ផ្តល់អាទិភាពទប់ស្កាត់អតិផលរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសមស្រប
22/10/2012 08:38
(VOVworld)-ក្នុងរបាយការស្តីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ ២០១២និងភារកិច្ចឆ្នាំ២០១៣ដែលបានថ្លែង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភាវៀត ណាមនីតិកាលទី១៣ នាថ្ងៃទី២២តុលានាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាងថា វៀតណាមនឹងខំប្រឹងប្រែងដើម្បីទទួលលទ្ធផល ខ្ពស់បំផុតក្នុងការអនុវត្តរាល់ភារកិច្ចនៅសេសសល់

(VOVworld)-ក្នុងរបាយការស្តីអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១២និងភារកិច្ច ឆ្នាំ២០១៣ដែលបានថ្លែងនៅក្នុងពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី២២តុលានាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាង ថា វៀតណាមនឹងខំប្រឹងប្រែងដើម្បីទទួលលទ្ធផលខ្ពស់បំផុតក្នុងការអនុវត្តរាល់ ភារកិច្ចនៅសេសសល់ របស់ឆ្នាំ២០១២។ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមសូម ឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីខ្លឹមសារសំខាន់មួយចំនួនក្នុងរបាយការណ៌ របស់រដ្ឋាភិបាលដែលនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងក្នុងឱកាសនេះ។ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ថ្លែងមតិ បើកសម័យប្រជុំលើទី៤ រដ្ឋសភានីតិកាលទី១៣ (រូបថតៈ VGP) នាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Tan Dung បានអះអាងថា ស្ថានភាព សេដ្ឋកិច្ចពិភពលោកដែលប្រែប្រួលយ៉ាងស្មុគ្រស្មាញ បានដាក់ចេញការសាក ល្បងជាច្រើនក្នុងការជ្រើសរើសគោលនយោបាយ និងចាត់ចែងផែនការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១២។ ដោយហេតុនេះ រដ្ឋាភិបាលបានប្តេជ្ញា លាតត្រដាងអនុវត្តន៌វិធានការព្រមៗគ្នាជាច្រើនដើម្បីអនុវត្តន៌គោលដៅដែលបាន ដាក់ចេញក្នុងសេចក្តីសម្រេចចិត្ត របស់រដ្ឋសភាគឺ ផ្តល់អាទិភាពទប់ស្កាត់អតិផល រណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើននៅកម្រិតសមស្រប ផ្សាភ្ជាប់ជាមួយ ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង វិញលើកកំពស់គុណភាព ធានាសុខុមាលភាពសង្គម កែលំអជីវភាពរស់នៅរបស់ ប្រជាជន។ល។លទ្ធផលគឺក្នុងរយៈពេល៩ខែដើម ឆ្នាំ២០១២នេះសេដ្ឋកិច្ចទទួល បាន ៤,៧៣% GDP របស់ប្រទេសទាំងមូលអាចទទួលបាន 5,2%។ នាយករដ្ឋ មន្រ្តីបានអនុម័ត និងបញ្ជាណែនាំលាតត្រដាងអនុវត្តរាល់គំរោងការរៀបចំឡើង វិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ទីផ្សារហិរញ្ញវត្ថុ និងអនុវត្តព្រមៗគ្នារាល់កម្ម វិធី គោលនយោបាយ សង្គមដែលសំខាន់គឺបង្កើតការងារធ្វើ និងកាត់បន្ថយភាព ក្រីក្រ។ការងារបង្ការនិងប្រឆំាងអំពើពុករលួយនៅតែបានយកចិត្តទុកដាក់ដោយ ការផ្សារភ្ជាប់ ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ ស្តីអំពីបញ្ហា ចាំបាច់មួយ ចំនួនក្នុងការកសាងបក្ស។ នាយករដ្ឋមន្រ្តី Nguyen Tan Dung អះអាងថា៖ នាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិក្នុងសម័យប្រជុំ (រូបថតៈ Internet)
Related








