VOV WorldVOV World
ពិធីជូន​រង្វាន់អោយបណ្ដាសំណង់នៃវិស័យការពារជាតិនិងសន្តិសុខ
02/09/2012 07:41
នារសៀលថ្ងៃទី ១ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជូន​រង្វាន់ ឆ្នាំ ២០១០ អោយបណ្ដាសំណង់នៃវិស័យ ការពារជាតិ និងសន្តិសុខ។ អ្នកវិទ្យាសាស្ត្រចំនួន ៧៥នាក់ ដែលត្រូវបានជូនរង្វាន់ក្នុងឱកាសនេះ ជា​សមូ​ហភាព អ្នកវិទ្យាសាស្ត្រ និងអ្នកនិពន្ធ ដែលមានសំណង់ពិសេស​មានតំលៃវិទ្យាសាស្ត្រ និងការអនុវត្តជាក់​ស្ដែងខ្ពស់ក្នុងវិស័យការពារជាតិ ​ជះឥទ្ធិពលដ៏ធំធេញនិងយូរអង្វែង រួមចំណែកសំខាន់ចូលក្នុងបុព្វហេតុ​កសាងសង្គមនិយម ធានា​ឯករាជ្យ ​អធិបតេយ្យភាព ​និងបូរណភាព​ដែនដី​នៃប្រទេសជាតិ។
ពិធីជូន​រង្វាន់អោយបណ្ដាសំណង់នៃវិស័យការពារជាតិនិងសន្តិសុខ
នារសៀលថ្ងៃទី ១ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជូន​រង្វាន់ឆ្នាំ  ២០១០ អោយបណ្ដាសំណង់នៃវិស័យ ការពារជាតិ និងសន្តិសុខ។ អ្នកវិទ្យាសាស្ត្រ ចំនួន ៧៥នាក់ ដែលត្រូវបានជូនរង្វាន់ក្នុងឱកាសនេះ ជា​សមូ​ហភាព អ្នកវិទ្យា សាស្ត្រ និងអ្នកនិពន្ធ ដែលមានសំណង់ពិសេស​មានតំលៃវិទ្យាសាស្ត្រ និងការអនុវត្តជាក់​ស្ដែងខ្ពស់ក្នុងវិស័យការពារជាតិ ​ជះឥទ្ធិពលដ៏ធំធេញនិងយូរអង្វែង  រួមចំណែកសំ ខាន់ ចូលក្នុងបុព្វហេតុ​កសាងសង្គមនិយម ធានា​ឯករាជ្យ ​អធិបតេយ្យភាព ​និងបូរណ ភាព​ដែនដី​នៃប្រទេសជាតិ។ ពិធីជូន​រង្វាន់ ឆ្នាំ ២០១០ អោយបណ្ដាសំណង់នៃវិស័យ ការពារជាតិ និងសន្តិសុខ(http://dantri.com.vn)           អញ្ចើញចូលរួម និងប្រគល់រង្វាន់អោយបណ្ដាអ្នកវិទ្យាសាស្ត្រ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ “បក្ស រដ្ឋវៀតណាមបានកំណត់ថា៖ការអភិវឌ្ឍន៍បច្ចេកវិទ្យា រួមជាមួយការងារអប់រំ  បណ្តុះ បណ្ដាល គឺជាគោលនយោបាយជួរមុខរបស់រដ្ឋ។ រដ្ឋយើងមានច្បាប់ យន្តការ គោលនយោបាយជួយឧបត្ថម្ភ បង្កលក្ខណះងាយស្រួលអោយការអភិវឌ្ឍន៍វិទ្យាសាស្ត្រ  និង​បច្ចេកវិទ្យា គោរព លើកសរសើរអ្នកវិទ្យាសាស្ត្រដែលមានសំណង់ជាច្រើន​មាន តំលៃ មានការរួមវិភាគទានធំធេញអោយប្រទេសជាតិ។ ទន្ទឹមនឹងនោះ រដ្ឋវៀតណាម  ជានិច្ច កាល មានគោលបំណងថា បណ្ដាអ្នកវិទ្យាសាស្ត្រ សមូ​ហភាពអ្នកវិទ្យាសាស្ត្រនៅក្នុង ប្រទេស ​បណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមកំពុងរស់នៅ និង​បំពេញការងារនៅ ឯបរទេស  ជានិច្ចកាលពង្រីកប្រពៃណីស្នេហារជាតិ​ ឬទ្ធានុភាព ប្រាជ្ញារបស់មនុស្សវៀតណាម ដើម្បិ ដណ្ដើមបានជោគជ័យច្រើនថែមទៀត ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា  មានការរួមវិភាគទានច្រើនថែមទៀត ចូលក្នុងបុព្វហេតុឧស្សហូបនីយកម្ម ទំនើបភាវូបនី យកម្ម កសាងនិងការពារប្រទេសវៀតណាមទៀតផង៕”