ការជួបសន្ទនាយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ចរវាងអាមេរិជាមួយចិននៅមានការ សាកល្បងជាច្រើន។
03/05/2012 08:28
ថ្ងៃទី៣ឧសភានៅទីក្រុងប៉េកាំង(ចិន) អាមេរិកនិងចិនដំណើរការការជួប សន្ទនាយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ចលើកទី៤។ប្រព្រិត្តទៅក្នុងរយះពេល២ថ្ងៃ ការជួបសន្ទនានេះត្រូវបានរំពឹងថានឹងដោះស្រាយភាពទាល់ច្រក ក្នុងទំនាក់ ទំនងរវាងខឿនសេដ្ឋកិច្ចធំទាំង២លើសកលលោក។ប៉ុន្តែបណ្តាអ្នកវិ ភាគ ចាត់ទុកថានេះជាបញ្ហាមិនងាយស្រួលទេពីព្រោះថាទាំងអាមេរិកនិង ចិនសុទ្ឋតែមានផលប្រយោធន៍យុទ្ឋសាស្រ្តដោយឡែករបស់ខ្លួន។

(VOVWORLD)-ការជួបសន្ទនានេះត្រូបានដំណើរការក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្រ្តីចិន Wang Qishan ទីប្រឹក្សារដ្ឋ Dai Bingguo រដ្ឋមន្រ្តីការបរទេស អាមេរិកHillary Clinton និងរដ្ឋមន្រ្តីហិរញ្ញវត្ថុTimothy Geithneir។ក្រៅពីនោះនៅមាន ការចូលរូមរបស់ដំណាងនៃក្រសួងនិងផ្នែកជាង២០រូបទៀតនៃប្រទេសទាំង២។ទោះបីការប្រព្រិត្តទៅក្នុងរយះពេល២ថ្ងៃតែប៉ុណ្ណោះប៉ុន្តែការជួបសន្ទនាត្រុវបាន ចាត់ទុកថាមានឥទ្ឋិពលមិនតិចទៅលើការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេស ទាំង២អាមេរិកនិងចិន។តាមប្រភពព័តមានដែលភាគីទាំង២បានជូនដំនឹងថា ការជួបសន្ទនាលើកនេះប្រមូលផ្តុំទៅលើបញ្ហាក្តៅគគុកក្នុងទំនាក់ទំនងទ្វេភាគី ទាំងលើវិស័យនយោបាយនិងសេដ្ឋកិច្ចទៀតផង។តាមអនុ រដ្ឋមន្រ្តីការបរទេសចិន Cui Tiankai ថា លើវិស័យនយោបាយភាគីទាំង២នឹងពិភាគ្សាអំពីបញ្ហាសន្តិសុខ ការប្រែប្រូលអាកាសធាតុ សន្តិសុខថាមពល បញ្ហា Sudan ជាដើម។ ការជួបសន្ទនារវាងមន្រ្តីនៃប្រទេសទាំង២អាមេរិក-ចិន(Internet) បណ្តា្អអ្នកអត្ថាធិប្បាយបានចាត់ទុកថា គឺអាមេរិកអាចយកមកពិភាក្សាអំពីសភាព ការណ៍លើឧបទ្វីបកូរ៉េ សភាពការណ៍នៅស៊ីរី សន្តិសុខនាវាចរណ៍នៅសមុទ្ឋខាង កើតក្នុងក្របខ័ណនៃការជួបសន្ទនានេះ។លើវិស័យសេដ្ឋកិច្ចថ្នាក់ដឹកនាំអាមេរិក និងចិននឹងពិភាក្សាអំពីការជំរុញកំណើនដ៍ជិរភាព យថាទសនៃគោលនយោបាយ ហិរញ្ញវត្ថុនិងរូបីយវត្ថុនៃប្រទេសនិមួយៗជាដើម។ដោយមានបញ្ហាក្តៅគគុកពោល ខាងលើការជួបសន្ទនានេះទទួលបានការយកចិត្តទុកដាក់ពីសាធារណមតិ។មុនពេលប្រព្រិត្តទៅការជួមសន្ទនានេះមជ្ឈដ្ឋានអ្នកនយោបាយនិងសាធារណមតិ អាមេរិកបានាំចេញបណ្តាការពិនិត្យយ៉ាងសកម្មចំពោះទំនាក់ទំនងអាមេរិកនិងចិន។រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកTimothyGeithneirនិយាយច្បាស់ថាគ្មានប្រទេសណាមួយនៅ លើសកលលោកនៅពេលតែ១មានឪកាសចច្រើនផងនិងការសាកល្បងផងដូចជា នៅប្រទេសចិនទេ។មជ្ឈដ្ឋានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាមេរិកចាត់ទុកថា វង់ជូប សន្ទនាលើកទី៤នេះជាឪកាសមាសសំរាប់ចិនជំរុញការកែលំអរបរិយាកាសវិនិយោគ។ ទន្ទឹមនឹងការពិនិត្យយ៉ាងសកម្មគឺការជួមសន្ទនានេះក៍មានការជួបប្រទះនឹងការសាក ល្បងជាច្រើនផងដែរ។មុនពេលប្រព្រិត្តទៅការជួបសន្ទនានេះអាមេរិកបានដាស់តឿន ចិនកែទម្រង់ហិរញ្ញវត្ថុដើម្បីបង្កើតទីលានលេងស្មើភាពគ្នារវាងខឿសេដ្ឋកិច្ចទាំង២ក្នុង នោះក៍បានរំលឹកដល់បញ្ហាប្រាក់យន់របស់ចិនផងដែរ។ Image: Internet លើឆាកអន្តជាតិនៅមានសញ្ញាគយរឲ្យព្រួយបារម្មណ៍ដែលនឹងជះឥទ្ឋិពលទៅលើ លទ្ឋផលនៃការជួបសន្ទនានេះ។នោះគឺដំណើរទស្សនកិច្ចទៅកាន់ហ៉្វីលីពីន ឥណ្ឌា របស់ រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clinton មុនពេលទៅកាន់ប៉េកាំងចូលរួមការ ជូបសន្ទនានេះជាមួយចិន។ក្នុងពេលនោះការជូបសន្ទនាយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ច លើកទី២ចិនអាមេរិកលើកទី២ក្នុងក្របខ័ណនៃ ការជួបសន្ទនាយុទ្ឋសាស្រ្តនិងសេដ្ឋ កិច្ចលើកទី៤ ទទួលបានលទ្ឋផលមិនសកម្មទេ។ ស្តីពី ការជួបសន្ទនាយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ចអាមេរិកចិនលើកនេះអ្នកជំនាញការ មួយចំនួនចាត់ទុកថាទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិកជាមួយចិនកាន់តែ បានពង្រីកប៉ុន្តែទំនាក់ទំនងទូទៅរវាងភាគីទាំង២ពុំទាន់បានល្អប្រសើរដោយសារ ប្រទេសទាំង២មិនអាចដោះស្រាយបានបញ្ហាស្មុគស្មាញជាច្រើនក្នុងរយះពេល១ ដ៍ខ្លីបានឡើយ៕
Related








