VOV WorldVOV World
ពិធីបង្ហូតទង់អាស៊ាននៅស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅគុយបាអាល្លឺម៉ង់និងប៊ុលហ្គារី
10/08/2012 07:00
ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិក អាស៊ានប្រចាំ នៅគុយបាបានគួបផ្សំរៀបចំពិធីបង្ហូតទង់អាស៊ាននៅ ទីស្នកាក់ការស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសនេះ។
ពិធីបង្ហូតទង់អាស៊ាននៅស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅគុយបាអាល្លឺម៉ង់និងប៊ុលហ្គារី
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើត សមាគមបណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី ៨ សីហា) ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិក អាស៊ានប្រចាំនៅគុយបាបានគួបផ្សំរៀបចំពិធីបង្ហូតទង់អាស៊ាននៅទីស្នកាក់ការស្ថាន ទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសនេះ។ ថ្លែងមតិក្នុងពិធីឯកអគ្គរដ្ឋទូតព្រះរាជណាចក្រ កម្ពុជាប្រចាំនៅគុយបា លោកស្រី Hay Sonnarin បានរំលឹកឡើងវិញដំណើរបង្កើតនិង អភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេល ៤៥ កន្លងទៅ និងសង្កត់ធ្ងន់ទៅលើការខំប្រឹង ប្រែងរបស់ប្រទេសជាសមាជិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បូសម្រេចគោល ដៅកសាងសហគមន៍អាស៊ានរឹងមាំនិងអភិវឌ្ឍន៍ចីរភាពលើគ្រប់វិស័យឲ្យខ្លាំងក្លាថែម ទៀត។ ក្នុងក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់និងប៊ុលហ្គារីក៏ បានរៀបចំពិធីបង្ហូតទង់អាស៊ានផងដែរ៕