ចក្រភពអង់គ្លេស ស្នើឱ្យ EU កែសម្រួលទស្សនៈ ដើម្បីបង្កើតជំហានលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី
21/12/2020 09:21
(VOVWORLD) - ចក្រភពអង់គ្លេសមានបំណងចង់ទទួលបានលទ្ធ ផលជាវិជ្ជមានគឺជាកិច្ចព្រមព្រៀងមួយ ប៉ុន្តែ EU បានធ្វើសំណើមិន សមហេតុផលមួយចំនួនដោយមិនគោរពលទ្ធផលនៃការធ្វើប្រជា មតិនៅចក្រភពអង់គ្លេស។

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock (រូបថត៖ TTXVN) កាលពីថ្ងៃទី ២០ ខែធ្នូ មជ្ឈដ្ឋានមន្ត្រី អង់គ្លេសបានបន្តអំពាវ នាវដល់សហភាពអឺរ៉ុប (EU) ធ្វើការកែសំរួលទស្សនៈ ដើម្បីបើកផ្លូវឆ្ពោះទៅរកជំហានលោតផ្លោះមួយ ក្នុងការចរចាទំនាក់ទំនងទ្វេភាគីក្នុងសម័យក្រោយ Brexit (អង់គ្លេសចាកចេញពី EU)។ រដ្ឋមន្រ្តីសុខាភិបាល អង់គ្លេសលោក Matt Hancock បានបញ្ជាក់ថា ចក្រភពអង់គ្លេសមានបំណងចង់ទទួលបានលទ្ធ ផលជាវិជ្ជមាន គឺជាកិច្ចព្រមព្រៀងមួយ ប៉ុន្តែ EU បានធ្វើសំណើមិនសមហេតុផលមួយចំនួនដោយមិនគោរពលទ្ធផលនៃការធ្វើប្រជាមតិនៅចក្រភពអង់ គ្លេស។ ចក្រភពអង់គ្លេសបានចាកចេញពី EU ចាប់ពីថ្ងៃទី ៣១ ខែមករា ប៉ុន្តែនៅតែរក្សាទម្រង់ទំនាក់ទំនងចាស់ដដែលរហូតដល់ ថ្ងៃទី ៣១ ធ្នូ ដើម្បីទុកពេលវេលាធ្វើការចរចាលើកិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងទ្វេភាគីក្រោយ Brexit ផងដែរ៕
Related






