ជំរុញកិច្ចសហប្រតិប្ត្តិការរវាងបណ្ដាអង្គភាពអាជីវកម្ម ជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ
19/03/2012 08:33
ដើម្បីលើកកំពស់កំលាំងប្រកួតប្រជែង ក្នុងលក្ខណះ ធ្វើសមាហរណកម្មអន្តរជាតិ បណ្ដាអង្គភាពអាជីវកម្ម វៀតណាមកំពុងអនុវត្តនូវ វិទ្យសាស្ត្រ បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព ក្នុងបំណង បង្កើនទិន្នផល លើកកំពស់គុណភាពផលិតផល។
លោកអ្នកនាងជាទីមេត្រី! ដើម្បីលើកកំពស់កំលាំងប្រកួតប្រជែង ក្នុងលក្ខណះធ្វើសមាហរណកម្មអន្តរជាតិ បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំពុងអនុវត្តនូវ វិទ្យសាស្ត្រ បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព ក្នុងបំណង បង្កើនទិន្នផល លើកកំពស់គុណភាពផលិតផល។ ទន្ទឹមនឹងនោះ បណ្ដាអង្គភាពអាជីវកម្ម អង្គការសេដ្ឋកិច្ច ក៏ជួយឧបត្ថម្ភហិរញ្ញាវត្ថុ អោយបណ្ដាអ្នកវិទ្យាសាស្ត្រ ក្នុងការងារស្រាវជ្រាវបច្ចេកវិទ្យាថ្មី បំរើផលិតកម្ម។ សង្គមភាវូបនីយកម្មការងារស្រាវជ្រាវ និងផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា នាបច្ចុប្បន្ន ជានិន្នាការចាំបាច់ និង ជា គោលដៅអភិវឌ្ឈន៏វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ក្នុងដំណាក់កាល 2011-2020។ ជំរុញកិច្ចសហប្រតិប្ត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ(Internet) លើកកំពស់បច្ចេកវិទ្យា ក្នុងលក្ខណះធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ មានអត្ថន័យ ស្លាប់ រស់ ចំពោះបណ្ដាអង្គភាពអាជិវកម្ម។ ដូច្នេះ ការចង់សម្ព័ន្ធ រវាង អង្គភាពអាជីវកម្ម ជាមួយបណ្ដា អង្គការវិទ្យាសាស្ត្រ និងបណ្ដាអ្នកវិទ្យាសាស្ត្រ ជានិន្នាការចាំបាច់។តាមលោក Ha The Phuong នាយកក្រុមហ៊ុនភាគហ៊ុន បេតុង PVC ខេត្ត Ha Nam បានអោយដឹងថា៖ប្រសិនបើគ្មាន ការជួយឧបត្ថម្ភរបស់ បណ្ដាអ្នកវិទ្យាសាស្ត្រគឺ ក្រុមហ៊ុនប្រាកដមិនអាចទទួលបានជោគជ័យ ដូចថ្ងៃនេះទេ៖
Related








