VOV WorldVOV World
Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។
23/08/2013 11:35
VOV-គំរោងការក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc ស្ថិតក្នុងគំរោងការ “បង្កើន​ខ្លឹមសារព័ត៌មានផ្សព្វផ្សាយអំពីមូលដ្ឋានព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាលព្រំដែន​និងកោះសមុទ្រឆ្នាំ២០១២”
Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។
Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។ (vietnamnet)         VOV-នាថ្ងៃទី២៣សីហា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាន រៀបចំ​ពិធី​បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស​ Thac Ban Gioc ខេត្ត Cao Bang។ គំរោងការក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc ស្ថិតក្នុងគំរោងការ “បង្កើន​ខ្លឹមសារព័ត៌មានផ្សព្វផ្សាយអំពីមូលដ្ឋានព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន​និងកោះសមុទ្រឆ្នាំ២០១២” ដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ​បញ្ជា ការដ្ឋានកង​ទ័ព​ការពារព្រំដែនសហការជាមួយខេត្ត Cao Bang អនុវត្ត។ ក្រោយ ពិធីបើក​សម្ភោធន៍​និងទទួលក្រុមព័ត៌មានកិច្ចការបរទេស​ Thac Ban Gioc ខេត្ត​ Cao Bang បានបញ្ជាផ្នែកទាក់ទិននានាសហការជាមួយកងទ័ពការពារព្រំដែន កសាងបែបបទសហការឃោសនា ពង្រីកប្រសិទ្ធភាពក្រុមព័ត៌មានកិច្ចការ បរទេសក្នុងការការពារ​អធិបតេយ្យភាពសន្តិសុខព្រំដែន ក៏ដូចជាផ្សព្វផ្សាយ ឧទ្ទេសនាមសក្តនុភាព​ប្រទេសជាតិមនុស្សវៀតណាមជាមួយមិត្តភក្តិពិភពលោក៕

More