អនុវត្តវគ្គជីវភាពនយោបាយសំខាន់ក្នុងបក្ស។
23/03/2012 08:37
ក្រោយពេលគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាមបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តសន្និបាត មជ្ឈឹមលើកទី៤ “បញ្ហាបន្ទាន់មួយចំនួនអំពីការកសាង បក្សនាបច្ចុប្បន្ន” គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ នៅដំបន់នានាកំពុងសកម្មអនុវត្តសេចក្តីសំរេចចិត្ត។ សាធារណៈមតិបានចាត់ទុកថា ការអនុវត្តសេចក្តី សំរេចចិត្តនេះជាវគ្គជីវភាពនយោបាយដ៏សំខាន់ក្នុង បក្ស។

សន្និបាតមជ្ឈឹមលើកទី៤បក្សកុម្មុយនីស្តវៀតណាម VOVworld-នៅទីក្រុងហូជីមិញ ត្រឹមតែក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅសន្និសិទ ជ្រួតជ្រាបសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមបានមានមតិចំនួនជាង៣០០ចាត់ទុកថាវគ្គរៀនសូត្រ សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នេះបានបង្ហាញទស្សនៈស្រុះចិត្តគំនិតខ្ពស់ ក្នុង បក្សភាគទីក្រុងហូជីមិញទាំងមូលអំពីការងារកសាងបក្ស។ ការអនុវត្ត រៀនសូត្រសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤របស់ទីក្រុងបានលើកឡើងបណ្ដា របៀបធ្វើថ្មីបើប្រៀបនឹងមុននេះក្នុងការងារកសាងបក្សនិងមានចរិតលក្ខណៈ អនុវត្តខ្ពស់។ លោក Nguyen Van Phung ប្រធានសមាគមកសិករទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “ដូចជាសមាមិត្តលេខាបានថ្លែងថា ពិបាកក៏ត្រូវធ្វើ ពិបាកក៏ត្រូវអនុវត្តដើម្បី សរឲ្យឃើញថា បក្សភាគទីក្រុងមានការប្តេជ្ញាចិត្ត។ ពិសេសគឺប្រការចំនួន ១៩ដែលបក្ខជនមិនត្រូវធ្វើ ប្រសិនបើយើងអនុវត្តបានបញ្ហានេះគឺបក្ខជននឹង រីកធំធាត់ជាង មានការយល់ដឹងល្អជាង មានតួនាទីច្រើនជាងក្នុងជីវភាពរស់ នៅនិងទទួលបានការជឿជាក់របស់មហាជនប្រជាជន។ តាមនោះតួនាទីរបស់ បក្សកុម្មុយនីស្តវៀតណាមកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។” ក្នុងពេលនោះលោក Pham Ngoc Han សមាជិកមួយនាក់របស់គណៈកម្មាធិការ បក្សនិងជា នាយករងមន្ទីអប់រំបណ្ដុះបណ្ដាលទីក្រុងហូជីមិញបានថ្លែងថា៖ “វគ្គរៀនសូត្រសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នេះជាវគ្គជីវភាពដ៏រស់រវើស ដែលយើងខ្ញុំគិតថា បក្សទាំងមូល កងទ័ពទាំងមូលនិង ប្រជាជនវៀតណាម ទាំងមូលសុទ្ធតែសប្បាយរីករាយ។ ប្រការមួយទៀតដែលយើងខ្ញុំត្រេកអដែរ គឺតាមរយៈបទថ្លែងមតិចំនួនពីររបស់សមមិត្តអគ្គលេខាក្នុងឪកាសបើកនិង បិទសន្និសិទនោះយើងខ្ញុំចាត់ទុកថា ថ្នាក់ដឹកនាំខ្ពស់បំផុតរបស់បក្សបានយល់ ច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជននិងបក្ខជន។ ពិតប្រាកដថា ការកំណត់ ទាំងនេះនឹងបានអនុវត្តល្អ។” នៅទីក្រុងហាណូយ បក្សភាគមានបក្ខជនចំនួន 34 ហ្មឹននាក់ ស្រូបយកជាង 10%នៃចំនួនបក្ខជនសរុបក្នុងទូទាំងប្រទេស។ ការអនុវត្តន៏សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតមជ្ឈឹម លើកទី 4 ប្រកបដោយមានប្រសិទ្ធភាព របស់ទីក្រុង ហាណូយ នឹងរួមចំណែកដ៏សំខាន់ ក្នុងលទ្ធផលនៃការអនុវត្ត របស់បក្សទាំង មូល និងបង្កការផ្លាស់ប្តូរយ៉ាងសកម្ម នៅទូទាំងប្រទេស។ លោក Le Xuan Truong លេខាគណះកម្មាធិការបក្ស ស្រុក Tu Liem បានអោយដឹងថា៖ “ យើងខ្ញុំនឹងកសាងផែនការអនុវត្តន៏ជាក់ស្ដែង ក្នុងបក្សភាគរបស់ស្រុក Tu Liem រៀបចំសន្និសិទថ្នាក់ដឹកនាំស្នូល និង បន្ទាប់មក គឺបញ្ជាណែនាំដល់គ្រប់ ជាន់ថ្នាក់មូលដ្ឋាន ដើម្បីជ្រួតជ្រាបដល់កម្មាភិបាល បក្ខជនត្រូវបង្កើនការងារ ត្រួតពិនិត្យសើបអង្កេតលើការងារទាំងឡាយ។” លោក Le Thanh Hai សមាជិកការិយាល័យនយោបាយនិងជា លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ តាមលោក Le Thanh Hai សមាជិកការិយាល័យនយោបាយនិងជា លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញថា៖ ដើម្បីបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា អំពីការកសាងបក្ស គឺត្រូវការអនុវត្តភារកិច្ចចំនួន 8 ក្នុងការកសាងបក្ស ដែល សន្និបាតបក្សកម្មុយនីស្តវៀតណាម ទូទាំងប្រទេសលើកទី 11 បានដាក់ចេញ។ រីឯ លោក Pham Quang Nghi សមាជិកការិយាល័យនយោបាយនិង លេខាគណះកម្មាធិការបក្ស ទីក្រុងហាណូយ បានអះអាងថា៖ ការអនុវត្ត រៀនសូត្រសេចក្ដីសម្រេចចិត្តនៃសន្និបាត មជ្ឈឹមលើកទី4 ជាវគ្គជីវភាពនយោបាយសំខាន់ សំដៅលើកកំពស់ ចរិតលក្ខណះធ្វើជាគំរូរ របស់ជួរកម្មាភិបាលស្នូល ក្នុងទូទាំងទីក្រុង រុញថយក្រោយភាពអន់ខ្សោយរបស់ផ្នែកកម្មាភិបាល បក្ខជន មួយចំនួន និងរួមចំណែកកសាងបក្ស ស្អាតស្អំ រឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ៕
Related








