សេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យនៃការថយចុះ
21/10/2025 08:51
(VOVWORLD) - កាលពីសប្តាហ៍មុន (ថ្ងៃទី ១៣-១៨ ខែតុលា) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានបើកកិច្ចប្រជុំជាប្រចាំឆ្នាំ នៅទីក្រុង វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដោយព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញសញ្ញាតានតឹងដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋ អាមេរិក និងលទ្ធិគាំពារនិយមដែលកំពុងរីករាលដាល។
រូបថតឧទាហរណ៍៖ REUTERS/Mike Blake យោងតាមរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោក (WEO) ដែលត្រូវបាន IMF ប្រកាស នៅមុនកិច្ចប្រជុំជាប្រចាំ សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងសម្រេចបានកំណើន ៣,២% នៅឆ្នាំនេះ ពោលគឺខ្ពស់ជាងកម្រិត ៣% ដែលបានព្យាករណ៍កាលពីខែកក្កដា។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៦ កំណើនត្រូវបានព្យាករណ៍ថានឹងថយចុះដល់ ៣,១%។
Related







