រយៈពេល ៣០ ឆ្នាំ វៀតណាមចូលរួមអាស៊ាន៖ ដំណើរនៃការខិតខំប្រឹងប្រែង
28/07/2025 09:20
(VOVWORLD) - ថ្ងៃទី ២៨ ខែកក្កដានេះ គឺជាថ្ងៃគូសសញ្ញាខួបលើកទី ៣០ នៃការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការរបស់វៀតណាម (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៥)។ បន្ទាប់ពី ៣ ទសវត្សរ៍នៃការធ្វើសមាហរណកម្មជាមួយតំបន់ វៀតណាមបានអះអាងនូវតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ រួមចំណែកដោយឥតឈប់ឈរក្នុងការសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់អាស៊ាន ក៏ដូច ជាផ្សព្វផ្សាយរឿងរ៉ាវជោគជ័យរបស់អាស៊ាន។
អគ្គលេខាបក្ស លោក តូ ឡឹម និងភរិយា រួមជាមួយអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងភរិយា អញ្ជើញកាត់នំខេកអបអរសាទរខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ខែមីនា ឆ្នាំ ២០២៥ (រូបថត៖ TTXVN) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ នៅទីក្រុង Bandar Seri Begawan នៃព្រះរាជាណាចក្រប្រ៊ុយណេ ទង់ជាតិវៀតណាមបានបក់រវិចៗ ជាមួយនឹងទង់ជាតិនៃសមាជិកអាស៊ានចំនួន ៦ ផ្សេងទៀត (សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ) ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃតំបន់៖ វៀតណាមបានក្លាយជាសមាជិកទី ៧ របស់អាស៊ានជាផ្លូវការ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់សំខាន់មួយនៅលើមាគ៌ាចូលរួមសមាហរណកម្មរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ ព្រឹត្តិការណ៍នេះក៏ជាជំហានឆ្ពោះទៅមុខផងដែរ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ស្ថាបនិកអាស៊ាននៃតំបន់អាស៊ីអាគ្នេយ៍មួយ ដែលមានការឯកភាព ផ្សាភ្ជាប់ដោយសេចក្តីប្រាថ្នារួម អំពីសន្តិភាពនិងវិបុលភាព។
Related







