VOV WorldVOV World
ចិននិងឥណ្ឌាពិនិត្យបង្កើតខ្សែទូរសព្ទ hotlines យោធា
01/11/2013 09:49
Vovworld-ចិននិងឥណ្ឌាទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិនិត្យ​បង្កើតខ្សែទូរសព្ទ hotlines មួយរវាងបណ្ដាបញ្ជាការដ្ឋានកំលាំងប្រដាប់អាវុធនៃ​ប្រទេសទាំងពីរ។
ចិននិងឥណ្ឌាពិនិត្យបង្កើតខ្សែទូរសព្ទ hotlines យោធា
ចិននិងឥណ្ឌាពិនិត្យបង្កើតខ្សែទូរសព្ទ hotlines យោធា (irna.com)         Vovworld-ចិននិងឥណ្ឌាទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិនិត្យ​ បង្កើតខ្សែទូរសព្ទ hotlines មួយរវាងបណ្ដាបញ្ជាការដ្ឋានកំលាំងប្រដាប់អាវុធនៃ​ ប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីតកាសែតនាថ្ងៃទី៣១តុលាអ្នកនាំពាក្យ​ ក្រសួង​ការពារជាតិចិនលោក Quanvu Pingyang បានឲ្យដឹងថា កំលាំងប្រដាប់​អាវុធចិននិងឥណ្ឌានឹងរួមខំប្រឹងប្រែងសំដៅធានាសន្តិភាពនិងស្ថិរភាពនៅដំបន់​ព្រំដែនតាមការកំណត់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារព្រំដែនដែល ទើបនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រី ឥណ្ឌា Manmohan Singh នាសប្ដាហ៍មុន។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបាន សង្កត់​ធ្ងន់​ថា កងទ័ពចិនត្រៀមខ្លួនជាស្រេចរួមជាមួយឥណ្ឌាបង្កើនទំនុកទុកចិត្ត​សហប្រតិបត្តិការរក្សាសន្តិភាពនិងស្ថិរភាពនៅដំបន់នេះ៕

More