៥ឆ្នាំនៃ EVFTA៖ កម្លាំងជំរុញកំណើនបៃតងនិងនិរន្តរភាព
06/08/2025 11:34
(VOVWORLD) - ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាព អឺរ៉ុប-វៀតណាម (EVFTA) ការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និង EU បានកត់ត្រា កំណើនគួរឲ្យកត់សម្គាល់។ មិនត្រឹមតែដើរតួនាទីជាសសរស្តម្ភក្នុងទំនាក់ទំនងពាណិជ្ជ កម្មប៉ុណ្ណោះទេ EVFTA ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណែទម្រង់ស្ថាប័ន និងធានាកំណើនបៃតង និងនិរន្តរភាពនៃភាគីនីមួយៗទៀតផង។
EVFTA ក្រោយរយៈពេល៥ឆ្នាំ៖ ទំហំពាណិជ្ជកម្មរវាងវៀតណាម - EU សម្រេចបានជិត ៣០០ ពាន់លានដុល្លារអាមេរិក។ (រូបថត៖ VGP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះលុបបំបាត់ ពន្ធជាង ៧០% លើទំនិញនាំចូល និងនាំចេញជាច្រើនរវាងភាគីទាំងពីរ ហើយរហូត ដល់ ៩៩% នៃចំណែកពន្ធដែលនៅសេសសល់ នឹងត្រូវបានដកចេញជាបណ្តើរៗតាម ផែនទីបង្ហាញផ្លូវ។ ទន្ទឹមនឹងនេះ EVFTA ក៏បានលើកកំពស់គួរឲ្យកត់សម្គាល់នូវ ស្តង់ដារបរិស្ថាន និងទីផ្សារការងារផងដែរ។
Related







