វៀតណាម-មីយ៉ាន់ម៉ាជំរុញខ្លាំងទំនាក់ទំនងទ្វេភាគី។
20/03/2012 07:58
ថ្ងៃទី២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein មានដំណើរទស្សនកិច្ចជា ផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ។ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតី Thein Seinកឺសំដៅជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរជាមួយវៀតណាម ពិសេសគឺលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២។

(VOVWORLD)-ថ្ងៃទី២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein មានដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ។នេះជាដំណើរទស្សនកិច្ច ជាលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតី Thein Seinតាំងពីពេលក្លាយទៅជា អ្នកដឹកនាំជាន់ខ្ពស់របស់ មីយ៉ាន់ម៉ាមក។ ដំណើរទស្សនកិច្ចនៅវៀតណាម របស់ ប្រធានាធិបតី Thein Seinកឺសំដៅជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហ ប្រតិបត្តិការដ៍ល្អប្រសើរជាមួយវៀតណាម ពិសេសគឺលើវិស័យពាណិជ្ជកម្មនិងវិនិ យោគរវាងប្រទេសទាំង២។ ដំណើរទស្សនកិច្ចប្រព្រិត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្ត ភាពរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍ដ៍ល្អប្រសើរ។ភាគីទាំង២ជានិច្ចកាលផ្លាស់ប្តូរ គណះប្រតិភូគ្រប់ជាន់ថ្នាក់និងការជួបប្រាស្រ័យជាន់ខ្ពស់ពិសេសគឺក្នុងឆ្នាំ២០១១ កន្លងទៅនេះ។លេចធ្លោបំផុតគឺដំណើរទស្សនកិច្ចជាផ្លូវការមីយ៉ាន់ម៉ារបស់ឧបនា យកដរដ្ឋមន្រ្តីវៀតណាមHoang Trung Hai នាខែមិថុនា២០១១និងដំណើរទស្សនកិច្ច វៀតណាមរបស់អគ្គមេបញ្ជការបណ្តាកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ានាខែវិច្ឆិកា ២០១១។និងថ្មីបំផុតគឺដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់នាយកដរដ្ឋម ន្រ្តីវៀតណាមNguyen Tan Dung នាខែធ្នូ២០១១។ដំណើរទស្សនកិច្ចនេះបានបើកចេញ ទំព័រថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀត ណាម Pham Quang Vinh បានឲ្យដឹងថា“ យើងអាចដកស្រង់ពាក្សសំដី១ដែល ប្រធា នាធិបតី Thein Sein បានថ្លែងជាមួយ នាយកដរដ្ឋមន្រ្តីNguyen Tan Dung ថាពេលលោក នាយកដរដ្ឋមន្រ្តីមកទស្សនាជាលើកដំបូង លោកជាភ្ញៀវ។លើកទី២យើងខ្ញុំចាត់ទុក លោកដូចជាមិត្តនិងលើកទី៣យើងក្លាយជាសមាជិកក្នុងគ្រួសារ១ហើយ។ប្រការនេះបានបញ្ជាក់ពីជំនឿទុកចិត្តដ៍ធំធេងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងថ្នាក់ដឹកនាំ នៃគ្រប់ក្រសួងស្ថាប័ននៃប្រទេសទាំង២វ់ៀតណាមមីយ៉ាន់ម៉ា“។ ទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទ្វេភាគីបានក៍មានជំហានអភិវឌ្ឍន៍ សកម្មផងដែរ។វៀតណាមបានបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុង Yangon ពីទីក្រុងហូជីមិញទៅ ទីក្រុងYangon ។ទន្ទឹមនឹងនោះវៀតណាមនៅបើកការិ យាល័យដំណាងយ៉ាងច្រើននៅ មីយ៉ាន់ម៉ាដូចជាការិយាល័យដំណាងអាកាសចរណ៍ វៀតណាម-ការិយាល័យដំណាងនៃធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមនិង ការិ យាល័យដំណាងប្រេងឥន្ឋនះវៀតណាមជាដើម។ក្នុងឆ្នាំ២០១១កន្លងទៅនេះ ភាគីទាំង ២នៅរៀបចំផ្សាណាត់ពាណិជ្ជកម្មនៅប្រទេសនិមួយៗសំដៅបង្កលក្ខណះងាយស្រួល ឲ្យទំនិញមកដល់ប្រជាជននៃប្រទេសទាំង២ រួមចំណែកជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជ កម្មនិងការវិនិយោគទ្វេភាគីទៀតផង។តាមតួលេខស្ថិតិថាដំលៃបា្រក់ពាណិជ្ជកម្មទ្វេ ភាគីវៀតណាម-មីយ៉ាន់ម៉ាក្នុងឆ្នាំ២០១១ទទួល១៧០លានដុល្លារសហរដ្ឋអាមេរិក។ប៉ុន្តែតាមអនុប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយនិងពាណិជ្ជកម្មនៃក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាមLe Quang Lanថាតួលេខនេះនៅទាបបើប្រៀបនឹងសក្តានុ ភាពនៃប្រទេសនិមួយៗ។ដោយហេតុនេះបណ្តាក្រសួងនិងស្ថាប័ននៃប្រទេសទាំង២មាន កិច្ចកាជាច្រើនគប្បីធ្វើ។ “ នាបច្ចុប្បន្ន ដំលៃបា្រក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម-មីយ៉ាន់ ម៉ា នៅកំរិតទាបណាស់បើប្រៀបនឹងដំលៃបា្រក់ពាណិជ្ជកម្មសរុបក្នុង ASEAN។ ដោយហេតុនេះយើងខ្ញុំកំពុងស្វែងរកវិធានការនានាសំដៅជំរុញ ពាណិជ្ជកម្មទ្វេភាគី ផងនិងពហុភាគីផង។ក្នុងនោះមានសកម្មភាពទាក់ទិនដល់ព័ត៏មាននិងផ្លាស់ប្តូរគណះប្រតិ ភូអង្គភាពអាជីវកម្ម“។ ទន្ទឹមនឹងនោះភាគីទាំង២នៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរុក្ខាកម្មនិងជ លផលជាដើម។ពិសេសគឺក្នុងដំណើរទស្សនកិច្ចមីយ៉ាន់ម៉ារបស់នាយកដរដ្ឋមន្រ្តីវៀត ណាមNguyen Tan Dung នា ឆ្នាំ២០១១ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានឯកភាពបន្តលៃ ទុកអាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគរវាង ប្រទេសទាំង២យ៉ាងខ្លាំងក្លាថែមទៀត។និងក្នុង ដំណើរទស្សនកិច្ចវៀតណាមលើកនេះ របស់ប្រធានាធិបតី Thein Sein ភាគីទាំង២សុទ្ឋតែចង់អះអាងនូវការប្តេជ្ញាចិត្តសហប្រតិប ត្តិការដើម្បីផលប្រយោធនៃប្រទេសនិមួយៗ។អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Quang Vinh បានចាត់ទុកថា “ក្នុងរយះ១ឆ្នាំកន្លងទៅវៀតណាមនិងមីយ៉ាន់ម៉ាបាន បង្កើតក្របខ័ណសហប្រតិបត្តិការនិងបណ្តាមូលដ្ឋានសហប្រតិបត្តិការលើវិស័យពាណិជ្ជ កម្មនយោបាយដល់កិច្ចការបរទេសនិងសន្តិសុខការពារប្រទេស “។ ប្រទេសម៉ីយ៉ាន់ម៉ា(Internet). ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានាធិបតី Thein Seinពិតជាបង្កើតកំលាំង ចលកថ្មី១ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២។បណ្តាខ្លឹមសារដែលយកមកពិភាគ្សានិង ការព្រមព្រៀងសហប្រតិបត្តិការដែលត្រូវបានចុះហេត្ថលេខាលើកនេះជាសក្ខីភាពឲ្យ យថាទស្សសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមជាមួយមីយ៉ាន់ម៉ានាសព្វថ្ងៃនិងក្នុង អានាគត៕
Related








