VOV WorldVOV World
CNRP អះអាងនូវផែនការធ្វើបាតុកម្ម
29/08/2013 11:31
(VOVworld) – នាថ្ងៃទី ២៩ សីហា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានអះអាងថា៖ គោលដៅនៃការធ្វើបាតុកម្មដែលនឹងត្រូវបានរៀបចំ ឡើងនាថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោត រដ្ឋសភាកម្ពុជានីតិកាលទី​ ៥។
CNRP អះអាងនូវផែនការធ្វើបាតុកម្ម
គោលដៅនៃការធ្វើបាតុកម្មដែលនឹង ត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៩ សីហា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានអះអាងថា៖ គោលដៅនៃការធ្វើបាតុកម្មដែលនឹង ត្រូវបានរៀបចំឡើងនា ថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី​ ៥។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅ ទីស្នាក់ការរបស់គណៈបក្ស CNRP លោក សម រង្ស៊ី បន្តចោទប្រកាន់ការរំលោភដែលបានកើតមានឡើងក្នុងការបោះឆ្នោត រដ្ឋសភាកម្ពុជា នីតិកាលទី ៥ ហើយហើយចាត់ទុកថា៖ គណៈកម្មាធិការពិនិត្យមើល ឯករាជ្យមួយត្រូវបានបង្កើត ដោយមានការចូលរួមរបស់បណ្តាអង្គការអន្តរជាតិនិង តំណាងនៃ អ.ស.ប.។ ប្រសិនបើសំណើរនេះមិនបានឆ្លើយតបនោះ CNRP នឹងរៀបចំ ការធ្វើបារតុកម្មដោយមានទ្រង់ទ្រាយធំដើម្បីប្រឆាំងជំទាស់លទ្ធផលនៃការបោះឆ្នោត ។ នាថ្ងៃដ៏ដែល គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានចេញសេចក្តីប្រកាស សារព័ត៌មានដែលបានឲ្យដឹងថា៖ ការធ្វើបាតុកម្មដែល CNRP គ្រោងរៀបចំគឺសកម្មភាព បំផ្លិចបំផ្លាញការបោះឆ្នោតរដ្ឋសភាកម្ពុជានាពេលថ្មីៗនេះ ព្រមទាំងបបង្ក អស្ថិរភាពសណ្ដាប់ធ្នាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕ 

More