VOV WorldVOV World
វិសោធនកម្មច្បាប់បង្កាប្រឆាំងអំពើពុករលួយឲ្យសមស្របនឹងតម្រូវការនៃជីវភាពរស់នៅ។
31/10/2012 09:50
VOV-ការងារបង្កាប្រឆាំងអំពើពុករលួយនិងគំរោងច្បាប់ បង្កាប្រឆាំង​អំពើពុករលួយ (វិសោធនកម្ម) ជាខ្លឹមសារ ត្រូវបានសម័យប្រជុំលើកទី៤ រដ្ឋសភា​នីតិកាលទី១៣ យកមកពិភាគ្សាក្នុងរបៀបវារៈក្នុងរយៈពេល២ថ្ងៃខាង មុខ។ តាមបណ្ដា​សមាជិកសភានិងសាធារណៈមតិប្រជាជនថា ច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)​លើកនេះបានជំនះពុះពារលើរាល់កំហិតឆ្លុះបញ្ជាំងនូវការផ្ដួតផ្ដើមគំនិតទស្សនៈបញ្ជាក្នុងសេចក្តីសំរេចចិត្តឯកសារមួយចំនួនរបស់បក្សនិងរដ្ឋអំពីបង្ការប្រឆាំងអំពើ​ពុករលួយនិងតបតាមនឹងតម្រូវការក្នុងបណ្ដាកិច្ចព្រមព្រៀងអន្តរជាតិដែលវៀតណាមជាសមាជិក។
វិសោធនកម្មច្បាប់បង្កាប្រឆាំងអំពើពុករលួយឲ្យសមស្របនឹងតម្រូវការនៃជីវភាពរស់នៅ។
ការងារបង្កាប្រឆាំងអំពើពុករលួយនិងគំរោងច្បាប់បង្កាប្រឆាំងអំពើពុករលួយ (វិសោធនកម្ម) ជាខ្លឹមសារត្រូវបានសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៣យកមកពិភាគ្សា         VOV-គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់​បង្កា ប្រឆាំងអំពើពុករលួយត្រូវបានប្រកាសដើម្បីយកការរួមមតិរបស់​ប្រជាជននិង ដាក់ជូនរដ្ឋសភាដើម្បីអនុម័តនៅកិច្ចប្រជុំលើកនេះ។ ការធ្វើវិសោធនកម្មច្បាប់ លើកនេះសំដៅបន្តលើក​កំពស់គុណភាពនៃការបង្កាប្រឆាំងអំពើពុករលួយ នឹងជាភារកិច្ចគន្លឹះ ពិសេសគឺការ​ជំរុញភាពចំហរតម្លាភាពក្នុងសកម្មភាពសិទ្ធិ អំណាច ផ្សាភា្ជប់នឹងវិធានការ​លើក​កំពស់​ការទទួលខុសត្រូវដោះស្រាយរបស់ ជួរកម្មាភិបាលមន្ត្រីរដ្ឋកានិយោជិក។         ក្នុងការពិភាគ្សានៅសាលប្រជុំរដ្ឋសភា សមាជិកសភាមួយចំនួនបានចាត់ ទុកថា ការធ្វើវិសោធនកម្មច្បាប់បង្កាប្រឆាំងអំពើរពុករលួយលើកនេះត្រូវផ្លាស់ប្តូរ យន្តការមួយចំនួនសំដៅបង្កើនចរិតលក្ខណៈគំរាមកំហែងទប់ស្កាត់អំពើ ពុករលួយ។ លោក Nguyen Ba Thuyen សមាជិកសភាខេត្ត Lang Son បានចាត់ ទុកថា៖          “មានមូលហេតុមួយគឺយន្តការតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយពុំទាន់កំណត់ ច្បាស់លាស់។ ប្រសិន​បើ​ការកំណត់ជាក់ស្ដែងដែលអនុញ្ញាត្តឲ្យតាមដានចំពោះ មុខសញ្ញាមួយចំនួន ខ្ញុំគិតថាអំពើពុករលួយចាប់បាន។​ប្រសិនជាយើងមិនធ្វើ វិសោធនកម្ម​យន្តការនោះគឺការតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយគ្មានប្រសិទ្ធភាព ឡើយ។” សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៣         ជាក់ស្ដែងបានសឲ្យឃើញថា ការចុះឈ្មោះបញ្ជីទ្រពសម្ប័ត្តិតាមច្បាប់បង្កា ប្រឆាំងអំពើពុករលួយឆ្នាំ២០០៥នៅតែជារូបភាព មុខសញ្ញាចុំឈ្មោះបញ្ជីគឺ​មិន​ ត្រូវនិងមិនចំឡើយ។ លោក Luong Ngoc Son ជនហាណូយមួយរូបបានចែក រំលែកថា៖         “ដំណោះស្រាយសំខាន់បំផុតដើម្បីបង្កាប្រឆាំងបានអំពើពុករលួយមុន​បង្អស់យើងត្រូវអនុវត្តប្រជាធិបតេយ្យ ភាពចំហរនិងតម្លាភាព។ ប្រសិនបើយើង​ អនុវត្តមិន​បានប្រការនេះគឺពិបាកណាស់។”         បណ្ដាខ្លឹមសារវិសោធនកម្មក្នុងច្បាប់បង្កាប្រឆាំងអំពើពុះរលួយលើកនេះ​បង្ហាញនូវការប្តេជ្ញាចិត្តរបស់បក្សក្នុងការរុញថយក្រោយគ្រោះពុករលួយឆ្លើយ តប​នឹងបំណងប្រាថ្នារបស់ប្រជាជន។​លោក Tran Dinh Tru នៅក្រុងហាណូយ ​បាន​ចាត់ទុកថា៖         “យើងត្រូវពង្រីកស្មារតីបង្កាប្រឆាំងនឹងអំពើពុករលួយរបស់ប្រជាជនទាំង មូល ត្រូវ​សំណូមពរអ្នកកាន់ដំណែងត្រូវចុះឈ្មោះបញ្ជីទ្រពសម្ប័ត្តិ។​ ចុះឈ្មោះ បញ្ជី​ទ្រពសម្ប័ត្តិគឺដើម្បីប្រជាជនទាំងមូលដឹងគ្រប់គ្រងទើបនឹងប្រឆាំងបាន អំពើ​ពុករលួយ។”         ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់បំផុតរបស់ច្បាប់បង្កាប្រឆាំងអំពើ ពុករលួយវិសោធនកម្មលើកនេះគឺការផ្លាស់ប្តូររូបសណ្ឋានគណៈកម្មធិការ​បញ្ជាណែនាំមជ្ឈឹមអំពីការបង្កាប្រឆាំងអំពើរពុករលួយ។​ពង្រាងច្បាប់បង្កាប្រឆាំង អំពើ​ពុករលួយវិសោធនកម្មលើកនេះបន្តសុក្រិដ្ឋយន្តការគោលនយោបាយប្រើ ប្រាស់​ប្រភពធនធានមនុស្សក្នុងការងារបង្កាប្រឆាំងអំពើពុករលួយជាមួយបណ្ដា ស្ថាប័ន​មានសម័ត្ថកិច្ចរបស់រដ្ឋនិងពង្រីកតួនាទីឃ្លាំមើលរបស់ប្រជាជនក្នុង ការងារបង្កា​ប្រឆាំងនឹងអំពើពុករលួយ៕