ភាពតានតឹងនៅកើនឡើងលើឧបទ្វិបកូរ៉េ
22/03/2012 09:03
នាថ្ងៃទី២៥មិនាខាងមុខ ប្រធានាធិបតីអាមេរីក Barak Obama នឹងមានដំណើរទស្សនកិច្ចដំបន់ព្រំដែន (DMZ) រវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ធប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ មុនពេលចូលរួមសន្និសីទជាន់ខ្ពស់អំពី នុយក្លេអ៊ែនៅទីក្រុង Seoul។ ដំណើរទស្សនកិច្ចគឺសំដៅ អះអាងនូវការគាំទ្ររបស់អាមេរិកចំពោះសម្ព័ន្ធមិត្តជិត ស្និទ្ធនៅអាស៊ីឦសាន បន្តែកាយវិការនេះក៏ផ្ទុកទៅដោយ ផលវិបាកដែលពិបាកប៉ាន់ស្មានបានពិសេសគឺក្នុង កាលៈទេសៈភាពតានតឹងកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ។

ដំបន់ព្រំដែនរវាងកូរ៉េខាងត្បូងនិង សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ VOV- ដំបូងបង្អស់ មជ្ឈដ្ធានអ្នកនយោបាយអាមេរិកនិងកូរ៉េខាងត្បូងបានយល់ ទាំងស្រុងថា ដំណើរទស្សនកិច្ចនៅដំបន់ព្រំដែននេះរបស់នៃប្រធានាធិបតី អាមេរិកបានប្រព្រឹត្តទៅក្នុងដំណាក់កាលរសើបពេលដែលព័ត៍មានជាផ្លូវការ អំពីដំណើរទស្សនកិច្ចបានផ្សាយជូនដំណឹងប៉ុន្មានថ្ងៃក្រោយពេលសាធារណៈ រដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណប់ Kwangmyongsong-៣ នាខែមេសាខាងមុខ ក្នុងឪកាសរំលឹកខួបលើកទី១០០ទិវា កំណើតអតីតប្រធាន Kim Ung Sung។ ជាងនោះទៅទៀត ដំណើរទស្សនកិច្ច បានប្រព្រឹត្តទៅក្នុងពេលដែលសហគមន៍អន្តរជាតិបានសំដែងនូវការព្រួយ បារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់ព្យុងយ៉ាងនិងកំពុងស្វែងរកដំណោះស្រាយ សមស្របដើម្បីជៀសវាងការបាញ់បង្ហោះផ្កាយរណប់នេះជះឥទ្ធពលទៅលើ ជំហ៊ានសកម្មសំដៅចាប់ផ្តើមឡើងវិញការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែលើ ឧបទ្វីបកូរ៉េ។ នោះគឺមិនទាន់និយាយដល់ការដែល សាធារណៈរដ្ធប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ក៏កំពុងមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការដែលអាមេរិក និង កូរ៉េខាងត្បូងទើបនឹងបានដំណើរការសមយុទ្ធរួមក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះផង។ ដូច្នេះ ដំណើទស្សនកិច្ចលើកដំបូងទៅកាន់តំបន់ព្រំដែន រវាងកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ របស់ប្រធានាធិបតី Barak Obama បានធ្វើឲ្យមជ្ឈដ្ឋានអ្នកសង្កេតការណ៍ព្រួយបារម្ភ។ ប្រការនេះបានអះអាងក្នុងបទ ថ្លែងមតិរបស់ លោក Ben Rhodesជំនួយការសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតី Barak