មិនអាចទាមទារអំពីអធិបតេយ្យភាពដោយគ្មានមូលដ្ឋានកតិយុត្តបានឡើយ
30/10/2012 08:41
នាពេលថ្មីៗនេះភាគីចិនមានជំហាននានាជាបន្តបន្ទាប់ សំដៅប្រែក្លាយរបស់ដែលហៅថា” ផ្លូវអណ្តាតគោ “គូរ ដោយខ្លួនឯងនៅសមុទ្រខាងកើតទៅជាការជាក់ស្តែង។ ក្នុងនោះចិនកំណត់អធិបតេយ្យភាពចំពោះដែនសមុទ្រ ស្ទើតែទាំងអស់នៅដំបន់នេះរូមមានប្រជុំកោះចំនួន២របស់វៀតណាមគឺប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Saតែ គ្មានមូលដ្ឋានកតិយុត្តណា១ឡើយ។វៀតណាម ប្រទេសASEAN តាមបណ្តោយសមុទ្រនិងសហគមណ៍អន្តជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៏សុទ្ឋតេមានយោបល់អំពិបញ្ហានេះ។

Vovworld-នាថ្ងៃទី២៨តុលាកន្លងទៅអ្នកប្រាជ្ញាចិននិងតៃវ៉ាន់១ក្រុមរួមគ្នារៀបចំ សិក្ខាសាលាស្តីពីការជំរុញស្រាវជ្រាវ របស់ដែលហៅថា” ផ្លូវអណ្តាតគោ “។ក្រុមអ្នកប្រាជ្ញានេះបានស្នើថា៖រដ្ឋអំណាចជ្រើសរើសឯកសារប្រវត្តិសាស្រ្តឲ្យ សមស្របដើម្បីនាំចេញយោបល់របស់ខ្លួន។ក្រុមនេះនៅស្នើរបណ្តាក្រុមហ៊ុនប្រេង ឧស្ម័នចិននិងតៃវ៉ាន់បើកទូលាយកិច្ចសហប្រតិបត្តិការដើម្បីធ្វើដំណើរការស្ទង់រក ប្រភពធនធាននៅជុំវិញប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Saរបស់វៀត ណាម។នេះជាអំពើខុសច្បាប់និងគ្មានអើពើដល់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត(DOC)ដែលភាគីចិនបានចុះហត្ថលេខានោះ។ រូបថតInternet អំពីបញ្ហានេះវិញសាធារណះមតិអន្តជាតិសុទ្ឋតែគាំទ្រចំពោះទស្សនះរបស់វៀតណាម ក៍ដូចជាបណ្តាប្រទេសASEANតាមបណ្តោយ សមុទ្រគឺដោះស្រាយជំលោះទាំងឡាយ ដោយឈរលើច្បាប់អន្តរជាតិ។ដោយហេតុនេះសំណើររបស់ក្រុមអ្នកប្រាជ្ញារបស់ចិន និងតៃវ៉ាន់បានដើរផ្ទុយស្រឡះទៅនឹងទស្សនះរួមរបស់បណ្តាអ្នកស្រាវជ្រាវអន្តជាតិ និងសាធារមតិរួម។សាស្រ្តាចារ្យខាងច្បាប់នៃមហាវិទ្យាល័យបែលហ្សីកលោក Erik Franckx បានគូសបញ្ជាក់ថា៖ផែនទីផ្លូវអណ្តាតគោ មិនថាជានៅក្នុងករណីណាក៍ដោយ មិនអាចជាភ័ស្តុតាងស្របច្បាប់អំពីអធិបតេយ្យភាពបានឡើយ។តាមលោកថា៖ផែនទីនេះស្រពិចស្រពិលខ្វះលក្ខណះក្រិតក្រមបច្ចេកទេសនិងគ្មានចរិតលក្ខណះ កតិយុត្ត។សាស្រ្តាចារ្យអង់ក្លេស David Scottចាត់ទុកថា៖ពេលដាក់ជូនផែនទី ផ្លូវ អណ្តាតគោ ឡើងអ.ស.បភាគីចិនចង់ធ្វើឲ្យការទាមទារបស់ខ្លួនស្របច្បាប់។ប៉ុន្តែ ភាគីចិនចងបដិសេដការប្រតិបត្តិអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អ.ស.ប(UNCLOS) និងមិនចង់នាំបញ្ហាជំលោះជាមួយប្រទេសជិតខាងចេញទៅដោះស្រាយអង្គការអន្តជាតិ ណា១សោះ។ រូបថតInternet អធិបបាយសំរាប់ប្រការនេះសាស្រ្តាចារ្យខាងច្បាប់នៃមហាវិទ្យាល័យ Paris- Diderot លោក Monique Chemillier Gendreauអះអាងថា៖ភាគីចិនមិនអាចផ្តល់នូវភ័ស្តុតាង វិទ្យាសាស្រ្តសំរាប់ប្រការដែលគេបានដាក់ជូន។ក្នុងពេលនោះបណ្តាស្តេចនិងស្តេចត្រាញ់ An Nam បានគ្រប់គ្រងប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Saកាលពីសតវត្សទី ១៧ហើយ។ប្រការមានន័យថា៖វៀតណាមមានអធិបតេយ្យភាពចំពោះប្រជុំកោះទាំង២ Hoang Sa និង Truong Saក្នុងប្រវត្តិសាស្រ្តដោយគ្មានប្រទេសណាប្រឆាំងជំទាស់ឡើយ។ ជាច្បាស់ណាសថា៖ការទាមទាអំពីអធិបតេយ្យភាពដោយគ្មានកតិយុត្តវិទ្យាសាស្រ្តនិង មិនប្រតិបត្តិតាមច្បាប់អន្តជាតិគឺមិនអាចបញ្ចុះបញ្ចូលសាធារណមតិបានឡើយ។បំណង ប្រាថ្នាមានបរិយាកាសសន្តិភាព១នៅសមុទ្រខាងកើតមិនត្រឹមតែជាគោលបំណងដោយ ឡែករបស់វវៀតណាមប៉ុណ្ណោះទេថែមទាំងជាគោលបំណងរបស់ប្រទេសនានាក្នុងដំបន់ ក៍ដូចជាប្រទេសមានផលប្រយោធន៍ទាក់ទិនផ្សេងៗទៀត។សាធារណមតិអន្តជាតិចាត់ ទុកថា៖មិនអាចទាមទាអំពីអធិបតេយ្យភាពនិងការពារផលប្រយោធន៍របស់ខ្លួនដោយ ការបណ្តុបបណ្តាក់ដោយឯកកោភាគីដូចជាបណ្តាអ្នកប្រាជ្ញាចិននិងតៃវ៉ាន់បានអនុវត្ត នោះទេ៕
Related








