ពិភពលោករកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤៣,៣ លាននាក់
26/10/2020 10:18
(VOVWORLD) - ប្រទេសអ៊ឺរ៉ុបមួយចំនួនកំពុងរងផលប៉ះពាល់នៃរលកជំងឺកូវីដ ១៩ លើកទី ២។ ជាក់ស្ដែង បារាំងបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៥២ ពាន់នាក់ ខណៈដែលអ៊ីតាលីរកឃើញករណីឆ្លងជំងឺថ្មីជាង ២១,២ ពាន់នាក់។

យោងតាមទិន្នន័យធ្វើបច្ចុប្បន្នភាពនៅលើគេហ ទំព័រ Worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែតុលា ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួនជាង ៤៣,៣ លាននាក់ ក្នុងនោះមានអ្នកស្លាប់ប្រមាណ ១,៦ លាននាក់។ ជំងឺរាតត្បាតបានជះឥទ្ធិពលដល់ប្រទេស និងដែនដីចំនួន ២១៣នៅលើពិភពលោក។ ប្រទេសអ៊ឺរ៉ុបមួយចំនួន កំពុងរងផល ប៉ះពាល់នៃរលកជំងឺកូវីដ ១៩ លើកទី ២។ ជាក់ស្ដែង បារាំងបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៥២ ពាន់នាក់ ខណៈដែលអ៊ីតាលីរកឃើញករណីឆ្លងជំងឺថ្មីជាង ២១,២ ពាន់នាក់។ ដោយមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ១៣ លាននាក់នោះ ទ្វីបអាស៊ីបានក្លាយទៅជាតំបន់ធំទី ២ នៅលើពិភពលោក ដែលមានចំនួនករណីឆ្លងកូវីដ ១៩ ច្រើនបំផុត បន្ទាប់ពីអាមេរិកឡាទីនផងដែរ៕
Related






