VOV WorldVOV World
ធ្វើ​ឲ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេស​ជាតិ​យ៉ាងពិតប្រាកដ
26/12/2025 11:18
(VOVWORLD) - ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
ធ្វើ​ឲ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេស​ជាតិ​យ៉ាងពិតប្រាកដ
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ង្វៀន ម៉ាញ់ហ៊ុង ថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ Ta Lan/VOV សមិទ្ធផលទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ឲ្យក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ។ នេះគឺជាខ្លឹមសារនៃសន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ។ នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ង្វៀន ម៉ាញ ហ៊ុង បានបញ្ជាក់ថា ការងារកសាងនិងបុក្រឹត្យក្របខ័ណ្ឌច្បាប់គឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាមួយនឹងច្បាប់ សេចក្តីសម្រេចចិត្ត និងសារាចរណ៍មួយចំនួន ត្រូវបានចេញផ្សាយ ដោយបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្មសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ គណប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Ta Lan/VOV វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រេចបាន ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុង បានកត់សម្គាល់ថា នាពេលខាងមុខ ផ្នែកគួរតែលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្មធនធានទិន្នន័យ ធានាសន្តិសុខ សុវត្តិភាពព័ត៌មាន និងអធិបតេយ្យភាពឌីជីថលជាតិ៕
TAG
VOV/VOVworld/​នវានុវត្តន៍/ការផ្លាស់ប្តូរឌីជីថល/កម្លាំងចលករ/អភិវឌ្ឍប្រទេស​ជាតិ​

More