VOV WorldVOV World
ការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1៖នៅតែជាផ្លូវវែង១
07/11/2013 08:42
Vovworld-នៅទីក្រុង Geneva-ស្វីសនាថ្ងៃទី៧វិច្ឆិកាបាន ចាប់ផ្ដើមវង់ចរចារ​រវាងអ៊ីរ៉ង់ជាមួយក្រុម​ P5+1 រួមមាន ប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិនិងអាល្លឺម៉ង់។​ ទោះបីជាបានលេច ចេញសញ្ញាសកម្មមួយ​ចំនួន​មុននឹងវង់ចរចារក្តី ប៉ុន្តែសាធារណៈមតិបានចាត់ទុក ថា នៅមានឧបសក្តជាច្រើន​ដើម្បីបណ្ដាភាគីកសាងទំនុកទុកចិត្ត ដាក់ចេញ យុទ្ធសាស្ត្រអង្វែងកាលកែលំអរ​ទំនាក់ទំនងទ្វេភាគីតាមទិសចីរភាព។
ការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1៖នៅតែជាផ្លូវវែង១
ការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1៖នៅតែពិបាកទៅដល់ទីដៅ (VOV)         Vovworld-ចំណុចស្នូលក្នុងការពិភាគ្សានៅទីក្រុង Geneva ក្នុងរយៈពេល២​ថ្ងៃ គឺថ្ងៃទី៧និង៨វិច្ឆិកាជាបណ្ដាជំហានលំអិតស្នើរដោយអ៊ីរ៉ង់ទាក់ទិនដល់​ផែនការ ចម្រើនសារធាតុ uranium ដែល Tehran ដេញតាមពីច្រើនឆ្នាំកន្លងមក។ តាមនោះ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបញ្ឈប់ការចម្រើន urani ២០% រារាំងចម្រើន urani ៥% កាត់បន្ថយបរិមាណម៉ាស៊ីនរេអាក់ទ័រជាដើម។ ប្តូរទៅវិញ អ៊ីរ៉ង់ជំរុញសហគមន៍​អន្តរជាតិលុបចោលបទហ៊ុំព័ទ្ធ។