វៀតណាម-ស៊ីលីបង្កើនកិចសហប្រតិបត្តិការលើគ្រប់វិស័យ។
21/03/2012 07:24
ថ្ងៃទី ២១មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ តាម សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀណាមTruong Tan Sang។ ដំណើរ ទស្សនកិច្ចជាឪកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង២ផ្លាស់ប្តូរទិសដៅ និងបណ្តាវិធានការបង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការវៀតណាម- ស៊ីលីលើគ្រប់វិស័យ ។

(VOVWORLD)-ថ្ងៃទី ២១មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ តាម សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀណាមTruong Tan Sang។ ដំណើរទស្សនកិច្ច ជាឪកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង២ផ្លាស់ប្តូរទិសដៅនិងបណ្តាវិធានការ បង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការវៀតណាម-ស៊ីលីលើគ្រប់វិស័យ ក៍ដូចជា រាល់បញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ទោះបី ភូមិសាស្រ្តឆ្ងាយពីគ្នាក៍ដោយក៍ វៀតណាមនិងស៊ីលីមានទំនាក់ទំនងដ៍ល្អប្រសើរ ដោយឈរលើគ្រឹស្ថានប្រត្តិសាស្រ្តជាពិសេស។ក្នុងដំណាក់កាលវៀតណាមដំណើរ ការតស៊ូដណ្តើមឯករាជជាតិ និងឯកភាពប្រទេសជាតិនោះ ចលនាសាមគ្គី និងគាំទ្រ ប្រជាជនវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅស៊ីលី។ក្រោយពី ការតស៊ូដណ្តើមឯក រាជជាតិនិងឯកភាពប្រទេសជាតិរបស់ប្រជាជនវៀតណាកំពុងស្ថិតក្នុងដំណាក់កាល ដ៍សារហាវនោះស៊ីលីបានក្លាយទៅជាប្រទេសទី២នៅអាមេរិកខាងត្បូងបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ព្រឹត្តិការនេះបានបើកចេញទំព័រថ្មី១ឲ្យប្រវត្តិ សាស្រ្តនៃទំនាក់ទំនងវៀតណាម-ស៊ីលី។តាំងពីពេលនោះមកទំនាក់ទំនង រវាងប្រទេស ទាំង២វៀតណាម-ស៊ីលីបានអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងប្រសិទ្ឋភាព។ឯកអគ្ករដ្ឋទូតស៊ីលីប្រចាំវៀតណាមFernando Urrutina ចាត់ទុកថា: “ស៊ីលីមិនគ្រាន់តែ ជាប្រទេស១ក្នុងចំណោម ប្រទេសដើមដំបូងនៅទ្វីបអាមេរិឡាទីន បង្កើតទំនាក់ទំនង ការទូតជាមួយវៀតណាមនាថ្ងៃទី២៥មិនា១៩៧១ប៉ុណ្ណោះទេថែមទាំងក្នុងអំឡុង៤០ ឆ្នាំកន្លងមកទំនាក់ទំនង រវាងប្រទេសយើងទាំង២ បានពង្រីកយ៉ាងខ្លាំងក្លាទៀតផង។ ទំនាក់ទំនងដ៍ល្អប្រសើរក្នុងអតីតកាលជាគ្រឹស្ថានសំរាប់វៀតណាមនិងស៊ីលីជំរុញកិច្ច សហប្រតិបត្តិការដើម្បីភាពសម្បូរុងរឿងនៅប្រទេសនិមួយៗ“។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ជានិច្ចកាលមានការជូបប្រា ស្រ័យសំដៅពិភាគ្សានិងកំណត់ទិសដៅសហប្រតិបត្តិការ។ស៊ីលីមានការយកចិត្តទុក ដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយវៀតណាមស៊ីលីមានគោលបំណងសហប្រតិ បត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្មី និងការពារបរិស្ថានជា ដើម។វៀតណាមក៍ផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយ ស៊ីលីនិងត្រៀមខ្លូនជាស្រេចសហប្រតិបត្តិការជាមួយស៊ីលីលើវិស័យដែលភាគីទាំង២ មានប្រៀបខ្លាំង។បណ្តាថ្នាក់ដឹកនាំវៀតណាមបានប្រកាសជាច្រើនលើកជាច្រើនសារ ហើយថាត្រៀមខ្លូនជាស្រេចធ្វើជាស្ពានសំរាប់ស៊ីលីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជា មួយបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍។ផ្ទុយទៅវិញស៊ីលីមានគោលបំណងថាវៀតណាម ធ្វើជាស្ពានដើម្បីផលិតផលរបស់ស៊ីលីទៅកាន់ទីផ្សារផ្សេងៗនៅអាស៊ីអគ្នេយ៍។ឯកអគ្គ រដ្ឋទូតស៊ីលីប្រចាំវៀតណាមថ្លែងថា:”ជាទីផ្សារ១ដោយមានចំនួនប្រជាជន១៧លាននាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់គឺ១៤០០០ដុល្លាអាមេរីកក្នុង១ឆ្នាំនេះស៊ីលីមិគ្រាន់ តែជាទីផ្សារនាំចូលធំ១ប៉ុណ្ណោះទេថែមទាំងជាស្ពានតភ្ជាប់ដើម្បីទំនិញវៀតណាមមកដល់ នឹងតំបន់អាមេរីកឡាទីនដ៏ធំទូលាយទៀតផង។ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម យើងគប្បីជំរុញបណ្តាទំនាក់ទំនងផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការវប្បធម៏នឹងមិត្ត ភាពផង”។ (ទំនាក់ទំនងវៀតណាម-ស៊ីលីត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យ-Internet). ពីព្រោះប្រការនេះជួយបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសយើងទាំង ២។ គិតមកដល់ពេលនេះប្រទេសទាំង២វៀតណាមនឹងស៊ីលីបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការចំនួនជិត ២០លើគ្រប់វិស័យនយោបាយការទូត សេដ្ខកិច្ច ពាណិជ្ជកម្ម វប្បធម៏ ទេសចរជាដើម។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានកើនពី ១៨ លានដុល្លាអាមេរីកនាឆ្នាំ២០០០ ឡើងទៅដល់ជិត ៥០០លានដុល្លាអាមេរីកនាឆ្នាំ ២០១១។ ឆ្នាំ២០០៧ស៊ីលីបានទទួលស្គាល់បែបបទសេដ្ខកិច្ចទីផ្សារនៅវៀតណាម។ នឹងថ្ងៃ ទី១១វិច្ឆិកាឆ្នាំ២០១១ ក្រោយការចរចារចំនួន ៨លើកក្នុងរយះពេល៣ឆ្នាំវៀតណាមនឹងស៊ីលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)។ពេលដែល FTAចូលជាធរមាន ស៊ីលី អាចនាំចេញទៅវៀតណាមសាច់ជ្រូក ផ្លែឈើ។ រីឯវៀតណាមអាចនាំចេញទៅស៊ីលី ស្បែកជើង អង្ក ផលិផលតម្បាញកាត់ដេរ កាហ្វេក្នុងកំរិតពន្ធអនុគ្រោះ។ ប្រទេសទាំង២វៀត ណាមនឹងស៊ីលីមានទំនាក់ទំនងមិត្តភាពជាប្រពៃណីគាំទ្រជួយឧបត្ថម្ភគ្នាទៅវិញទៅមកស្នេ ហារសន្តិភាពឯករាជសេរីភាព។មុននេះស៊ីលីបានគាំទ្រយ៉ាងពេញទំហឹងចំពោះការតស៊ូ ដណ្តើមយកឯករាជ របស់ប្រជាជនវៀតណាម។ឥឡូវនេះប្រជាជនស៊ីលីបន្តគាំទ្រយ៉ាងខ្លាំង ក្លាចំពោះកិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាម។ចំណែកខ្លួនឯង វៀតណាមមានបំណងចង់ឲ្យ ស៊ីលីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ។នេះជាមូលដ្ឋានដើម្បីដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់ប្រធានាធិបតី Sebastian Pinera Echenique ទទួលជោគជ័យ នាំទំនាក់ ទំនង”ដៃគូរលើគ្រប់វិស័យ”វៀតណាមស៊ីលីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាថែមទៀតតាមទឹសធាតុពិតនឹងមានប្រសិទ្ធភាព៕
Related








