VOV WorldVOV World
ការបោះឆ្នោតប្រធានាធបតីបារាំងនិងបណ្តាឥទ្ឋិពលរបស់វា។
08/05/2012 08:39
ដោយការដែលបេក្ខជននៃគណះបក្សសង្គមនិយមលោកFrancois-Hollandeទទួលបានជោគជ័យក្នុងការបោះឆ្នោតប្រធានាធបតីបារាំង នាចុងសបា្តហ៍កន្លងទៅសាធារណមតិនៅក្នុងប្រទេសនិងអន្តជាតិ ចាត់ទុកថា លទ្ឋផលនេះមិនគ្រាន់តែជះឥទ្ឋិពលទៅលើការអភិវឌ្ឍន៍ នៃខឿនសេដ្ឋកិច្ចធំទី២នៅទ្វីបអឺរ៉ុបក្នុងរយះពេល៥ឆ្នាំខាងមុខនេះ ប៉ុណ្ណោះទេថែមទាំងជះឥទ្ឋិពលមិនតូចទៅលើដំបន់ឆាយប្រាក់អឺរ៉ូ ទៀតផង។
ការបោះឆ្នោតប្រធានាធបតីបារាំងនិងបណ្តាឥទ្ឋិពលរបស់វា។
(VOVWORLD)-លោក Francois Hollandeជាបេក្ខជននៃគណះបក្ស សង្គមនិយមដំបូងជាប់ឆ្នោតក្នុងអំឡុង១៧ឆ្នាំកន្លងមក។ក្នុងបទថ្លែង មតិដើមដំបូងដែលបានថ្លែងនៅចំពោះមុខមហាជននៅ​Tulle-ភាគ កណ្តាលបារាំង​លោក Francois Hollandeបានសន្យាថា នឹងនាំប្រទេស បារាំងរួចផុតពីវិបត្តិ ​ក្នុងពេលដែលនៅរក្សាតុល្យភាពចំពោះសុខាភិ- បាលនិងអប់រំ។លោកHollandeបានដាក់ចេញកិច្ចសន្យាសារវ័ន្តចំនូន ២ក្នុងអណត្តិរបស់ខ្លួនគឺបណ្តាអាទិភាពឲ្យយុត្តិធម៏  សមភាព​និង  អាទិភាពឲ្យជំនាន់វ័យក្មេង។ប៉ុន្តែការអនុវត្តរាល់សកិច្ចសន្យាពោល ខាងលើគឹមិនងាយស្រួលទេពីព្រោះប្រទេសបារាំងកំពុងស្ថិតនៅក្នុង វិបត្តិដ័ធ្ងន់ធ្ងរ។អត្រាបាត់អាជីពរបស់បារាំងនាឆ្នាំនេះតាមព្យាកណ៍ អាចលើសកំរិត១០%។ការខាតបង់តំលៃប្រាក់ពាណិជ្ជកម្មហួសជាង​៧០ពាន់លានអឺរ៉ូស្មើនឹង5,2%នៃ GDP។                       ទំនាក់ទំនងវវាងបារាំងជាមួយបណ្តាអឺរ៉ុបនឹងបានកែលំអរ(Internet). លើវិស័យកិច្ចការបរទេសសាធារណមតិអន្តជាតិចាត់ទុកថាការដែល លោកFrancois Hollandeជាប់ឆ្នោតប្រធានាធិបតីបារាំងជាព្រឹត្តិការសំខាន់ នៃទ្វីបអឺរ៉ុបប្រការនេះក៍មិនងាយស្រួលដល់ដោយសារលោកHollandeធ្លាប់ ប្រកាសថានឹងប្រឆាំងជំទាស់គោលនយោបាយរិតត្បិតរបស់សហភាពអឺរ៉ុប តាមបណ្តាអ្នកជំនាញការដែលធ្វើការនៅក្រុមប្រឹក្សាស្តីទំនាក់ទំនងបរទេស នៅរដ្ឋធានីវ៉ាស៊ីនតោណ Charles Kupchanប្រធានាធិបតីថ្មីរបស់បារាំងបាន អំពាវនាវឲ្យចរចារសាជាថ្មីអំពីកិចព្រមព្រៀងសេដ្ឋកិច្ច​ដោយ EU​បង្កើតដើម្បី ស្ថិរភាពប្រាក់អឺរ៉ូ ផ្តោតការយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋកិច្ច​។ប្រការ នេះបានជួយដល់លោកទទួលបានការគាំទ្រពីបារាំងនឹងបណ្តាប្រទេសអឺរ៉ុប ផ្សេងៗ​ដូចជាក្រិក អេស៉្បាញ អ៊ីតាលី​ជាដើម។​ម្ចាស់ថ្មីរបស់វិមាន  Elysée បាន ផ្តើមគំនិតចេញផ្សាយប័ណ្ណជាតិអឺរ៉ុបដើម្បីដោះស្រាយប្រាក់បំណុលឲ្យបណ្តា ប្រទេសក្នុងប្លុក​ជាដំណោះស្រាយ១ដែលអាលឺម៉ងប្រឆាំងជំទាស់យ៉ាងដាច់ ខាត។​ដោយហេតុនេះ​ក្នុងថានះជាក្បាលម៉ាស៊ីនរបស់  EU​ បារាំងនឹងអាលឺម៉ង អាចត្រូវចរចារឡើងវិញអំពីសន្ធិសញ្ញាថវិការទ្វីបអឺរ៉ុប​ជាប្រការដែលអធិការបតី អាលឺម៉ងAngela Merkel មិនចង់សោះឡើយ។មិនច្បាស់ថា៖បារាំងនឹងអាលឺម៉ង​ មានចូលអង្គុយតុ​ចរចារដែរឫទេ​​ ក៏ប៉ុន្តែ​ទស្សនះរបស់លោក​Francois Hollande បានជះឥទ្ធិពលដល់ទីផ្សាហ៊ុនរបស់អឺរ៉ុប។ទីផ្សារហិរញ្ញវត្ថុអាមេរិក​ក៏ដូចជា សកលលោកទាំងមូលត្រូវធ្លាក់ចុះខ្លាំង​ក្រោយពីការបោះឆ្នោតប្រធានាធិបតី បារាំង។នៅទីផ្សារមូលប័ត្រ​​Paris នឹង  Frankfurt  តំលៃប្រាក់អឺរ៉ូ​ បានថយចុះនៅ ត្រឹមតែ​១,៣​ដុល្លាអាមេរិក​-ជាកំរិតទាបបំផុតក្នុងរយះពេល​៣ខែកន្លងមក​។ មូលបត្តទ្វីបអាស៊ីបានថយចុះយ៉ាងខ្លាំងនាថ្ងៃទី៧ឧសភា។សន្ទស្ស​ន៍Nikkei របស់ជប៉ុនបន្ថយ2,8%និង សន្ទស្សន៍​ Hang sengរបស់ហុងកុងក៍បន្ថយ2,6%។                        ប្រាក់ អឺរ៉ូអាច ស្ថិរភាពជាងទៀត(Internet) ក៍លើវិស័យកិចការបរទេសដែរការដែលលោក Francois Hollandeជាប់ឆ្នោត ប្រធានាធិបតីបារាំងជះឥទ្ឋិពលមិនតូចទៅលើផែនការដកទ័ពរបស់បារាំចេញ ពីអាហ្កានិស្ថាន។លោក Francois Hollandeធ្លាប់សំដែងទស្សនះថានឹងដកទ័ព របស់បារាំចេញពីអាហ្កានិស្ថានមុន២ឆ្នាំប្រៀនឹងកាលកំណត់នៃ​ NATO។ នាសប្តាហ៍ខាងមុខលោក Francois Hollandeនឹងធ្វើសច្ចាប្រណិធាននិងក្លាយ ទៅជាម្ចាស់ថ្មីនៃវិមាន​Elyse’e ជាជ្លូវការ។នេះជាអាណត្តមិនងាយស្រួលទេនិង សាធារណមតិនឹងតាមដានបណ្តាសេចក្តីសំរេចរបស់លោកក្នុងការចាប់ផ្តើម ដំណើរថ្មី១ជាមួយប្រទេសបារាំងក៍ដូចជាទ្វីបអឺរ៉ុបជាពិរប្រាកដ៕