សមិទ្ឋិអំពីសិទ្ឋិមនុស្សរបស់វៀតណាមជាប្រការមិនអាចបដិសេដបាន
23/10/2012 11:36
វៀតណាមកំពុងចុះឈ្មោះចូលជាសមាជិកក្រុមប្រឹក្សា សិទ្ឋិមនុស្សអ.ស.បអាណត្តិ២០១៣-២០១៦។ប៉ុន្តែនា ពេលថ្មីៗនេះបុគ្គលនិងអង្គការការពារសិ្ឋទ្ឋិមនុស្សមួ យចំនួនរបស់ជនវៀតណាមនៅឯបរទេសបានឡើង សំលេងចាត់ទុកថា៖វៀតណាមពុំទាន់ស័ក្តសមចូលរួមក្នុងរចនាសម្ព័ន្ឋអន្តរដ្ឋាភិបាល របស់ អ.ស.បដើម្បីពិនិត្យមើលស្ថានភាពសិទ្ឋិមនុស្សលើសកលលោកដោយសារ មានការរំលោភល់លើសិទ្ឋិមនុស្សក្នុងប្រទេសនេះជាការវាយតំលៃខ្វះការពិតជាក់ស្តែង អំពីសិទ្ឋិមនុស្សរបស់វៀតណាមសំដៅធ្វើឲ្យកិត្យានុភាពនិងតួនាទីរបស់វៀតណាមលើ ឆាកអន្តជាតិធ្លាក់ចុះ។

រូបថតInternet Vovworld-បណ្តាអង្គការនិងបុគ្គលឹកនេះបាននាំចេញហេតុផលគឺវៀតណាមមាន រូបភាពបង្រ្កាបគំរាមកំហែងជននានាដែលតស៊ូការពារសិទ្ឋិមនុស្សនៅក្នុងប្រទេស។គេបាននិយាយដល់មុខសញ្ញានិងBloggerមួយចំនួនដែលទើបនឹងបានកាត់ទោសជាប់ ពន្ឋនាគារពីបទរំលោភលើច្បាប់វៀតណាម។គេនៅចាត់ទុកថា៖រដ្ឋវៀតណាមមិនគោរព សិទ្ឋិមនុស្សហើយអំពាវថាដំបូងបង្អស់វៀតណាមត្រូវកែលំអស្នាដៃសិទ្ឋិមនុស្សដោះ លែងអ្នកទោសនយោបាយនិងអ្នកទោសសាសនា។ គប្បីអះអាងថា៖សមិទ្ឋិអំពីសិទ្ឋិមនុស្សរបស់វៀតណាមត្រូវបានសហគមន៍ពិភពលោក ទទួលស្គាល់ដោយការអនុម័តលើរបាយការណ៍ស្តីពីសិទ្ឋិមនុស្សរបស់វៀតណាមនៅ ក្រុមប្រឹក្សាសិទ្ឋិមនុស្ស អ.ស.បនាខែកញ្ញា២០០៩។សហគមន៍ពិភពលោកបានឃើញថា៖គោលនយោបាយមុនក៍ដូចជាក្រោយរបសើរដ្ឋវៀតណាមគឺគោរពសិទ្ឋិមនុស្សខាងនយោ បាយសេដ្ខកិច្ចវប្បធម៏និងសង្គម។អាស្រ័យហេតយនេះវៀតណាមបានមានការបោះជំ ហានខ្លាំងនានាពិសេសគឺក្នុងបណ្តាឆ្នាំអនុវត្តការផ្លាសប្តូរថ្មី។ល្បឿនកំណើនសេ្ឋកិច្ចរបស់ វៀតណាមកើនជាង៧%/១ឆ្នាំក្នុងរយះពេលជាង១ទស្សវត្សកន្លងទៅ។ការផ្សារភ្ចាប់កំណើន សេដ្ឋកិច្ចជាមួយការដោះស្រាយល្អនូវបញ្ហាសង្គមជាការអនុវត្តគោលនយោបាយដើម្បីមនុស្ស ប្រកបដោយប្រសិទ្ឋភាព។ដោយហេតុនេះហេតុផលនិងការមួលបង្កាច់របស់បណ្តាអង្គការ និងបុគ្គលដែលចាត់ទុកថាវៀតណាមមានកំហិតអំពីសេរីភាពខាងនិយាយស្តីសារព័ត៏មាន និងរំលោភលើសិទ្ឋមនុស្សជាប្រការគ្មានមូលដ្ឋានជាក់ស្តែង។រដ្ឋធម្មនុញ្ញច្បាប់របស់វៀតណាមហាមឃាត់អំពើនានាដែលឆ្លៀតយកបញ្ហាសាសនាសិទ្ឋិ មនុស្សដើម្បីបង្កអស្ថិរភាពនយោបាយសង្គមធ្វើអន្តរាយដល់សន្តិសុខជាតិនិងបំផ្លាញ់ផែន សាមគ្គីភាពជាតិ។អ្នកណារំលោភសុទ្ឋតែបានតុលាការវៀតណាមជំនំជុំរះតាមការកំណត់ របស់ច្បាប់។នោះក៍ជាប្រការដែលមិនថាប្រទេសជាតិណាលើសកលលោកសុទ្ឋតែអនុវត្ត ដើម្បីការពារសិទ្ឋិអំណាចរបស់ច្បាប់។ ប្រការចាំបាច់ដើម្បីពិនិត្យមើលស្ថានភាពសិទ្ឋមនុស្សក្នុងប្រទេស១មុនបង្អស់ត្រូវពិនិត្យថា៖រដ្ឋាភិបាលនៃប្រទេសនេះបានធ្វើអ្វីសំរាប់ប្រជាជនមានជីវភាពរស់នៅធូធាគ្រាន់បើទាំងខាង សម្ភារះនិងស្មារតីពី១ថ្ងៃទៅ១ថ្ងៃ។ជាពិសេសនៅប្រទេសក្រីក្រនិងកំពុងអភិវត្តដូចជាវៀត ណាម។ប៉ុន្តែបណ្តាអង្គការនិងបុគ្គលមិនធ្វើដូច្នេះទេពេលឡើងសំលេងថាវៀតណាម រំលោភទៅលើសិទ្ឋិមនុស្ស។ ដោយការអនុវត្តល្បឿនកំណើនសេដ្ឋកិច្ចសមភាពសង្គមជំរុញសកម្មភាពរបស់នីតិរដ្ឋសិទ្ឋិ មនុស្សនានានៅវៀតណាមកាន់តែបានធានាក្នុងការពិតជាក់ស្តែងដោយហេតុនេះវៀតណាម ត្រូវចូលជាសមាជិកក្រុមប្រឹក្សាសិទ្ឋិមនុស្សដើម្បីរួមជាមួយប្រទេសនានាអនុវត្តសិទ្ឋិមនុស្សនិង ចែករំលែកបទពិសោធទទួលជោគជ័យតបស់វៀតណាមលើវិស័យនេះ៕
Related