Obama អំពីគោលដៅនៃដំណើទស្សនកិច្ចលើកនេះ។ លោក Ben Rhodes ក៏បានអះអាងច្បាស់ដែរថា ដំណើរទស្សនកិច្ចនេះ ជាឪកាស ដើម្បីអាមេរិក រឹតបណ្តឹងទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកូរ៉េខាងត្បូង ក៏ដូចជាការអះអាងឡើង វិញនូវការសន្យាយ៉ាងខ្លាំងក្លារបស់វ៉ាស៊ីងតោណចំពោះបញ្ហាសន្តិសុខរបស់កូរ៉េ ខាងត្បូង។ ប្រការនេះ ត្រូវបានបញ្ជាក់ ខណៈដែលមជ្ឈដ្ឋានមន្រ្តីអាមេរិកឲ្យដឹង ថា ប្រធានាធិបតីអាមេរិក នឹង អះអាងជាថ្មីម្តងទៀតការអំពាវនាវព្យុងយ៉ាងគោរព រាល់ការកំណត់ស្តីអំពីបញ្ហានុយគ្លេអ៊ែរអន្តរជាតិ។ ជាមួយនឹងសេចក្តីប្រកាស ពោលខាងលើ មជ្ឈដ្ឋាន មន្ត្រីអាមេរិកបានផ្ញើរសារ១ដ៏ច្បាស់លាស់អំពីទស្សនៈ របស់ អាមេរិកគឺប្រកៀកស្មារូមជាមួយសម្ព័ន្ធមិត្រកូរ៉េខាងត្បូងនៅអាស៊ីឦសាន។ ទន្ទឹមនឹងនោះ វត្តមានរបស់លោក Obama នៅកូរ៉េខាងត្បូងលើកនេះក៏បានសង្កត់ ធ្ងន់ជាថ្មីម្តងទៀត ការផ្ទេប្តូរទិសដៅការទូតទៅតំបន់អាស៊ី ជាតំបន់ដែលមាន អត្ថន័យសំខាន់ចំពោះសន្តិសុខ និងភាពសម្បូ រុងរឿងរបស់អាមេរិកក្នុងពេល អនាគត។ ទោះបីជាដល់ឥឡូវនេះ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េមិនទាន់មានប្រតិកម្មជាផ្លូវការអំពីដំណើទស្សនកិច្ចនេះក្តី ប៉ុន្តែតាមអ្នកសង្កេត ការមួយចំនួនថា ការប្រព្រឹត្តទៅនេះនឹងមិនមានប្រយោជន៌ចំពោះការជំរុញកិច្ច ចរចារ ៦ភាគី អំពីបញ្ហានុយគ្លេអ៊ែរលើឧបទ្វីបកូរ៉េឡើយ។ ក្នុងប៉ុន្មានសប្តាហ៍មុន នេះ ក្នុងពេលដែលអាមេរីកនិង សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានប្រកាសថា ព្យុងយ៉ាងយល់ព្រមអនុវត្តកិច្ចព្រមព្រៀងបញ្ឈប់ការសាកល្បង បាញ់កាំជ្រួចមានចម្ងាយឆ្ងាយ សាកល្បងនុយក្លេអ៊ែនិងបណ្ដាសកម្មភាពចម្រាញ់ សារធាតុ Uranium នៅមូលដ្ធាន Yongbyon សាធារណៈមតិបានស្មានថា បានមានការបោះជំហ៊ានថ្មីក្នុងទំនាក់ទំនងត្រីភាគី រវាង សាធារណៈរដ្ធប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េជាមួយ អាមេរិកនិងកូរ៉េខាងត្បូង។ ប៉ុន្តែជាមួយការប្រព្រឹត្តនាពេល ថ្មីៗនេះ ពិសេសគឺការដែលប្រធានាធិបតីអាមេរិក Barack Obama បានសំរេចចិត្តទៅបំពេញទស្សនកិច្ចនៅដំបន់ព្រំដែនរវាងកូរ៉េខាងត្បូងនិង សាធារណៈរដ្ធ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី២៥មិនាខាងមុខបានសឲ្យឃើញនូវ អនាគតដ៏អាប់អួរមួយនៃទំនាក់ទំនងត្រីភាគីកំពុងបានត្រឡប់មកវិញ។ ឆ្ងាយជាង ទៅទៀត ប្រការនេះក៏មិនមានប្រយោជន៍ចំពោះការជំរុញការចរចារនុយក្លេអ៊ែលើ ឧបទ្វីបកូរ៉េនាពេលអនាគតឡើយ៕
Related








