ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថាលោកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល
27/10/2020 11:18
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែតុលា (តាមម៉ោងនៅវៀតណាម) ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដើម្បីបញ្ជាក់អំពីការជ្រើសតាំងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់លោកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូលដោយជំនួសឲ្យអតីតចៅក្រមលោកស្រី Ruth Bader Ginsburg។

ប្រធានាធិបតី Donald Trump(ឆ្វេង) អបអរសាទរលោកស្រី Amy Coney Barrett (ស្ដាំ) (រូបថត៖ AFP / VNA) ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥២ សំឡេង និង សំឡេងប្រឆាំងចំនួន ៤៨ ចៅក្រមសាលាឧទ្ធរណ៍ លោកស្រី Amy Coney Barrett
Related
More





