VOV WorldVOV World
បណ្តារូបភាពវីរះអ្នកម្តាយវៀតណាមរបស់អ្នកកាសែតTran Hong
20/07/2012 07:12
Vovworld- រយះពេល​១៧ឆ្នាំ បានកន្លងផុតទៅ ហើយ តែពេលដែលរំលឹកឡើងវិញនូវ ពិព័ណ៏ យកឈ្មោះ​ “​ឆាយាល័ក្ខ អ្នកម្តាយ” ​ម្តងៗ សិល្បះករថតរូបTran Hong​ ក៏មិនទប់បាន ក្តីរំជួលចិត្តទេ។​ចំពោះ សិល្បះករ ថតរូបTran Hong អ្នកម្តាយពិសេសគឺ វីរះអ្នកម្តាយវៀត
បណ្តារូបភាពវីរះអ្នកម្តាយវៀតណាមរបស់អ្នកកាសែតTran Hong
​វីរះអ្នកម្តាយវៀតណាម​២រូប(Image:Internet) Vovworld-  រយះពេល​១៧ឆ្នាំ បានកន្លងផុតទៅហើយ តែពេលដែលរំលឹក ឡើងវិញនូវ ពិព័ណ៏យកឈ្មោះ​ “​ឆាយាល័ក្ខ អ្នកម្តាយ” ​ម្តងៗ សិល្បះករថតរូប Tran Hong​ ក៏មិនទប់បាន ក្តីរំជួលចិត្តទេ។​ចំពោះ សិល្បះករថតរូបTran Hong អ្នកម្តាយពិសេសគឺ វីរះអ្នកម្តាយវៀត ណាមជាប្រធានបទ១ពេញទៅដោយការ ត្រេកត្រអាលដើម្បីលោកចុចម៉ាស៊ីនថត។ ​វីរះអ្នកម្តាយវៀតណាម​​​ Tran Thi Truat (Image:Internet) Tran Hong​ ចាប់ផ្តើមអាជីពសារព័ត៍មាន​ ពេលដែលការតស៊ូប្រឆាំងពួកចក្រ ពត្តអាមេ រិកឈានចូលដំណាក់កាលស្ញើបស្ញែង។ដោយមានទឹកចិត្តខ្លៀវក្លារបស់ យុទ្ធជន របស់យុវវ័យ​ Tran Hong​ មានអត្ថបទសរសេរនឹងរូបភាព​​ទាន់ពេលវេលា នឹងស្របតាមហេតុការណ៏ជា ច្រើនដែលបានចុះផ្សាយនៅលើកាសែត Quan doi Nhan dan (កងទ័ពប្រជាជន) Bao anh Viet Nam (​រូបភាព​វៀតណាម)​នឹង កាសែត​ Nhan dan (ប្រជាជន)។ល។អ្នកសារព័ត៍មាន​ Tran Hong ​ចែករំលែក៖  “ខ្ញុំធ្វើការ នៅ​ទីចាត់ងារកាសែត​ Quan doi Nhan dan ទើបមានលក្ខណះទាក់ទងផ្ទាល់ និង ការឈឺចាប់នឹងការបាត់បង់របស់យុទ្ធជននៅលើសមរភូមិមុខ។ពេលចុះទៅតំបន់  ខ្ញុំបាន ជួបបណ្តាមនុស្សដែលទ្រាំទ្រច្រើនជាងទាំងយុទ្ធជន។នោះគឺបណ្តាអ្នក ម្តាយ។ខ្ញុំបំពេញភារ- កិច្ចរបស់អ្នកកាសែតផង​នឹងថតរូបអ្នកម្តាយផង”។         វីរួអ្នកម្តាយវៀតណាម​ Nguyen Thi Diep (Image:Internet)  លោកមិនគ្រាន់តែចង់រក្សាទុកនូវចំណាប់អារម្មណ៏១ភ្លែត​​លើទឹកមុខអ្នក ម្តាយប៉ុណ្ណោះ ទេថែមទាំងចង់ឆ្លុះបញ្ឆាំងនូវចរិយាសម្បិត្តដ៏អស្ចារ្យរបស់អ្នកម្តាយ វៀតណាមទៀតផង។ចំពោះលោកអ្នកម្តាយវៀតណាមទាំងអស់សុទ្ធតែជាវីរះអ្នក ម្តាយវៀតណាម។ “នាឆ្នាំ​១៩៦៨ ខ្ញុំរស់នៅផ្ទះលេខ​ ៨ វិថីLy Nam De ពេលល្ងាច ណាក៏ដូច្នេះដែរ​ខ្ញុំក៏ ឃើញមានអ្នកម្តាយចាស់១រូបមកទទួលចៅទៅលេង។មើល ទិដ្ឋភាពនេះខ្ញុំចាប់អារម្មណ៏ យ៉ាងខ្លាំងណាស់។លើកទី២​គឺលើកដែលខ្ញុំមកសាក សួរសុខទុកម្តាយខ្ញុំនៅស្រុកកំណើត។ ពេលនោះម្តាយខ្ញុំមានអាយុ​៩២ឆ្នាំហើយ​​។ម្តាយនៅតែចាត់ទុកខ្ញុំដូចជាកុមារ។ខ្ញុំឃើញម្តាយ សប្បាយណាស់។​មើលជ្រៅ ទៅក្នុងភ្នែកម្តាយ​ខ្ញុំគិតដល់បណ្តាយុទ្ធមិត្តខ្ញុំ ដល់បណ្តាអ្នកម្តាយ វៀតណាមដែល មិនមានបាននូវសេចក្តីសប្បាយតូចៗនេះ​ទេពិព្រោះបណ្តាកូនម្តាយចេញទៅ សមរ ភូមិមុខនឹងមិនត្រឡប់មកវិញ។ពីនោះខ្ញុំប្រកបការថតរូបអ្នកម្តាយក្នុងបំណង រកឃើញ នូវកំលាំងអាថកំបាំងរបស់បណ្តាអ្នកម្តាយ”។ ​         ដោយមានបំណងដូច្នេះ​នាឆ្នាំ​១៩៩៥ សិល្បះករថតរូប​Tran Hong​​បានរៀបចំ ពិព័ណ៏១ យកឈ្មោះ​“​ឆាយាល័ក្ខ អ្នកម្តាយ” ​។​អក្នសារព័ត៍មាន Tran Hong ​បានឲ្យ ដឹងថា៖  “ពេលមើលពិព័ណ៏រូបថតរបស់ខ្ញុំ​​​ អ្នកកាសែតអាមេរិក​១រូបបាននិយាយ ថា៖ឆាយាល័ក្ខ បណ្តាអ្នកម្តាយនេះគឺជាមូលហេតុរបស់មូលហេតុបង្កើតជាកំលាំង ខ្លាំងដើម្បីបណ្តាជនកុម្មុយនីស្តវៀតណាមឈ្នះលើយើងខ្ញុំ។ខ្ញុំឃើញត្រឹមត្រូវ។ម្តាយគឺជាប្រភពថាមពលនៃរាល់ជ័យជំនះ”។        វីរួអ្នកម្តាយវៀតណាម​ Nguyen Thi Khanh (Hon Dat -Kien Giang ) (Image:Internet)   បើគិតដោយឡែកតែរូបថតម្តាយ ​កម្រងរូបភាពម្តាយរបស់លោកមានប្រមាណ​ ជិត​២០០០​សន្លឹក។រូបភាពនិមួយៗគឺជារឿងគួរឲ្យរំជួលចិត្ត​១។លោករៀបរាប់ថា៖ រូបភាពម្តាយ Nguyen Thi Khanh នៅHon Dat- KienGiangបានបន្សល់ទុកឲ្យលោក នូវចំណាប់អារម្មណ៏ ជាច្រើនបំផុត។ “ម្តាយKhanh​នៅភូមិTam Ngan  ឃុំBinh Son ស្រុក Hon Dat ខែត Kien Giang​មានកូន​៧នាក់។កូនទាំង​៧នាក់នេះសុទ្ធតែចេញ ទៅសមរភូមិ​នឹង​ពលីជីវិតអស់។​កងពល​លេខ​៤បានកសាងផ្ទះស្កឹមស្កៃ​១ខ្នងជូន ម្តាយ។​លើកដំបូងដែលខ្ញុំមកសាកសួរសុខទុកម្តាយ ខ្ញុំឃើញម្តាយអង្គុយជំវិញកូន ឆ្នាំងបាយ​ កូនឆ្មា​១​​ក្បាល ត្រីចៀន១កង់​នឹងប៉ុន្មាន​ទងបន្លែ។​ឃើញខ្ញុំដែលពាក់ ឯកសណ្ធានកងទ័ព ឈានចូល​ ម្តាយឈោងឡើង​ស្មានថា៖កូនប្រុសខ្លួន មក។ខ្ញុំនឹងម្តាយឧបគ្នាយំ។លើកនោះ​ខ្ញុំមិនអាចថតបានឡើយ។​ត្រូវដល់លើកទី​៤  ខ្ញុំ ទើបថត បាន។នឹងនោះជារូបថត១ក្នុងចំណោមរូបភាពដែលខ្ញុំចូលចិត្តបំផុត”។ ​​ វីរះអ្នកម្តាយវៀតណាមNguyen Thi Thu (Quang Nam)(Image:Internet) ឫរូបភាពថតម្តាយ​Thu ​នៅQuang Nam ក៏ដូច្នេះដែរ។​ម្តាយ​Thu​ ជាវីរះអ្នកម្តា យវៀត ណាម​ ដោយសារមាន​ប្តី កូនបង្កើតចំនួន​៩​នាក់​កូនប្រសាប្រុស​១រូបនឹង ចៅចំនួន២នាក់​​បាន ពលីជីវិតដើម្បីមាតុភូមិ។​​វណ្ណះកម្ម​​" រង់ចាំកូនមកវិញ"របស់ សិល្បះករថតរូបTran Hong​​​បានធ្វើឲ្យមនុស្សជាច្រើននាក់រំជួលចិត្ត។         បណ្តារូបភាពអំពីម្តាយរបស់សិល្បះករថតរូបTran Hong​​​ ​ត្រូវបានបោះពុម្ភ ផ្សាយជា សៀវភៅរូបថត​ក្រោមចំណងជើងថា៖ឆាយាល័ក្ខ អ្នកម្តាយនឹងត្រូវបាន សមាគមសិល្បះ ថតរូបវៀតណាមជ្រើសរើស​ជាវណ្ណះកម្មដណ្តើមបានរង្វាន់ឆ្នើម​ ឆ្នាំ​១៩៩៨៕

More