហេតុដូច្នេះពេលដែលនិទាឃរដូវមកដល់ម្តងៗទោះបីសម្របខ្លួន ទៅក្នុងបរិយាកាសតេតក្តី ជនវៀតណាមជាច្រើននាក់ នៅតែមិនភ្លេចទៅ វត្តដុតធូបបួងសួងឲ្យខ្លួន នឹងសមាជីកគ្រួសារទាំងអស់មានសុខភាពបរិបូរ ជួបតែនិងសេចក្តីសុខ នឹងសុភមង្គល។​នឹងទំលាប់ទៅវត្តនាដើមឆ្នាំបានក្លាយ ទៅជាលក្ខណះល្អប្រពៃវប្បធម៏ក្នុងប្រជាជនគ្រប់ស្រទាប់។           ទៅវត្តធ្វើបុណ្យទានអាចនៅមិនថាថ្ងៃណាក្នុងឆ្នាំ ក៏ប៉ុន្តែប្រជាជនវៀត ណាមតែងតែទៅវត្តនាព្រឹកថ្ងៃទី​១ចូលឆ្នាំថ្មី។​នេះក៏ជាទីមកដល់ដើមដំបូង របស់ ឆ្នាំថ្មីដែរ។ពីព្រោះប្រជាជនវៀតណាមជឿថា៖ពេលវេលាឆ្លងឆ្នាំរវាង ឆ្នាំចាស់នឹងឆ្នាំថ្មីគឺជាពេលវេលាដែល ដី​-​មេឃប្រសព្វគ្នា បណ្តាទេវតានិង ព្រលឹងជីដូនជីតា​ និងបញ្ជាក់ឲ្យទឹកចិត្តជ្រះថ្លារបស់កូនចៅហើយនិងជួយ តាមបីបាច់ថែរក្សាបុគ្គលនិងក្រុមគ្រួសារឲ្យជួបតែនិងសេចក្តីសុខ សុភ មង្គល។ស្នូរជួងរំពងអឺងកងនិងស្នូរ គោះត្រដោកធ្វើឲ្យបរិយាកាសមាន ភាពស្ងៀមស្ងប់ រាល់ទុក្ខកង្វល់នៃការរស់នៅ ហាក់ដូចជាត្រូវរលាយបាត់ អស់ដើម្បីប្រមូលអារម្មណ៏ឆ្ពោះទៅព្រះពុទ្ធ។            អ្នកទៅវត្តតែងតែរៀបចំគ្រឿងសំណែនជាស្ពក មួយ​ដែលជានិមិត្តរូបនៃ ចិត្តជ្រះថ្លា ដើម្បីថ្វាយជូនព្រះពុទ្ធ។ព្រះអនុត្ថេរ​Thich Thanh Nha ​ចៅអធិការ  វត្ត​ Tran Quoc ហាណូយ​មានពុទ្ធដីការថា៖”ស្ពកគ្រឿងសំណែនរួមមានផ្លែ ឈើ ផ្កាធូបទាន​។​ចំពោះពុទ្ធសាសនា មិនត្រូវសែនម្ហូបប្រៃទេ”។ នៅបណ្តា ទីសក្ការះ បូជា ពុទ្ធបរិស័ទ្ធបួងសួងផ្តាំផ្ញើបំណងប្រាថ្នាជូនព្រះពុទ្ធ សូមឲ្យ មានឆ្នាំថ្មី​១​ល្អប្រសើរមានសិរីសួស្តីជ័យមង្គលវិបុលសុខ។​ ព្រះអនុត្ថេរ Thich  Thanh Nha ពន្យល់” មកដល់នឹងវត្តគឺមកដល់នឹងការល្អស្អាត ប្រៀបដូចជា បំបាត់អស់រាល់ ការទុក្ខកង្វល់ដើម្បីរង់ចាំ សង្ឃឹមទៅលើប្រការល្អប្រសើរថ្មី។ ​ពុទ្ធបរិស័ទ្ធទៅវត្ត គឺដើម្បីសូមសេចក្តីសុខសប្បាយ នឹងភាពចំរុងចំរើន។​​ ត្រូវ សែនព្រេនបួងសួង ផង នឹងបូសផងទើបទទួលបានផល។បួសគឺអនុវត្តប្រការ ជាកុសលធម៏ ផ្តល់មក នូវផលប្រយោជដល់សង្គម។ បួសរួមផ្សំជាមួយការ គោរពបូជា ទើបមានផល ប្រយោជ”។           ទៅធ្វើបុណ្យទាននាដើមឆ្នាំមិនគ្រាន់តែដើម្បីបំពេញឋានព្រលឹង ប៉ុណ្ណោះទេ ថែមទាំងជាឪកាសល្អ​មួយដើម្បីទៅមើលកំសាន្តបណ្តាទេស ភាពធម្មជាតិដ៏ ល្អត្រកាលទៀតផង។ទិដ្ឋភាពស្រស់ស្អាតពេញទៅដោយ កំលាំងរស់​ប្រៀបដូច ជាបន្ថែមជំនឿជឿជាក់ នឹងសេចក្តីសង្ឃឹមដល់មនុស្ស ក្នុងឆ្នាំថ្មី។ប្រហែលជា ដោយហេតុនេះ នៅថ្ងៃទី​ ១​នៃឆ្នាំថ្មី ភ្ញៀវនាំគ្នាទៅ វិមាន Tay Ho – ទីសក្ការះបូជា ព្រះមែ​ Lieu Hanh ​ទៅ​វត្ត​Quan Su​ វត្ត  Tran Quoc​ បួងសួងសូមសេចក្តីសុខ សប្បាយ នឹងភាពចំរុងចំរើន​ឬ​ទៅ  Van Mieu Quoc Tu Giam​ បន់ស្រន់សូមឲ្យ កូនចៅ រៀនសូត្រពូកែ​ ក្លាយទៅជាមនុស្សមានប្រយោជដល់សង្គម។​លោកស្រី​  Loan មកពី Uong  Bi ​-Quang Ninh​ បានចែករំលែកថា៖​ខ្ញុំទៅវត្តដើម្បីបួងសួង សូមឲ្យប្រទេស មានសន្តិភាពផង​ប្រជាជនមានសុខដុមរម្យនាផង។ខ្ញុំកាន់ពុទ្ធ សាសនា ទើបចង់ឲ្យកូនចៅខ្ញុំរៀនតាមព្រះពុទ្ធដើម្បីក្លាយទៅជាមនុស្សមាន ប្រយោជដល់សង្គម។ខ្ញុំតែងតែទៅវត្តនៅថ្ងៃចូលឆ្នាំថ្មីដោយទឹកចិត្រជ្រះថ្លា។ នេះក៏ជាវិធី​១ ដើម្បីអប់រំកូនចៅក្លាយទៅជាមនុស្សល្អ។​បានដូច្នេះ​ទើបថែរក្សា ការពារ ប្រទេស​​​មានសន្តិភាពបាន។            ឆ្លងកាត់កត្តាព្រលឹងទាំងឡាយ ទៅធ្វើបុណ្យទានដើមឆ្នាំជាលក្ខណះ វប្បធម៏ល្អប្រពៃ ១​ របស់ប្រជាជាតិ​វៀតណាមជានិច្ឆ៕

More